Home ព័ត៌មានអន្តរជាតិ អ្នក​ប្រឆាំង​...

អ្នក​ប្រឆាំង​តវ៉ា​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ដោយ​ខ្លាច​មាន​ការចោទប្រកាន់​ពី​បទ​ប្រមាថ​ស្តេច​បន្ថែមទៀត​

​ប្រែ​សម្រួល​៖​វាសនា​/​បាងកក​៖​អ្នក​តវ៉ា​ប្រឆាំង​រាប់សិប​នាក់​បាន​ប៉ះ​ជាមួយ​ប៉ូលិស​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មករា ដោយសារ​ពួកគេ​ខ្លាចក្រែង​សកម្មជន​និស្សិត​ម្នាក់​ទៀត​នឹង​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​​ប្រមាថ​ស្តេច​។​

​តែ​ប៉ូលិស​និង​មេធាវី​របស់​សកម្មជន ឆៃយ៉ា​ផុន ដា​ណូ​ថៃ បាន​និយាយថា លោក​នឹង​មិន​ប្រឈម​ការចោទប្រកាន់​ពី​បទ​ប្រមាថ​ស្តេច​ទេ ។​

​សូមបញ្ជាក់​ថា អ្នក​តវ៉ា​ប្រឆាំង​យ៉ាងតិច​៤០​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​ចាប់តាំងពី​ខែ​វិច្ឆិកា​មក ហើយ​ពួកគេ​អាច​ជាប់គុក​១៥​ឆ្នាំ បើសិនជា​ត្រូវ​រក​ឃើញ​ថា​មាន​ទោសកំហុស​។​

​អ្នក​ប្រឆាំង​តវ៉ា​បាន​រុញច្រាន​ជាមួយ​ប៉ូលិស​នៅ​ប៉ុស្តិ៍​ប៉ូលិស​មួយ​នៅ​ជិត​ក្រុង​បាងកក កន្លែង​ដែល​ពួក​គេ​ជឿ​ថា​លោក​ឆៃយ៉ា​ផុ​ននឹង​ត្រូវ​ចោទប្រកាន់ តែ​ប្រធាន​ប៉ុស្តិ៍​បាន​និយាយថា​«​មិន​មាន​ការ​ចោទ​ប្រកា​​ន់​ប្រឆាំង​សកម្មជន​រូប​នេះ​ទេ​»​។​

​មេធាវី​របស់​លោក ឆៃយ៉ា​ផុន ក៏​បាន​អះអាង​ថា​មិន​មាន​ការចោទប្រកាន់​ទេ​។​

​សូមបញ្ជាក់​ថា​ការតវ៉ា​ប្រឆាំង​រាប់​ខែ​ប្រឆាំង​រដ្ឋាភិបាល​បាន​ស្ងប់​ទៅ​វិញ​កាលពី​ចុងឆ្នាំ​មុន ហើយ​ចលនា​តវ៉ា​ដឹកនាំ​ដោយ​ក្រុម​យុវជន​នេះ​បាន​ប្តេជ្ញា​បន្ត​យុទ្ធនាការ​របស់​ខ្លួន​នៅ​ដើមឆ្នាំ​នេះ​តែ​ត្រូវ​ពន្យារ​ពេល​​ដោយសារ​ថៃ​កំពុង​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​ការតវ៉ា​ប្រឆាំង​នេះ​បាន​បំពាន​បំរាម​ជា​យូរ​មក​ហើយ​គឺ​ការនិយាយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ដោយសារតែ​ពួក​សកម្មជន​ទាមទារ​អោយ​ធ្វើ​ការកែ​ទំរង់​របបរាជានិយម​៕

​អ្នក​ប្រឆាំង​តវ៉ា​បាន​រុញច្រាន​ជាមួយ​ប៉ូលិស​នៅ​ប៉ុស្តិ៍​ប៉ូលិស​មួយ​នៅ​ជិត​ក្រុង​បាងកក

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular