កំបាំង , កន្លៀត , ក្បត់ , គុម្ពោត , ងោង​

ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​កំបាំង​

គុណសព្ទ​

​ដែល​បាំង​បាត់​មើលមិនឃើញ​
​ការ​កំបាំង​, សេចក្តី​កំបាំង​, របស់​កំបាំង​, អាថ៌កំបាំង ។​

​កន្លៀត​

នាមសព្ទ​

កៀន​កំបាំង​, ទី​ចង្អៀត​កៀនកោះ ។​

​ងោង​

​នាមសព្ទ​

​សាច់​ឆ្អើរ​ដែល​នៅ​ទំ​ពុលៗ កំពុង​ក្ដៅ​ហើយ​ទម្លាក់​ចុះ​ក្នុង​ផេះ​ដើម្បី​យកជាតិ​ប្រៃ​, ខាងក្នុង​នៅ​ស្រស់​សម្រាប់​ទុក​បរិភោគ​យូរថ្ងៃ​យូរ​ខែ​បាន​; ជួនកាល​គេ​យក​ត្រី​មក​ធ្វើ​ដែរ តែ​ច្រើន​យក​ត្រី​ប្រា​; ច្រើន​និយាយថា ងៀត​ងោង គឺ​និយាយ​ភ្ជាប់​ទាំង​ងៀត​ទាំង​ងោង (​ម​. ព​. ងៀត ផង​) ។​

គុណសព្ទ​

​ដែល​ស្ទើរ​បាត់ស្មារតី​, ដែល​ងឿង​យ៉ាងខ្លាំង​
​ត្រូវ​ក្បាល​ងោង (​ម​. ព​. ងឿង គុ​. ផង​) ។​

​កិរិយាសព្ទ​

​ដែល​កំបាំង​គំនិត​គិត​មិនទាន់​
​ការ​ធ្លាប់​ដឹង​ទៅជា​ងោង​គំនិត​គិត​មិនឃើញ (​ម​. ព​. ងឿង កិ​. ឬ គុ​. ផង​) ។​

គុណសព្ទ​

ដែល​កំបាំង​គំនិត​គិត​មិនទាន់​
​ការ​ធ្លាប់​ដឹង​ទៅជា​ងោង​គំនិត​គិត​មិនឃើញ (​ម​. ព​. ងឿង កិ​. ឬ គុ​. ផង​) ។​

​ក្បត់​

​កិរិយាសព្ទ​

ធ្វើការ​ដោយ​ឧបាយ​ ដោយ​កល​កំបាំង ក្នុង​បំណង​ឲ្យ​បាត់​បង់ខ្លួន​អ្នកដទៃ​, ឬ អ្នក​ដែល​ត្រូវ​ជួយ ត្រូវ​ទំនុកបម្រុង​, ពុំនោះ​ធ្វើ​បំផ្លាញ​មនុស្ស ​ដែលជា​មិត្រ​
​ក្បត់ផែនដី គឺ​ដណ្តើមយក​រាជសម្បត្តិ ឬ ចូល​សមគំនិត​នឹង​អ្នក​បរទេស នាំ​គេ​ចូលមក​លុកលុយ​សង្កត់​សង្កិន​ដែន​, ប្រទេស​របស់ខ្លួន ។​

​គុម្ពោត​

​នាមសព្ទ​

(​បា​. ថា គុ​ម្ពោ តាម​វិធី​បំបែក​នាមសព្ទ​) គុម្ពឈើ​តូចៗ ដែល​ដុះ​ជុំគ្នា ១ ដុំៗ​
​គុម្ពោតឈើ ។​
​ព​. ប្រ​. ល្បិច​, កន្លៀត​, អាថ៌កំបាំង​
​អញ​ស្គា​ល់ហើយ​គុម្ពោត​នុ៎ះ !

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular