ដោយៈគូលែន,បញ្ញាសាស្ត្រ/ភ្នំពេញៈដើមឈើចំនួន១៣ដើមដែលមានហានិភ័យខ្ពស់នៅក្នុងបរិវេណប្រាសាទភិមានអាកាសនៃខេត្តសៀមរាបស្ថិតក្នុងបរិវេណប្រាសាទភិមានអាកាសបាននិងកំពុងកាត់ក្រីនិងខ្លះត្រូវដកហូត។នេះបើយោងតាមផេកផ្លូវការរបស់អាជ្ញាធរជាតិអប្សរាបញ្ជាក់នៅរសៀលថ្ងៃទី១៥ខែមករានេះ។
រូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា
ប្រភពដដែលបន្តថាការងារនេះធ្វើឡើងបន្ទាប់ពីក្រុមជំនាញព្រៃឈើសង្កេតឃើញថា ដើមឈើទាំងនោះ ខ្លះដុះក្បែររចនាសម្ព័ន្ធប្រាសាទ និងខ្លះតាមបរិវេណផ្លូវទស្សនារបស់ភ្ញៀវទេសចរផង។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីបញ្ជៀសហានិភ័យនានា ដែលអាចកើតជាយថាហេតុចំពោះមនុស្ស និងប្រាសាទ។
ដើមឈើដែលកំពុងដកហូតរួមមាន ដើមពុទ្រាមួយដើម ស្វាយព្រៃមួយដើម ឈើទាលមួយដើម ពង្រមួយដើម ស្ពង់មួយដើម និងពពូលពីរដើម ដែលស្ថានភាពដើមឈើទាំងនេះបានងាប់ទាំងស្រុង ដុះជាប់កំពែងប្រាសាទជិតស្រះទឹក និងទ្រេតខ្លាំងទៅលើខ្លោងទ្វារខាងជើងប្រាសាទភិមានអាកាស ព្រមទាំងនៅជាប់ផ្លូវទស្សនាផង។ រីឯដើមឈើដែលកំពុងកាត់ក្រីមានចំនួនប្រាំមួយដើមមាន ចាមរីមួយដើម ព្រីងមួយដើម អង្កោលមួយដើម ឈើទាលមួយដើម ស្ពង់មួយដើម និងទ្រៀកមួយដើម ដែលស្ថានភាពដើមឈើទាំងនេះនៅរស់ ត្រូវកាត់ក្រី១១មែកចេញ ដើម្បីជួយសម្រាលតួដើមកុំឲ្យដួលរលំ។
ប្រភពដដែលបន្ថែមថា ការងារនេះចាប់ផ្តើមធ្វើពីថ្ងៃទី៤ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨ ខែមករា ៕សរន