Home ព័ត៌មានអន្តរជាតិ ថ្ងៃនេះ​ចំនួន...

ថ្ងៃនេះ​ចំនួន​ឆ្លងកូវី​ដ​១៩​នៅ​ថៃ​ថយចុះ នៅត្រឹម​១៨៨​នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​និយាយថា អាជ្ញាធរ​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១៨៨​នាក់ ក្នុងនេះ​១៥៤​នាក់​ឆ្លង​ក្នុងស្រុក និង​៣៤​នាក់​ចូល​មក​ពី​ក្រៅប្រ​​ទេស តែ​មិន​មាន​អ្នកស្លាប់​បន្ថែម​ដោយ​ជំងឺ​នេះ​ទេ​បន្ទាប់​ពី​ស្លាប់​២​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​

​កាល​ពី​ម្សិលមិញ ថៃ​មាន​អ្នក​ឆ្លង​២៧១​នាក់ និង​ស្លាប់​២​នាក់​ដោយកូវី​ដ​១៩​។​

​បូក​រួម​ចំនួន​ថ្មី​នេះ ថៃ​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប ១១.៤៥០​នាក់​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូវី​ដ​១៩​ថៃ បាន​និយាយថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី មាន​៩៧​នាក់​នៅ​ខេត្ត​សាមុត សា​ខន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular