ដោយៈគូលែន/សៀមរាបៈ នៅថ្ងៃទី១៥ ខែមករានេះលោក សាម ឡន ចៅសង្កាត់សាលាកំរើក បានដឹកនាំក្រុមការងារ ជួលគ្រឿងចក្រមកធ្វើការឈូសឆាយ ពង្រាប ជង្ហុក នូវផ្លូវមួយខ្សែស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើរជាបណ្តោះអាសន្នបន្ទាប់ពីផ្លូវនេះបានខូចខាតនារដូវវស្សាកន្លងទៅ។
រូបថតៈបន្ទាប់ពីខូចខាតផ្លូវមួយខ្សែនៅភូមិសាលាកំរើកត្រូវបានជួសជុលជាបណ្តោះអាសន្ន
លោកចៅសង្កាត់សាលាកំរើក បញ្ជាក់ថា ផ្លូវមួយខ្សែខាងលើនេះ បានរងការខូចខាតកាលពីរដូវវស្សាកន្លងមកនេះ ដោយឃើញការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទើបរូបលោកបានអោយក្រុមការងារជួលគ្រឿងចក្រមកជួសជុលសម្រួលជាបណ្តោះអាសន្ន។រដ្ឋបាលសង្កាត់និងរដ្ឋបាលក្រុងសៀមរាបក៏កំពុងតែរៀបចំសិក្សានឹងធ្វើការសាងសង់ផ្លូវនេះនាពេលឆាប់ៗខាងមុខ ៕សរន
រូបថតៈបន្ទាប់ពីខូចខាតផ្លូវមួយខ្សែនៅភូមិសាលាកំរើកត្រូវបានជួសជុលជាបណ្តោះអាសន្ន