ដោយៈប.ខុន/ភ្នំពេញៈសីតុណ្ហភាពអប្បបរមាចាប់ផ្តើមងើបឡើងវិញតែឡើងមិនលើសពី២០អង្សាសេទេ ហើយនឹងចុះមកវិញត្រជាក់ខ្លាំងជាថ្មីលើកទី៤ ចាប់ពីថ្ងៃទី១៩ មករាទៅ។គឺត្រជាក់ខ្លាំងដូចពេលកន្លងទៅម្តងទៀត។
ទីក្រុងបាលុង ខេត្តរតនគិរី ជាខេត្តភាគឦសាននៃប្រទេស(រូបថតផេករដ្ឋបាលខេត្ត)
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយមបានប្រាប់ ឱ្យរស្មីកម្ពុជាដឹង នៅរសៀលថ្ងៃទី១៤ខែមករានេះថា ពីថ្ងៃនេះ (១៥ខែមករា)ដល់ថ្ងៃចន្ទសីតុណ្ហភាពកើនឡើងវិញជាលំដាប់ តែឡើងមិនខ្ពស់ជាង២០ អង្សាសេទេ។បានន័យថានៅត្រជាក់ តែចាប់ពីថ្ងៃអង្គារ៍(១៩ខែមករា)ទៅវានឹងចាប់ផ្តើ មចុះមកវិញ។
អ្នកនាំពាក្យដដែលបន្តថាចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយទៅ សីតុណ្ហភាពនឹងចុះត្រជាក់ម្តងទៀតជាលើកទី៤ ដោយមានភាពត្រជាក់ ខ្លាំងដូចការចុះត្រជាក់កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះដោយនៅកន្លែងខ្លះសីតុណ្ហភាពអប្បបរមាបានចុះដល់៨អង្សាសេ។គឺត្រជាក់ទាំងយប់ ទាំងថ្ងៃ។
សីតុណ្ហភាព អប្បបរមានៅថ្ងៃទី១៥ខែមករា ជាទូទៅ បានកើនឡើងវិញជាលំដាប់បើ ធៀបទៅនឹងសីតុណ្ហភាពថ្ងៃទី១៤ខែមករាដូចជានៅ ខេត្តមណ្ឌលគិរី១២.៥ អង្សាសេ , កំពង់ធំ១៦អង្សាសេ ,ឧត្តរ មានជ័យ១៦អង្សាសេ(ប្រាសាទតា ក្របី១៥អង្សាសេ),ព្រះវិហា រ១៧អង្សាសេ(ប្រាសាទព្រះ វិ ហារ១១អង្សាសេ) ,ស្ទឹង ត្រែង១៦អង្សាសេ,បន្ទាយមានជ័យ១៤អង្សាសេ,រតនគិរី១៧អង្សាសេ,ពោធិសាត់១៧អង្សាសេ,ព្រៃវែង១៧អង្សាសេ,កំពង់ឆ្នាំង១៧.៥អង្សាសេ,ប៉ៃ លិ ន ១៨.១ អង្សាសេ,កំពង់ចាម ១៧.៥ អង្សាសេ,ត្បូងឃ្មុំ ១៧.២អង្សាសេ,កំពង់ស្ពឺ ១៧.៥អង្សា សេ ,បាត់ដំបង១៨.៥ អង្សា សេ , សៀមរាប ១៨.៥ អង្សាសេ , ក្រចេះ១៧ អង្សា សេ, កណ្តាល១៨ អង្សាសេ , តាកែវ ១៨ អង្សាសេ , កែប១៧.៦អង្សាសេ , ស្វាយរៀង ១៨.៥ អង្សាសេ, កំពត១៨.៣អង្សា សេ និង ខេត្ត កោះកុង ២០.៥ អង្សាសេ៕សរន
ទីក្រុងបាលុង ខេត្តរតនគិរី ជាខេត្តភាគឦសាននៃប្រទេស(រូបថតផេករដ្ឋបាលខេត្ត)