Home ព័ត៌មានសំខាន់ៗ ធនធានទឹក បង្ក...

ធនធានទឹក បង្កើត​ក្រុមការងារ បច្ចេកទេស បន្ទាប់ពី​មានការ​តវ៉ា​

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១២ ខែមករា បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស ចំពោះ​កិច្ច​ដោះស្រាយ បញ្ហា​ស្តារ​អាងទឹក បឹងបួ អូរ ធម្មជាតិ ចំនួន ២២ កន្លែង ក្នុងស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​សេចក្តីសម្រេច លេខ ០២៩ សសរ​.​ធ​ទខ ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ដែល​ចុះហត្ថលេខា​ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម សម្រេច​នៅត្រង់​ប្រការ ១ ថាៈ បង្កើត​សមាសភាព ក្រុមការងារ​បច្ចេកទេស ចំពោះ​កិច្ច ដោះស្រាយ​បញ្ហា​ស្តារ​អាងទឹក​បឹងបួ អូរ​ធម្មជាតិ ចំនួន ២២ កន្លែង ក្នុងស្រុក​មុខកំពូល ខេត្តកណ្តាល របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយមាន​លោក ចាន់ ស៊ី​ណាត អនុរដ្ឋលេខាធិការ ជា​ប្រធាន និង​មាន​មន្ត្រី បច្ចេកទេស ពាក់ព័ន្ធ​ចំនួន ៦ រូប​ផ្សេងទៀត ជា​សមាជិក​។​

ធនធានទឹក បង្កើត​ក្រុមការងារ បច្ចេកទេស បន្ទាប់ពី​មានការ​តវ៉ា​

​នៅក្នុង​ប្រការ​២ នៃ​សេចក្តីសម្រេច បានសរសេរថាៈ ធនធានទឹក បង្កើត​ក្រុមការងារ បច្ចេកទេស បន្ទាប់ពី​មានការ​តវ៉ា​ក្រុមការងារ​បច្ចេកទេស ចំពោះ​កិច្ច ដោះស្រាយ​បញ្ហា​ស្តារ​អាងទឹក បឹងបួ អូរ​ធម្មជាតិ ចំនួន ២២ កន្លែង ក្នុង ស្រុក​មុខកំពូល ខេត្តកណ្តាល របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​តួនាទី ភារកិច្ច ដូចជា ជួបប្រជុំ​ជាមួយ ប្រជាពលរដ្ឋ ខេត្តកណ្តាល ស្ថាប័ន​ពាក់ព័ន្ធ និង​រៀបចំ​វេទិកាសាធារណៈ នៅ​មូលដ្ឋាន (​ក្នុងករណី​ចាំបាច់​) ដើម្បី​សម្របសម្រួល និង​រក​ដំណោះស្រាយ លើ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ ទៅនឹង​ការ​អាស្រ័យ​ផល​ដី ក្នុង​អាងទឹក បឹងបួ​អូរ​ធម្មជាតិ ស្ថិតនៅ​ក្នុងស្រុក​មុខកំពូល ខេត្តកណ្តាល របស់​ប្រជាពលរដ្ឋ មួយចំនួន​។​

ធនធានទឹក បង្កើត​ក្រុមការងារ បច្ចេកទេស បន្ទាប់ពី​មានការ​តវ៉ា​

​ក្នុង​សេចក្តីសម្រេច សរសេរ​ទៀតថាៈ ចុះ​ពិនិត្យ​ប្រមូល​ព័ត៌មាន ទិន្នន័យ ដែល​ពាក់ព័ន្ធ​ទៅនឹង​អាងទឹក បឹងបួ អូរ​ធម្មជាតិ ទាំងអស់ នៃ​គម្រោង​ក្រោម​ក្របខណ្ឌ គម្រោង​សាច់ប្រាក់​ពលកម្ម សម្រាប់​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​ការគាំទ្រ​កសិករ ដោយ​សហការ​ជាមួយ អាជ្ញាធរ​ដែនដី​ថ្នាក់ក្រោម​ជាតិ ខេត្តកណ្តាល គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ ដែល​អាស្រ័យ​ផល​ដី នៅក្នុង​អាងទឹក បឹងបួ អូរ ធម្មជាតិ​ទាំង ២២ កន្លែង , ចុះ​វាស់វែង និង​កំណត់​ព្រំប្រទល់ អាងទឹក បឹងបួ អូរ​ធម្មជាតិ ឱ្យបាន​ច្បាស់លាស់ , រាយការណ៍​អំពី លទ្ធផល​លម្អិត ជូន​ថ្នាក់ដឹកនាំ​ក្រសួង ដើម្បី​ពិនិត្យ និង​សម្រេច​, អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត ដែល​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រគល់ឱ្យ​។​

ធនធានទឹក បង្កើត​ក្រុមការងារ បច្ចេកទេស បន្ទាប់ពី​មានការ​តវ៉ា​

​នៅក្នុង​សេចក្តីសម្រេច បានបញ្ជាក់​ថាៈ ដែន​សមត្ថកិច្ច របស់​ក្រុមការងារ​បច្ចេកទេស ចំពោះ​កិច្ច នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ខាងលើ អនុវត្ត​តែ​ទៅលើ ការងារ​ស្តារ​អាងទឹក​បឹងបួ អូរ​ធម្មជាតិ ចំនួន ២២ កន្លែង ដែល​ស្ថិតនៅក្នុង ស្រុក​មុខកំពូល ខេត្តកណ្តាល តែប៉ុណ្ណោះ ក្រោម​ក្របខណ្ឌ គម្រោង​សាច់ប្រាក់​ពលកម្ម សម្រាប់​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​ការគាំទ្រ​កសិករ សម្រាប់​កំណត់​ព្រំប្រទល់ អាងទឹក​បឹងបួ អូរ​ធម្មជាតិ ដើម្បី​រក្សា​ទុកជា​សម្បត្តិ​របស់​រដ្ឋ​។ រាល់​មធ្យោបាយ និង​ការចំណាយ​ផ្សេងៗ របស់​ក្រុមការងារ ក្នុងពេល​ចុះ​បំពេញការងារ ជា​បន្ទុក​របស់​ភាគី​ម្ចាស់​គម្រោង​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បង្កើត​ក្រុមការងារ​បច្ចេកទេស ចំពោះ​កិច្ច ដោះស្រាយ​បញ្ហា​ស្តារ​អាងទឹក បឹងបួ អូរ​ធម្មជាតិ​នេះ​ឡើង នៅពេល​បន្ទាប់ពី​ការ អនុវត្ត​សាច់ប្រាក់​ពលកម្ម សម្រាប់​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​ការគាំទ្រ​កសិករ នៅ​បឹងបួ អូរ​ធម្មជាតិ មួយចំនួន ក្នុងស្រុក​មុខកំពូល មានការ​តវ៉ា ពី​ពលរដ្ឋ​អ្នកកាន់កាប់ និង​អាស្រ័យ​ផល លើដី​អាងទឹក​បឹងបួ អូរ​ទាំងនោះ​រួចមក​។​

ធនធានទឹក បង្កើត​ក្រុមការងារ បច្ចេកទេស បន្ទាប់ពី​មានការ​តវ៉ា​

​អូរ និង​បឹង ចំនួន ២២ ដែល​ត្រូវ​ស្តារ ក្រោម​ក្របខណ្ឌ​គម្រោង​សាច់ប្រាក់​ពលកម្ម នៅក្នុង​ស្រុក​មុខកំបូល រួមមានៈ បឹង​ចំណី​សព្វ​, បឹង​ចំណី​ពពែ​, អូរ​ធម្មជាតិ​ជ្រូង សណ្តាន់ ១.២, ប្រឡាយ​អែប​បឹង​អន្ទាក់​, បឹង​អន្ទាក់ , មេទឹក​ផ្លូវឆ្ការ , បឹង​អូរ​វែង​, អូរ​ធម្មជាតិ​ព្រែក ក្រង​ស្វាយ​, អូរ​ធម្មជាតិ​ព្រែក​សណ្តាន់​, មេទឹក​កន្លង​ឆ្តោ​, អូរ​ធម្មជាតិ​ព្រែក​ថ្កូវ​, អូរ​ធម្មជាតិ​លើង​ករ , អូរ​ធម្មជាតិ​ដើម​ជ្រៃ​-​ចុង​ថ្នល់ ,​អូរ​ធម្ម ជាតិ ដើម​ជ្រៃ​, បឹង​តូច​, បឹង​កំពីងពួយ​, មេទឹក​តា​សែន​,​បឹង​ត្រាវ​ធំ​, មេទឹក​ដំរី​ឆ្លង និង មេទឹក​បែកក្អម​៕/V​

ធនធានទឹក បង្កើត​ក្រុមការងារ បច្ចេកទេស បន្ទាប់ពី​មានការ​តវ៉ា​

ធនធានទឹក បង្កើត​ក្រុមការងារ បច្ចេកទេស បន្ទាប់ពី​មានការ​តវ៉ា​

ធនធានទឹក បង្កើត​ក្រុមការងារ បច្ចេកទេស បន្ទាប់ពី​មានការ​តវ៉ា​ ធនធានទឹក បង្កើត​ក្រុមការងារ បច្ចេកទេស បន្ទាប់ពី​មានការ​តវ៉ា​

ធនធានទឹក បង្កើត​ក្រុមការងារ បច្ចេកទេស បន្ទាប់ពី​មានការ​តវ៉ា​ធនធានទឹក បង្កើត​ក្រុមការងារ បច្ចេកទេស បន្ទាប់ពី​មានការ​តវ៉ា​

ធនធានទឹក បង្កើត​ក្រុមការងារ បច្ចេកទេស បន្ទាប់ពី​មានការ​តវ៉ា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular