Home ព័ត៌មានសំខាន់ៗ អ្នក​ប្រក​បរប...

អ្នក​ប្រក​បរបរ ធាក់​ស៊ីក្លូ ចំនួន​៣០៦​នាក់ បានទទួល​អំណោយ ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៣០៦ នាក់ បានទទួល​អំណោយ ពី​មូលនិធិ ត្រីចក្រយាន​កម្ពុជា (​ស៊ីក្លូ​) នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល ថ្ងៃទី​១៥ មករា នេះ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ ត្រីចក្រយាន​កម្ពុជា និង​លោកស្រី​។​

​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថាៈ សម្តេច​តេ​ជោ បាន​ផ្តួចផ្តើម ឲ្យ​មានការ​មូលនិធិ នេះ​ឡើង សំដៅ​អភិរក្ស​ស៊ីក្លូ ដែលមាន​ដើមកំណើត តាំងពី​សម័យ​អ​នា​និគម​និយម​បារាំង​។​

​លោក​បាន​បន្តថាៈ កន្លងមក បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៣០៦ នាក់ បានទទួល​អំណោយ ពី​មូលនិធិ ត្រីចក្រយាន​កម្ពុជា ព្រមទាំង​មាន​អំណោយ ពេល​បុណ្យទាន​ផ្សេងៗ រួមទាំង​ការផ្តល់ ជា​ឯកសណ្ឋាន អ្នកធាក់ស៊ីក្លូ និង​ប័ណ្ណ ប​.​ស​.​ស ដើម្បី​ឲ្យ​បងប្អូន ទៅ​ព្យាបាល​ជំងឺ ដោយ​មិន​អស់ប្រាក់​។​

អ្នក​ប្រក​បរបរ ធាក់​ស៊ីក្លូ ចំនួន​៣០៦​នាក់ បានទទួល​អំណោយ ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​

​លោក​អភិបាល​រាជធានី បាន​បន្តថាៈ នេះ​ជាការ​យកចិត្តទុកដាក់ ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គោលបំណង​សំខាន់ ក្នុងការ​បង្កើត​ឲ្យ​មាន​មូលនិធិ ត្រីចក្រយាន​កម្ពុជា​នេះ​ឡើង គឺ​ដើម្បី​រួមចំណែក ជួយ​សម្រួល​ការលំបាក របស់​បងប្អូន ដោយ​គិតគូ​ពី​សុខភាព ជីវភាព​រស់នៅ​របស់ បងប្អូន​អ្នក​ប្រក​បរបរ ធាក់​ស៊ីក្លូ និង​ដើម្បី​រួមចំណែក លើកស្ទួយ និង​អភិរក្ស និង​អភិវឌ្ឍន​ស៊ីក្លូ ដែលមាន​ជា​យូ​មកហើយ ឲ្យ​បាន​គង់​វង់ កុំ​ឲ្យ​បាត់បង់​។​

​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង ក៏បាន​ក្រើនរំលឹក ដល់​បងប្អូន ដែល​ប្រក​បរបរ ធាក់​ស៊ីក្លូ ដែល​ភាគច្រើន មាន​វ័យ​ចំណាស់ ឲ្យ​ថែរក្សា​សុខភាព ប្រកាន់ខ្ជាប់​នូវ គោលការណ៍​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ពិសេស​ការពារ​ខ្លួន ពី​ការរីក​រាលដាល ជំងឺ​កូ​វិដ​.១៩ មានការ​លាងដៃ ដោយ​សាប៊ូ អាល់កុល និង​ជែ​ល ហើយ​ពាក់​ម៉ាស់​ជាប្រចាំ នៅពេល​មាន​មនុស្ស​ច្រើន អនុវត្តតាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​។​

​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថាៈ អំណោយ​ដែល​បងប្អូន អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ ទាំង ៣០៦ នាក់ ទទួលបាន ក្នុង​ម្នាក់ មានៈ មី​មួយ​កេះ​, ម៉ាស់​មួយ​ប្រអប់​, និង​ភួយ​មួយ​។ ការផ្តល់​អំណោយ​នេះ ធ្វើឡើង ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល មូលនិធិ​ត្រីចក្រយាន​កម្ពុជា និង​លោកស្រី​។​

អ្នក​ប្រក​បរបរ ធាក់​ស៊ីក្លូ ចំនួន​៣០៦​នាក់ បានទទួល​អំណោយ ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​

​លោក ម៉េ​ត មាស​ភក្តី ក៏​ជា​ប្រធាន​លេខាធិការដ្ឋាន មូល និ​ធិ​ត្រីចក្រយាន​កម្ពុជា បាន​ឲ្យ​ដឹងថាៈ មូលនិធិ​នេះ ត្រូវបាន​បង្កើតឡើង តាំងពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ គឺមាន​រយៈពេល​ជាង ៣ ឆ្នាំ​មកហើយ ក្រោម​ការផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​សម្តេច​ក៏​ជា​ប្រធានកិត្តិយស​, លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុមប្រឹក្សា មូលនិធិ​នេះ​។​

​លោក ម៉េ​ត មាស​ភក្តី បាន​បន្តថាៈ មូលនិធិ​ត្រីចក្រយាន​កម្ពុជា តែង​បានផ្តល់ ជូន​ថវិកា​ទ្រទ្រង់ ដល់​បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ ទាំង ៣០៦ នាក់ ក្នុង​ម្នាក់ ៧ ពាន់​រៀល ក្នុង​រយៈពេល ១០ ថ្ងៃ ស្មើនឹង ២១ ម៉ឺន​រៀល ក្នុង​មួយខែ​។​

​គួរ​បញ្ជាក់ដែរថាៈ ក្នុងនោះ​បងប្អូន​លោកតា លោកពូ និង​លោក​អុំ ដែល​ប្រកបរ​បរធាក់​ស៊ីក្លូ ភាគច្រើន មាន​វ័យ​ចំណាស់ មាន​ខ្លះ​អាយុ ៨៣ ឆ្នាំ ខ្លះ​អាយុ ៨៧​ឆ្នាំ និង​លោកតា​អាយុ ៩០​ឆ្នាំ នៅមាន​សុខភាព​ល្អ អត់​កូន និង​ប្រពន្ធ ក៏​ធាក់​ស៊ីក្លូ ចិញ្ចឹមជីវិត​៕/V​

អ្នក​ប្រក​បរបរ ធាក់​ស៊ីក្លូ ចំនួន​៣០៦​នាក់ បានទទួល​អំណោយ ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​

អ្នក​ប្រក​បរបរ ធាក់​ស៊ីក្លូ ចំនួន​៣០៦​នាក់ បានទទួល​អំណោយ ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​

អ្នក​ប្រក​បរបរ ធាក់​ស៊ីក្លូ ចំនួន​៣០៦​នាក់ បានទទួល​អំណោយ ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​

អ្នក​ប្រក​បរបរ ធាក់​ស៊ីក្លូ ចំនួន​៣០៦​នាក់ បានទទួល​អំណោយ ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​

អ្នក​ប្រក​បរបរ ធាក់​ស៊ីក្លូ ចំនួន​៣០៦​នាក់ បានទទួល​អំណោយ ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​

អ្នក​ប្រក​បរបរ ធាក់​ស៊ីក្លូ ចំនួន​៣០៦​នាក់ បានទទួល​អំណោយ ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular