ក្រុម​ណា​អាច​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ នៃ​ព្រឹត្តិការណ៍ Hun Sen Cup

1170
ចែករម្លែក

​ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​: ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) រដូវ​កាល​ទី​១២ ឆ្នាំ​២០១៨ វគ្គ​១៦​ក្រុម​ចុងក្រោយ នៃ​ពានរង្វាន់​ថ្នាក់​ខេត្ត នឹង​ប្រកួត​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមេសា​នេះហើយ ដើម្បី​ចម្រាញ់​រក​ក្រុម​ខ្លាំង​ឡើង​វគ្គ​បន្ដ​។​

​មិនដឹងថា តើ​ក្រុម​ណាខ្លះ​ត្រូវ​សើច​ហើយ​ក្រុម​ណាខ្លះ​ត្រូវ​យំ ក្នុងការ​ប្រកួត​វគ្គ​ដែល​ក្រុម​ចាញ់​ត្រូវ​ខ្ទាត​ចេញ​នេះ​។ ការប្រកួត​នេះ ប្រើ​រូបមន្ដ​ប្រកួត​ជម្រុះ​តែ ១​ជើង​ប៉ុណ្ណោះ គឺ​ក្រុម​ឈ្នះ ត្រូវ​ឡើង​វគ្គ​បន្ដ ខណៈ​ក្រុម​ចាញ់​ត្រូវ​ហាលអាវ​តែម្ដង​។​

​បន្ទាប់ពី​រកឃើញ​ក្រុម​ដែល​ត្រូវ​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ដ គណៈកម្មកា​រៀបចំ​ការប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ចាប់​គូប្រកួត​វគ្គ​បន្ដ​ម្ដងទៀត ក្នុងខណៈដែល​ការប្រកួត​វគ្គ​ចំរាញ់​រក​បេ​ក្ខ​
​ភាព​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក៏​នឹង​ប្រើ​រូបមន្ដ​ប្រកួត​ចាញ់​ធ្លាក់​ផងដែរ​។ ក្រុម​ណា​ជួប​សំណាងល្អ​។​

​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដែលមាន​៨​ប្រកួត​នេះ គឺ​ខេត្ត​មណ្ឌល​គី​រី​ជួប​ជាមួយ​ខេត្ត​ប៉ៃលិន កោះកុង​ប្រកួត​ជាមួយ​ខេត្ត​ត្បូងឃ្មំ ព្រៃវែង​ប្រកួត​ជាមួយ​កំពង់ធំ កំពង់ចាម​ប្រកួត​ជាមួយ​សៀមរាប គីរីវង់​អេ​ហ្វ​ស៊ី ប្រកួត​ជាមួយ​យុវជន​ការពារជាតិ ស៊ីម៉ាក់​អេ​ហ្វ​ស៊ី​ប្រកួត​ជាមួយ​ខេត្ត​ព្រះសីហនុ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកួត​ជាមួយ​ក្រុម​សាលា​បាល់ទាត់​ជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ និង​ខេត្តកំពត​ប្រកួត​ជាមួយ​សម្ព័ន្ធ​យុវជន​មូ​ស្លឹ​ម​ខេត្ត​
​បាត់ដំបង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម