Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នកជំនាញ​កម្...

អ្នកជំនាញ​កម្ពុជា​ពិភាក្សា​អំពី​ទស្សនវិស័យ​សេដ្ឋកិច្ច និង​ផែនការ​ស្តារ​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩

ដោយ​: ស៊ា ថាំង / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ជាមួយ ដៃគូ​អភិវឌ្ឍន៍ អំពី​ទស្សនវិស័យ​សេដ្ឋកិច្ចកម្ពុជា និង​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ មាន​ចូលរួម​ពី​សំណាក់​តំណាង​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ​នៅ​កម្ពុជា ដែល​រួមមាន​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF), ធនាគារពិភពលោក (World Bank) និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP)​។

​មន្ត្រី​បានអោយដឹងថា​កិច្ចប្រជុំ​នេះ មាន​គោលបំណង ដើម្បី​ពិភាក្សា​ពិគ្រោះ​យោបល់​លើ​ការវាយតម្លៃ​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​២០២០ និង​ទស្សនវិស័យ​សេដ្ឋកិច្ច ក្នុង​រយៈ​មធ្យម និង​ប្រមូល​ធាតុ​ចូល​បន្ថែម​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ក្របខណ្ឌ​ផែនការ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ ២០២១-២០២៣​។​

​លោក វ​ង្សី វិស្សុត មានប្រសាសន៍ថា វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​មិនទាន់​ចប់​ទេ ទោះបីជា​យើង​បាន​ឃើញថា​មាន​ពន្លឺ​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចពិភពលោក ក្នុង រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ក្តី បន្ទាប់ពី​យើង​បាន​ជួបប្រទះ​នូវ​ភាពភ័យខ្លាច​នៃ​ការដួលរលំ​នៃ​សេដ្ឋកិច្ច ពិភព លោក ដោយ សារ​ជំងឺ​កូ​វីដ​-១៩ ពិសេស​នៅ​អំឡុងពេល​នៃ​ការ​រាតត្បាត​ខ្លាំង​នៅក្នុង​ខែមីនា​-​មេសា កាលពី​ឆ្នាំមុន​។ ទន្ទឹមនឹងនេះ រលក​ថ្មី​នៃ​ការ​ងើបឡើង​វិញ​នៃ​ជំងឺ​នេះ ពិសេស​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ប្រភេទ​ថ្មី​នៅតាម​បណ្តា ប្រទេស​មួយចំនួន បាននិងកំពុង​បង្កើតឱ្យមាន​ក្តីបារម្ភ​ថ្មី​ចំពោះ​ពិភពលោក ដែល​ប្រការនេះ​នឹង​ធ្វើឱ្យ​ស្ថានភាព សេដ្ឋកិច្ច​ពិភព លោក​បន្ត​ស្ថិតក្នុង ភាពមិន​ច្បាស់ លាស់ តទៅទៀត​។ ពិតណាស់ថា វ៉ាក់សាំង​នឹង​ជួយ​ធ្វើឱ្យ​យើង​អាច​យកឈ្នះ លើ ជំងឺ​កូ​វីដ​ក្តី តែ ចំណោទ អំពី​ប្រសិទ្ធភាព​, គុណភាព និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង នៅតែ​មិនទាន់មាន​ភាពច្បាស់ លាស់ នៅឡើយ​។ ជាងនេះទៅទៀត បណ្តា​ប្រទេស​នានា ដោយ​រួមទាំង​កម្ពុជា​ផងដែរ បាន និង​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ប​ណ្តា​ល​មកពី​៖ (១).​ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ​នៃ​ពិភពលោក និង​សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ដែល​កាន់តែ​ស្រួចស្រាល់ (២).​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក ពិសេស​បណ្តា​ប្រទេស​អភិវឌ្ឍន៍​បាន​ប្រើប្រាស់​ស្ទើរតែ​អស់​លទ្ធភាព​ទៅហើយ​នូវ​ឧបករណ៍​គោលនយោបាយ​នានា ទាំង​ផ្នែក​សារពើពន្ធ និង​រូបិយវត្ថុ ពិសេស​ការ បោះ ពុ​ម្ភ​ក្រដាសប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។ ប្រការនេះ​អាច នឹង ធ្វើ ឱ្យ​បណ្តា​ប្រទេស​ទាំងនោះ អស់​ឧបករណ៍​គោលនយោបាយ​ក្នុង​ដៃ ឬ លែងមាន​សមត្ថភាព​ឆ្លើយតប​ច្រើន​ដូច​មុន ប្រសិនបើ​ជំងឺ នេះ​រីក​រាល​ក្នុង​ទ្រង់ទ្រាយ​ធំ និង (៣).​មនុស្សជាតិ​ចាប់ផ្តើម​ធុញទ្រាន់​នឹង​ការរស់នៅ​ជាមួយនឹង​ជំងឺ​នេះ តាមរបៀប​គន្លង​ថ្មី ដែល​ប្រការនេះ ងាយ​នឹង​បង្កឱ្យមាន​ហានិភ័យ​កម្រិត​ខ្ពស់ ក្នុង​ការឆ្លង និង​ការរីក​រាលដាល តែ​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី​។
​លោក​ថ្លែងថា​កម្ពុជា​ដែលជា​ផ្នែក​មួយ​នៃ​ពិភពលោក មិនអាច ជៀស ផុតពី​ជំងឺ​នេះ​ទ តែ​រហូតមកដល់​នឹង​ពេលនេះ ក្រោម​ការដឹកនាំ​ដ៏ ប៉ិនប្រសព្វ វ័យឆ្លាត និង​ម៉ឺងម៉ាត់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ប្រមុខ នៃ រាជ​រដ្ឋា ភិ​បាល ធ្វើឱ្យ​កម្ពុជា​យើង​មាន​សមត្ថភាព និង​លទ្ធភាព អាច​គ្រប់គ្រង សភាពការណ៍ វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ទាំង​លើ​សមរភូមិ​សេដ្ឋកិច្ច និង​សមរភូមិ​សុខមាលភាព​ប្រជាជន​។ ក៏ប៉ុន្តែ​កម្ពុជា​នៅមាន​ហានិភ័យ​ធំ​នៅឡើយ ពិសេស ការព្រួយបារម្ភ​បន្ទាប់ពី​មានការ​រកឃើញ​នូវ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំពោះ​ពលករ​កម្ពុជា​ជា​បន្តបន្ទាប់ ដែល​ពួកគាត់​ទើប វិល ត្រឡប់ មកពី​ប្រទេស​ថៃ ដែល​កំពុងមាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ទោះបីយ៉ាងណា​លោក​វ​ង្សី វិស្សុត មានប្រសាសន៍ថា ក្របខណ្ឌ​នៃ​ផែនការ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ឆ្នាំ ២០២១-២០២៣ នឹង​ផ្តោតលើ​អភិក្រម​ចំនួន ៣ គឺ​៖
​ទី​១.​យុទ្ធសាស្ត្រ ដើម្បី​រស់ (Survival) ដើម្បី​ជំរុញ​ការ​ងើប​ឡើងវិញ នៃ សេដ្ឋកិច្ច​ផង និង​ដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ផង ព្រមទាំង​ដើម្បី​រក្សា​លំនឹង​ជីវភាព​ប្រជាជន និង​អាជីវកម្ម និង​ធុរកិច្ច ពិសេស​ក្នុង​វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង និង​ក្នុង​វិស័យ​ថ្មីៗ​ដែលមាន​សក្តានុពល ព្រមទាំង​ការបង្កើត​ការងារ​បន្ថែម​ឱ្យបាន​ច្រើន និង​ការជំរុញ​ការប្រើប្រាស់ និង​ការចំណាយ​ក្នុងស្រុក​។
​ទី​២.​ការកែទម្រង់ (Reform) សំដៅ​ព​ន្លឿ​ន​ការធ្វើ​ពិពិធ​កម្ម ទាំង​ផ្នែក​ផលិតកម្ម សេវាកម្ម និង​ទីផ្សារ ព្រមទាំង​ការលើកកម្ពស់​ភាព​ប្រកួតប្រជែង ដោយ​ផ្ដោតលើ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការវិនិយោគ និង​ធុរកិច្ច ព្រមទាំង​ការជំរុញ និង​អភិវឌ្ឍ​ឌី​ជី​ថ​លូ​ប​នីយកម្ម​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ក្នុង​គោលដៅ​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ឱ្យក្លាយ​ទៅ ជា​ឱកាស​។ ទី​៣.​ការកសាង​ភាព​ធន់ (Resilience) ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន តាមរយៈ​ការកសាង និង​ពង្រឹងសមត្ថភាព​ស្ថាប័ន​, ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​គន្លឹះ​, ការបង្កើន​ការអភិវឌ្ឍ​ធនធានមនុស្ស​, ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ប្រព័ន្ធ​សុខាភិបាល​, ការធានា​ធនធាន​ក្នុងស្រុក​គ្រប់គ្រាន់ ដោយ​ការបង្កើន​លំហរ​ថវិកា​, ការធានា​ភាព​ធន់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ តាម​ការអភិវឌ្ឍ​យន្តការ​ឆ្លើយតប​ទៅនឹង​វិបត្តិ និង​ការបង្កើន​ប្រភព​ហិរញ្ញប្បទាន​ក្នុងស្រុក (​ដូចជា ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​), ការកាត់បន្ថយ​ភាព​ពឹងផ្អែក​ខ្លាំង​លើ​កត្តា​ខាងក្រៅ ដោយ​ការជំរុញ​ការធ្វើ​ពិពិធ​កម្ម និង​ការពង្រឹង​ភាព​ប្រកួតប្រជែង និង​ការកសាង​មូលដ្ឋាន​សេដ្ឋកិច្ច​ក្នុងស្រុក​រឹងមាំ​, ព្រមទាំង​ការលើកកម្ពស់​ការអភិវឌ្ឍ​បៃតង (Green Growth) ដែល​ធានា​តុល្យភាព​រវាង​តម្រូវការ​អភិវឌ្ឍន៍ និង​ការ​បន្ស៊ាំ​នឹង​បម្រែបម្រួល​អាកាសធាតុ ជាដើម​។​

​គួរបញ្ជាក់​ផងដែរ​ថា កំណើនសេដ្ឋកិច្ច​សកល ក្នុង​ឆ្នាំ ២០២០ ត្រូវបាន​វាយតម្លៃថា​អាច​នឹង​ធ្លា​ក់មក​ក្នុង​អត្រា -៤,៤% ដោយសារ​ការដាក់ចេញ​នូវ​វិធានការ​នានា​សំដៅ ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​បង្អាក់ និង​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ដល់​ដំណើរការ​សេដ្ឋកិច្ច​សកល ទាំង​លើ​សកម្មភាព​ផលិតកម្ម​, ការប្រើប្រាស់ និង​ការវិនិយោគ​។ យ៉ាងណាមិញ កំណើន​ត្រូវបាន​រំពឹងថា​នឹង​ងើបឡើង​វិញ​មក​ក្នុង​អត្រា​ប្រមាណ ៥,២% ក្នុង​ឆ្នាំ ២០២១ ក្រោម​ការរំពឹងទុក​ថា​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ នឹងត្រូវ​បានចាប់ផ្តើម​ចែកចាយ​ក្នុង​ឆ្នាំ ២០២១ ស្របពេល ដែល​សកម្មភាព​សេដ្ឋកិច្ច​បន្ត​ងើប​ឡើងវិញ​ជា​បណ្តើរៗ​។ ទោះជា​យ៉ាងនេះ​ក្តី ការ​ព្យាករ​ថា​កំណើនសេដ្ឋកិច្ច​សកល​ក្នុង​ឆ្នាំ ២០២១ នឹង​ងើប​ឡើងវិញ​នេះ ស្ថិតក្នុង​ភាពមិនប្រាកដប្រជា​ខ្ពស់ ព្រមទាំង​អាស្រ័យ​ស្ទើរតែ​ទាំងស្រុង​លើ​ប្រសិទ្ធភាព និង​លទ្ធភាព​ក្នុងការ​ចែកចាយ​វ៉ាក់សាំង​កូ​វីដ​-១៩​។​
​ស្របគ្នា​ទៅនឹង​និន្នាការ​សកល​នេះ​, សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ២០២០ ក៏បាន​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។ តាម​ការវាយតម្លៃ​ចុងក្រោយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ២០២០ អាចមាន​កំណើន​ទាប​ជាង​ការ​ព្យាករ​កាលពី​ពាក់កណ្តាល​ឆ្នាំ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការធ្លាក់ចុះ​ជាង​ការរំពឹងទុក​នៃ​វិស័យ​កាត់ដេរ​, វិស័យ​កសិកម្ម និង​ការធ្លាក់ចុះ​ខ្លាំង នៃ​វិស័យ​ទេសចរណ៍ ស្រប​ពេលដែល​វិស័យ​សំណង់ និង​អចលនទ្រព្យ ត្រូវបាន​ប៉ាន់​ស្មានថា​នឹង​ទទួលរង​ផល​ប៉ះទង្គិច តិចជាង ការរំពឹងទុក​បន្តិច​។ ទន្ទឹមនេះ វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​ត្រូវបាន​រំពឹងថា​នឹង​អាច​រក្សាបាន​កំណើន​ល្អប្រសើរ​។ គួរឱ្យកត់សម្គាល់​ផងដែរ វិស័យ​ហិរញ្ញវត្ថុ​ទាំង​ធនាគារ និង​មិនមែន​ធនាគារ​នៅ​រក្សាបាន​ស្ថិរភាព និង​ពុំមាន​សញ្ញាណ​ប្រែប្រួល​គួរឱ្យកត់សម្គាល់​ឡើយ​។ ក្នុង​ឆ្នាំ ២០២១, សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹង​ងើបឡើង​វិញ ក្រោម​ការរំពឹងទុក​ការកើនឡើង​សន្សឹមៗ​នៃ​វិស័យ​គាំទ្រ និង​ប្រសិទ្ធភាព​នៃ​ការដាក់ចេញ​វិធានការ​គោលនយោបាយរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ទ្ធ​ភាព​នៃ​ការដាក់ចេញ​វិធានការ​គោលនយោបាយរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​។​

​មន្ត្រី​បានអោយដឹង​បន្ថែមថា​ជារួម ដៃគូ​អភិវឌ្ឍន៍​បានបង្ហាញ នូវ ជំហរ យល់ស្រប លើ លទ្ធផល នៃ​ការវាយតម្លៃ​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២០ និង​ទស្សនវិស័យ​សេដ្ឋកិច្ចរ​យៈ​មធ្យម និង បាន ផ្តល់ នូវ មតិយោបល់ បន្ថែម ដើម្បី បង្កើន សុ​ក្រិត​នៃ ការ ព្យាករណ៍ ព្រមទាំង បាន ចែក រំលែក​ពី ការ វិ​វ​ឌ្ឍ​ចុងក្រោយ នៃ​ស្ថានភាព​សេដ្ឋកិច្ច និង សង្គម ក្នុង កម្រិត តំបន់ និង សកល​។ ជាមួយគ្នា នេះ តំណាង ដៃគូ អភិវឌ្ឍន៍​បាន សម្តែង នូវ ការ សារ ទរ ចំពោះ កិច្ច ខំ​ខិត​ប្រឹង ប្រែង របស់ រាជរដ្ឋាភិបាល ក្នុង ការ គិតគូរ រៀបចំ សេចក្តីព្រាង ក្របខណ្ឌ​ផែនការ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស បាន ផ្តល់នូវ យោបល់ ល្អៗ​ជា ច្រើន សំដៅ កែលម្អ​សេចក្តីព្រាង ក្រ​ខណ្ឌ​នេះ ឱ្យ កាន់ តែ គ្រប់​ជ្រុង ជ្រោយ និង អាចអនុវត្ត​បាន ។ បន្ថែម លើ​នេះ ដៃគូ​អភិវឌ្ឍន៍ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជោគជ័យ​របស់​កម្ពុ​ជា​ក្នុងការ​ប្រយុទ្ធប្រឆាំង និង​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កួ​វីដ​-១៩ និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​អន្តរាគមន៍​ទាន់ពេលវេលា ប៉ុន្តែ​បាន លើក​ទឹក ចិត្ត ឱ្យ រាជរដ្ឋាភិបាល​កម្ពុជា​បន្ត លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន ក្នុង​បន្ត ការ ប្រយុទ្ធប្រឆាំង នឹង ជំងឺ​កូ​វីដ​-១៩៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular