គគីរ​ គគុកគគាក់​ គគ្រឹកគគ្រេង​ គគ្រីសគគ្រូស​ គគ្រេងគគ្រាំ​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

គគីរ​

នាមសព្ទ​

​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ សាច់​រឹង​ជាប់​សម្រាប់​ប្រើ​ធ្វើ​ទូក​និង​ការ​ឯទៀត​ផ្សេងៗ ។ គគីរ​មានឈ្មោះ​ច្រើនយ៉ាង មាន គគីរថ្ម​, គគីរខ្សាច់ ជាដើម ។​

គគុកគគាក់​

​ឧទានសព្ទ​

​សូរ​ឮ​ដោយ​ខ្យល់​, ដោយ​ទឹក ឬ​ដោយមាន​ការប្រជុំ​គ្នាច្រើន​
​ឮសូរ​គគុកគគាក់ ។​

គគ្រឹកគគ្រេង​

​កិរិយាវិសេសន៍​

​ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​លេង​, ពាក្យ​ធ្វើបុណ្យ​ជាដើម ឲ្យ​ប្លែក​ឡើង​
​លេងល្បែង​គគ្រឹកគគ្រេង ធ្វើបុណ្យ​គគ្រឹកគគ្រេង គឺ​លេង ឬ ធ្វើបុណ្យ ដោយមាន​ល្បែង​ផ្សេងៗ មាន​ភ្លេង​ជាដើម​ទាំង​មាន​មនុស្ស​ក៏​ច្រើន​ផង ។​

គុណសព្ទ​

គគ្រីសគគ្រូស​

​គុណសព្ទ​

​រឹងរូស​, ដែល​លាន់មាត់​ង​ងិះ​ងងូះ​មិន​ចង់​ធ្វើតាម​បង្គាប់​
​មនុស្ស​គគ្រីសគគ្រូស ។​

គគ្រេងគគ្រាំ​

​ឧទានសព្ទ​

​សូរ​សន្ធឹក​ដោយ​លោតទឹក​លេង ឬ សូរ​សន្ធឹក​រលក​ដែល​បោក​ខ្ទប់​ខ្លាំង ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular