Home ព័ត៌មានជាតិ សេដ្ឋកិច្ច ប្រជាពលរដ្ឋ​ន...

ប្រជាពលរដ្ឋ​នៅ​ស្រុក​២​ខេត្តកំពង់ឆ្នាំង​នឹង​ទទួលបាន​ផ្លូវ​កៅស៊ូ​ប្រើប្រាស់​

ដោយៈ​សុផល​/​ភ្នំពេញ​:ប្រជាពលរដ្ឋ​នៅ​ស្រុក​ចំនួន​ពីរ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​នឹង​ទទួលបាន​ផ្លូវ​កៅស៊ូ​ជាង​១០​គីឡូម៉ែត្រ​ប្រើប្រាស់​នាពេលខាងមុខ​នេះ​។​ការកសាង​ផ្លូវ​នេះ​ស្ថិតក្នុង​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​២​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​

​ផ្លូវ​ខ្សែ​ទី​១ ចាប់ពី​ផ្លូវជាតិ​លេខ​៥៣ ភូមិ​ប្រ​ច័​ក្ស ទៅ​ភូមិ​ព្រៃ​មូល​-​ភូមិ​តា​លោ​ប្រវែង​៤.១៥​គ​.​ម​ស្ថិតនៅ​ក្នុងស្រុក​រលាប្អៀ ខេត្ត កំពង់ឆ្នាំង​និង​ខ្សែ​ទី​២ ពី​ផ្លូវ​លេខ​១៥០A ភូមិ​សាលា​លេខ​៥ ទៅ​ផ្លូវ​លេខ​១៥០B ភូមិ​តា​ចេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមាន​ប្រវែង​សរុប ១១.០៣៧​គ​.​ម​។​

​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​ជា​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​ពីរ​ជាន់​(DBST)​ដែល​បច្ចុប្បន្ន​បាន​នឹង​កំពុង​ស្ថាបនា​សម្រេច​លទ្ធ​ផល​​បាន​ប្រមាណ ៤៨%​ហើយនឹង​រួចរាល​ជា​ស្ថាពរ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ លោកស្រី កែ ច័ន្ទ​មុនី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​និង​ជា​លេខា​ធិការ​គណ​:​កម្ម​ការ ទី​៩ នៃ​រដ្ឋសភា និង​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ រួម​ដំណើរ​ដោយ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល នៃ​គណ​:​អភិបាលខេត្ត​កំពង់ឆ្នាំង ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​និង​មន្ត្រី​ជំនាញ​បាន​អញ្ជើញ​ចុះ​ពិ​និត្យនៅ​ការស្ថាបនា​ផ្លូវ​២​ខ្សែ​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular