ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ សត្វ​ចំនួន​៣​ប្រភេទ​នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច មានការ​ថយចុះ​បន្តបន្ទាប់​

​ដោយ​: ដេប៉ូ / មណ្ឌលគិរី​: ក្នុង​រយៈ​១០​ឆ្នាំ​មកនេះ​ពោលគឺ​ចាប់ពី​ឆ្នាំ​២០១០-២០២០​សត្វ​ទន្សោង សត្វ​ឈ្លូស​និង​សត្វ​ជ្រូកព្រៃ​មានការ​ធ្លាក់ចុះ​នៅក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​កពក​និង ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី​ស្ថានភាព​សត្វ​ក្រចកជើង​ជំ​ពាម​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច នា​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ ២០២១​នេះ លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ក្នុងចំណោម​សត្វ​ដែល​ទទួលរង​ការថយចុះ​ជា​បន្តបន្ទាប់​នេះ រួមមាន​៖ សត្វ​ទន្សោង​មានការ​ថយចុះ​៧២​ភាគរយ​។ បច្ចុប្បន្ននេះ ចំនួន​សត្វ​ទន្សោង​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នៅ​សេសសល់​ប្រហែល ៣៧១ ក្បាល​នៅក្នុង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ប្រហែល ៤៨៥ ក្បាល​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ ផ្អែក​តាម​ការប៉ាន់ប្រមាណ​នៅ​ចន្លោះ​ឆ្នាំ ២០១០-២០១១ សត្វ​ទន្សោង​ភ្នំ​ព្រេច​មាន​ចំនួន​ប្រមាណ ១៩១១​ក្បាល នៅក្នុង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ប្រមាណ​១១០២​ក្បាល នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ ដោយឡែក​សត្វ​ឈ្លូស​វិញ​មានការ​ថយចុះ​៥២​ភាគរយ​។ បច្ចុប្បន្ន​ចំនួន​សត្វ​ឈ្លូស​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នៅ សេសសល់​ប្រហែល ១ ៤២៥​ក្បាល​ទៅ ក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ប្រហែល ១៩២៥​ក្បាល​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ បើ​ផ្នែក​តាម​ការប៉ាន់ប្រមាណ​នៅ​ចន្លោះ ឆ្នាំ ២០១០-២០១១ សព្វ​ឈ្លូស​មាន​ចំនួន​ប្រមាណ​៤៤៥៣ ក្បាល​នៅក្នុង​តំបន់​ស្នូល​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​និង​ប្រមាណ​២៥៤៣​ក្បាល​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ ដោយឡែក​សត្វ​ជ្រូកព្រៃ​វិញ​មានកា​ថយចុះ​ប្រមាណ​១៨​ភាគរយ​។ បច្ចុប្បន្ននេះ ចំនួន​សត្វ​ជ្រូកព្រៃ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នៅ​សេសសល់​ប្រមាណ​២១៦៩​ក្បាល នៅក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ប្រហែល​១៨៤៨​ក្បាល នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។​

​ព្រមជាមួយ​បើ​ផ្អែក​តាម​ការប៉ាន់ប្រមាណ​នៅ​ចន្លោះ​ឆ្នាំ​២០១០-២០១១ សត្វ​ជ្រូកព្រៃ​មាន​ចំនួន​ប្រមាណ​៣៣១៤​ក្បាល នៅក្នុង​តំបន់​ស្នួល នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ប្រមាណ​១៥៩៥​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។​

​បញ្ជាក់​ក្នុង​ពិធី​នេះដែរ លោក សេង ទៀក នាយក​អង្ក​ការ WWF បាន​លើកឡើងថា ចំនួន​សត្វ​ទន្សោង​និង​សត្វ​ឈ្លូស​នៅ​កម្ពុជា មានការ​ថយចុះ​ក្នុងនោះ ក៏​បណ្តាល​នានា​លើ​សកលលោក​ក៏មាន​ការថយចុះ​ផងដែរ​។ កក្តា​ដែល​ធ្វើ​ឲ្យ​សត្វ​ទាំងនេះ​មានការ​ថយចុះ​ដោយសា​រវិ​ប​ត្ត​អន្ទាក់ ការ​ប្រមាញ់​ខុសច្បាប់​ក្នុង​អតីតកាល​និង​បច្ចុប្បន្ន ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ការ​អ​ផិ​វ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ការទន្ទ្រាន​យក​ដីព្រៃ​ខុសច្បាប់ និង​ការ​បំ​លែង​ដីព្រៃ​។

​លោ​កថា​ជាង​នេះ​ការ​បរបាញ់​ខុសច្បាប់​និង​វិបត្តិ​នៃ​ការដាក់​អន្ទាក់​ដែល​ជម្រុញ​ដោយ​ការ​ជយ​យ​ដូរ​សត្វព្រៃ​ខុសច្បាប់ ជា​មូលហេតុ​ចំបង​ដែល​បណ្តាល​ឲ្យ​ចំនួន​សត្វ​ក្រចកជើង​ចំ​ពាម​នេះ​ធ្លាក់ចុះ​។ ក្នុង​កំឡុង​ពេញ​មួយ​ទស្សវត្ស​នេះ​អត្រា​នៃ​ការរកឃើញ​អន្ទាក់​មាន​ចំនួន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ហើយ​ពេល​ថ្មីៗ​ក៏ មាន​ការប្រើ​វិធីសាស្ត្រ​ប្រមាញ់​ខុសច្បាប់​ផ្សេងៗ​ទៀត​ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សត្វព្រៃ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular