មន្ត្រីនគរបាល​ចរាច​រណ៍ ៣ ខេត្ត ទទួល​ការបណ្តុះបណ្តាល​ជំនាញ ចរាចរណ៍​ផ្លូវគោក បន្ថែមទៀត​

ដោយៈ គ្រញូង / បាត់ដំបងៈ មន្ត្រីនគរបាល​ចរាច​រណ៍ មកពី ៣ ខេត្ត បានទទួល​ការបណ្តុះបណ្តាល​ជំនាញ ផ្នែក​ចរាចរណ៍​ផ្លូវគោកបន្ថែមទៀត​ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង​។

​មន្ត្រី នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង បានឱ្យដឹងថាៈ ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល ខេត្តបាត់ដំបង មន្ត្រីនគរបាល ចំនួន ៥៦ នាក់ មកពី ៣ ខេត្ត មាន​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ បានទទួល​ការបណ្តុះបណ្តាល​ជំនាញ និង​នីតិវិធី នៃ​ការត្រួតពិនិត្យ វាស់វែង ករណី​គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក បច្ចេកទ្ទេស ក្នុងការ​ប្រើប្រាស់​ឧបករណ៍ ពិនិត្យ​ជាតិ​ស្រវឹង និង​ការប្រើប្រាស់​ឧបករណ៍ ពិនិត្យ​ល្បឿន​យានយន្ត ជាដើម​។

​ប្រភព​បាន​បញ្ជាក់ថាៈ ការបណ្តុះបណ្តាល​ជំនាញ ខាងលើនេះ មាន​រយៈពេល ពេញ​មួយថ្ងៃ ដែល​ឧទ្ទេសនាម ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សា​ធាណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular