ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែមករានេះបានថ្លែងសារដោយបានអំណរគុណចំពោះ ប្រទេសចិនដែលបានផ្តល់នូវវ៉ាក់សាំងកូវីដ១៩ ចំនួន១ លានដូសដល់កម្ពុជា និង បានប្រកាសជាផ្លូវការប្រើប្រាស់វ៉ាក់សាំង Sinovacរបស់ប្រទេសចិនសម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃតាមគោលការណ៍ការស្ម័ក្រចិត្ត។សម្តេចបានលើកឡើងថាវាល្មមដល់ពេលដែលកម្ពុជាធ្វើការសម្រេចចិត្តខាងនយោបាយមួយដើម្បីស្រោចស្រង់ជីវិត ប្រជាពលរដ្ឋហើយ ។
ខាងក្រោមជាប្រសាសន៍ទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៖
ថ្ងៃនេះខ្ញុំប្រះករុណាខ្ញុំមានការចាំបាច់ដើម្បីជម្រាបជូនដល់បងប្អូនជនរួមជាតិឲ្យបានជ្រាបថារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិននិងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់នូវវ៉ាក់សាំងចំនួន ១លានដូសសម្រាប់មនុស្ស ៥០ម៉ឺននាក់ដើម្បីចាក់វ៉ាក់សាំង។មុននេះខ្ញុំព្រះករុណាបាននិយាយថាយើង នឹងយកជំនួយបរទេសតែវ៉ាក់សាំងណាដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ប៉ុន្តែមកដល់ពេលនេះគឺអង្គការសុខភាពពិភពលោកមិនទាន់បានផ្ដល់នូវការទទួលស្គាល់ចំពោះវ៉ាក់សាំងកប្រទេសណាឬក្រុមហ៊ុនណាមួយនោះទេ។ជាមួយគ្នាប្រទេសជាច្រើនបានប្រើប្រាស់រួចហើយនូវវ៉ាក់សាំងហើយដែលក្នុងនោះក៏មានវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន Sinovam ហើយអ្វីដែលជាភាពចាំបាច់របស់យើងយើងមិនអាចរង់ចាំតទៅទៀតបាននោះទេ។តម្រូវការការពារជាតិការពារប្រជា ជនកុំឱ្យឆ្លងរោគរាតត្បាតដ៏កាចសាហាវនេះគឺយើងត្រូវប្រើប្រាស់វា់ក់សាំងដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិនដែលមានមនុស្សដល់រាប់លាននាក់បានប្រើ ប្រាស់និងប្រទេសមួយចំនួនផ្សេងទៀត ហើយរាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ីទទួលលើកដំបូងគឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន ។ ប្រទេសឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនលំដាប់ទី ៤ ក្នុងពិភពលោកបន្ទាប់ពីចិននិងឥណ្ឌាសហរដ្ឋអាមេរិក។ឥណ្ឌូនេស៊ីបានប្រើប្រាស់នូវវ៉ាក់សាំងរបស់សាធារណ រដ្ឋប្រជាមានិតចិនយើងក៏បានទទួលដំណឹងថាប្រទេសម៉ាឡេស៊ីនិងប្រទេសហ្វីលីពីនក៏នឹងអាចប្រើប្រាស់នូវវ៉ាក់សាំងប្រទេសចិនផងដែរ។នៅតំបន់អាហ្វ្រិកនៅមជ្ឈិមបូព៌ាប្រទេសអេស៊ីពក៏បានប្រើប្រាស់និងអាមេរិកឡាទីនក៏បានប្រើប្រាស់។ដូច្នេះមនុស្សរាប់សិបលាននាក់ទៅហើយដែលបានប្រើប្រាស់នូវវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន ។ក្នុងន័យនេះទូលបង្គំសូមប្រគេននិងជំរាបជុនថាយើងមិនអាចរង់ចាំតទៅទៀតទេដោយសារភាពចាំបាច់នៃការពារដល់សុខភាពរបស់ប្រជាពលរដ្ឋរបស់យើងដែលម្សិលមិញមានមានការឆ្លងរហូតដល់ ១៥ នាក់ និង ថ្ងៃនេះ១០ នាក់ទៀតដែលសុទ្ធតែចេញមកពីប្រទេសថៃដែលនៅជិតខាងយើង ។ ដូច្នេះយើងមានការចាំបាច់ដើម្បីប្រើប្រាស់នូវ វ៉ាក់សាំងនេះសម្រាប់ការការពារដោយសារមូលហេតុនៃការប្រើប្រាស់យ៉ាងទូលំទូលាយមុនមកហើយនៅក្នុងសាធារណរដ្ឋប្រជាមានិតចិនក៏ដូចជាប្រទេសមួយចំនួនផ្សេងទៀតមិនតិចជាង ១០ ប្រទេសដែលមានប្រជាជនច្រើនបានប្រើប្រាស់រួចហើយ ។ លក្ខខណ្ឌនៃការរក្សាទុកគឺសមស្របជាមួយនឹងសភាពការណ៍របស់កម្ពុជានោះគឺស្ថិតនៅក្នុង សីតុណ្ហភាពពិ ៨ អង្សាសេលើសូន្យ បើប្រៀបធៀបជាមួយនឹងវ៉ាក់សាំងប្រទេសមួយចំនួនដែលស្ថិតនៅក្នុងសីតុណ្ហភាព ៧០ អង្សាសេក្រោមសូន្យដែលហួសពីសមត្ថភាពនៃ ការគ្រប់គ្រងរបស់យើងហើយបញ្ហានេះក៏នៅមានចំណុចងាយស្រួលត្រង់ថាការដឹកជញ្ជូនក៏ងាយស្រួលក្នុងការធ្វើពីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជា។ល្ងាចនេះមិត្តចិនក៏បានសួរមកយើងថាក្នុងមួយលានដងនេះតើយើងយកទាំងអស់ឬយកជាដំណាក់ការបញ្ហានេះត្រូវគិតជាបន្តទៀត ។
ខ្ញុំព្រះករុណាក៏សូមទូលប្រគេនផងដែរថាអ្នកដែលទទួលវ៉ាក់សាំងមុនគេប្រហែលជាអ្នកដែលនៅជុំវិញខ្លួនខ្ញុំព្រះករុណាខ្ញុំតែម្ដងដែលនេះជាភាពចាំបាច់នៃការការពារសម្រាប់ថ្នាក់ដឹកនាំរបស់ប្រទេសហើយក៏អាចអ្នកនៅជុំវិញព្រះមហាក្សត្រអ្នកនៅជុំវិញប្រធានព្រឹទ្ធសភា,ប្រធានរដ្ឋសភាក៏ត្រូវបានទទួលការចាក់វ៉ាក់សាំងនោះផងដែរខ្ញុំព្រះករុណាខ្ញុំក៏កំពុងគិតថាក្រៅពីមួយលានដូសដែរនឹងចាក់បានមនុស្ស ៥០ ម៉ឺននាក់សម្រាប់រយៈការដំបូងនៅខ្សែត្រៀមជួរមុខដែលខ្ញុំព្រះករុណាធ្លាប់បាននិយាយរួចមកហើយយើងក៏ត្រូវ បានគិតពិការទិញបន្ថែមទៀតនិងស្នើសុំបន្ថែមទៀតពីសាធារណរដ្ឋប្រជាមានិតចិនឬក៏ប្រទេសដទៃនៅក្នុងលក្ខខណ្ឌដែលសមស្របក៏ដូចជាសមត្ថភាពនៃការគ្រប់គ្រងនៅក្នុងកម្រិតសីតុណ្ហភាពដែលអាចទ្រទ្រង់បាន ។ តែ ៧០ ទៅ ៨0 អង្សាក្រោមសុន្យ វាគឺជាការលំបាកក្នុងការគ្រប់គ្រងរបស់យើង ។
ដូច្នេះការចេញមកប្រកាសរបស់ខ្ញុំពេលនេះគឺវាមានការខុសពីការប្រកាសមុនដែលមុនយើងខ្ញុំបានប្រកាសថាយើងត្រូវការតែវ៉ាក់សាំងណាដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ។ ប៉ុន្តែបើក្រឡេកមើលទៅប្រទេសដែលមានប្រជាជនជាង ១៤00 លាននាក់ប្រទេសសាធារណរដ្ឋប្រជាមានិតចិនប្រទេសឥណ្ឌូណេស៊ីដែលមានប្រជា ជនច្រើនលើពិភពលោកទៅដល់ប្រទេសអេស៊ីពទៅដល់ប្រទេសប្រេស៊ីលនិងប្រទេសដទៃទៀតឃើញថាប្រទេសទាំងអស់នោះហ៊ានប្រើប្រាស់វ៉ាក់សាំងរបស់ចិនដោយគ្មានការខ្លាចរអែងរាប់ទាំងប្រធានាធិបតីឥណ្ឌូនេស៊ីដែលបានសុខចិត្តទទួលនូវវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិនមុនគេ ។
ខ្ញុំសូមជម្រាបថាបេក្ខភាពវ៉ាក់សាំងរបស់ចិនដែលបានប្រើប្រាស់នៅក្នុងប្រទេសចិននិងក្រៅប្រទេសចិនគឺមាន SinovamនិងSinovacឥឡូវនេះយើងនឹងទទួលនូវSinovam ដែលធ្លាប់ប្រើនៅប្រទេសអេស៊ីបហើយជាបន្តយើងក៏អាចឈានទៅបន្តប្រើSinovac ។ប៉ុន្តែយើងក៏មិនទាត់ចោលនូវការទទួលយកជំនួយផ្សេងៗពីប្រទេសដទៃដែលមានបំ ណងចង់ជួយដល់កម្ពុជាគឺជាប្រទេសដែលមានការផលិតវ៉ាក់សាំងផងដែរក្នុងលក្ខខណ្ឌដែលយើងអាចប្រើប្រាស់មានប្រសិទ្ធភាពការដឹកជញ្ជូននិងការស្តុកទុកហើយដែល ស្ថិតនៅក្នុងសមត្ថភាពគ្រប់គ្រងរបស់យើង។
ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ,ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឃឺជាំង ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីការពារជាតិនៃ សាធារណរដ្ឋប្រជាមានិតចិនដែលបានផ្តល់នូវការឧបត្ថម្ភគាំទ្រដល់កងយុទ្ធពលខេមរភូមិនតាមរយៈកងយុទ្ធពលខេមរភូមិន្ទនេះគឺយើងនឹងប្រើប្រាស់ទៅលើអង្គភាពជួរមុខ ទាំងអស់ដែលមុននេះយើងគ្រោងទិញមួយលានដូសឥឡូវយើងមានមួយលានដូសនៅក្នុងដៃសម្រាប់ការប្រើប្រាស់ហើយហើយយើងនឹងបន្តខិតខំដើម្បីចាក់ជូនប្រជាជនយើងនៅក្នុងកំរិត ១០ លាននាក់រហូតដល់១៣ លាននាក់ប្រសិនបើមានការតម្រូវឲ្យចាក់វ៉ាក់សាំងរហូតដល់ ៨០ ភាគរយ ។ ប៉ុន្តែគេអាចមានការទម្លាក់អត្រាចុះ ៧០ ទៅ ៦០ ភាគរយនៃចំនួនមនុស្ស។ហើយយើងនឹងបញ្ចេញថវិការបស់យើងជាមួយនឹងជំនួយដទៃទៀតដែលយើងទទួលបាន។ប៉ុន្តែដំបូងនេះយ៉ាងហោចណាស់មិត្តចិនបានជួយយើងមួយលានដូសក្នុងទឹកចិត្តដ៏សប្បុរសនិងចំណងមិត្តភាពដ៏ល្អជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមបងប្អូនជនរួមជាតិស្ងប់អារម្មណ៍យើងនឹងទទួលបានវ៉ាក់សាំងប្រើប្រាស់ក្នុងពេលឆាប់ៗហើយខ្ញុំក៏បានពិភាក្សាជាមួយនឹងមេបញ្ជាការអង្គរក្សរបស់ខ្ញុំគឺបញ្ជាការអង្គរក្ស និងកម្លាំងអង្គរក្សដែលនៅជុំវិញខ្ញុំក៏ត្រូវបានទទួលបានមុនគេយើងក៏នឹងរៀបចំឲ្យមានខ្សែត្រៀមជួរមុខជាពិសេសក្រុមគ្រូពេទ្យគ្រូបង្រៀនកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនគរ បាលយុត្តិធម៌គ្រប់ផ្នែកបុគ្គលិកអនាម័យទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងការផ្ដល់សេវារាប់ទាំងអ្នករត់ម៉ូតូឌុប កង់បី តាក់ស៊ី ក៏ត្រូវបានទទួលដោយឥតគិតថ្លៃនិងដោយស្ម័គ្រ ចិត្តនេះជាគោលការណ៍ដែលយើងត្រូវតែបន្តនៅក្នុងផែនការវ៉ាក់សាំងរបស់យើង ។
ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថាវ៉ាក់សាំងនេះគឺនឹងអាចសម្រួលឱ្យយើងដោះស្រាយបានបញ្ហាមួយផ្នែកបើទោះបីជាយើងមិនទាន់ដឹងប្រសិទ្ធភាពពិតប្រាកដមិនមែនត្រឹមតែវ៉ាក់សាំងរបស់ចិននោះទេប៉ុន្តែវ៉ាក់សាំងនៅគ្រប់ប្រទេសទាំងអស់មិនទាន់ដឹងថាមានសុពលភាពរយៈពេលប៉ុន្មានខែឬប៉ុន្មានឆ្នាំឬមួយជីវិតនោះឡើយ។ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំបានដឹងថាមេដឹកនាំចិនបានចាក់តាំងពីខែតុលាឯណ្ណោះ។នៅពេលដែលរដ្ឋមន្ត្រីការបរទេសរបស់ចិនបានមកទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងខែតុលាឆ្នាំ២០២០រដ្ឋមន្ត្រីការបរទេស ចិនបានបញ្ជាក់ថាគាត់បានទទួលការចាក់វ៉ាក់សាំងរួចទៅហើយពេលនោះប្រសិនជាខ្ញុំព្រះករុណាខ្ញុំសុខចិត្តទទួលយកគឺមិត្តចិនចាក់ឲ្យភ្លាមៗប៉ុន្តែយើងរង់ចាំមើលប្រសិទ្ធភាពនៃដំណើរការចាក់វ៉ាក់សាំងនេះរហូតមកដល់ពេលនេះរដ្ឋមន្ត្រីការបរទេសរបស់ចិនមានសុខភាពល្អណាស់ហើយដើរស្ទើរគ្រប់កន្លែងហើយឥឡូវកំពុងធ្វើដំណើរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះទៀតផងដែរ បន្ទាប់ពីទស្សនកិច្ចរបស់គាត់នៅប្រទេសមួយចំនួននៅក្នុងតំបន់អាហ្វ្រិក ដូច្នេះបទពិសោធន៍នៃរដ្ឋមន្ត្រីការបរទេស វ៉ាង យីដែលជា មេដឹកនាំដ៏សំខាន់មួយរូបរបស់សាធារណៈប្រជាមានិចិនបានផ្ដល់ឲ្យយើងមានជំនឿជឿជាក់ថាវាមិនមានហានិភ័យណាមួយទៅដល់អាយុជីវិតរបស់មនុស្សនោះទេសម្រាប់ វ៉ាក់សាំងរបស់ចិន ។ប្រទេសមួយចំនួនទៀតបានប្រើប្រាស់ទាំងវា់ក់សាំងអាមេរិកទាំងវ៉ាក់សាំងរបស់អង់គ្លេសក៏បានប្រើប្រាស់រួចមកហើយក៏មិនទាន់មានអ្វីកើតឡើងដែរ ។ ដូច្នេះវាល្មមដល់ពេលដែលកម្ពុជាធ្វើការសម្រេចចិត្តខាងនយោបាយមួយដើម្បីស្រោចស្រង់ជីវិតប្រជាពលរដ្ឋរបស់យើងក៏ប៉ុន្តែខ្ញុំនៅបញ្ជាក់ថាយើងនឹងចាក់វ៉ាក់សាំងដោយ ឥតគិតថ្លៃនិងឈរលើគោលការណ៍ស្ម័គ្រចិត្ត ម្យ៉ាងទៀតបើទោះបីជាទទួលបានវ៉ាក់សាំងហើយក៏ដោយក៏សុំនៅបន្តរក្សានូវ ៣ការពារ គឺពាក់ម៉ាសលាងដៃនិងរក្សាគម្លាតសុវត្ថិ ភាពមួយម៉ែត្រកន្លះ នេះជាចំណុច ទោះបីបានចាក់ឬមិនបានចាក់ត្រូវតែប្រើប្រាស់នូវវិធានការទាំងបីនេះហើយជាសវាងឲ្យខានតែបានមិននូវការចម្លងតាមបែបវិធានខ្វះភាព អនាម័យ ។
សូមអរគុណជាថ្មីម្តងទៀតចំពោះសាធារណរដ្ឋប្រជាមានិតចិនដែលបានផ្ដល់នូវវិភាគទានសម្រាប់មួយលានដូសនេះហើយខ្ខ្ញុំសុំយកឱកាសនេះថ្លៃអំណរគុណចំពោះបងប្អូន ជនរួមជាតិ ព្រះសង្ឃ ជាពិសេសព្រះមហាក្សត្រសម្ដេចម៉ែ ដែលព្រះអង្គបានព្រះរាជទានទ្រព្យដើម្បីទិញវ៉ាក់សាំង ហើយនោះមកដល់ពេលនេះយើងមានថវិកាល្មមគ្រប់គ្រាន់ដើម្បីប្រកាសបញ្ឈប់ការទទួលយកចាប់ពីម៉ោងនេះតទៅនូវការចូលរួមវិភាគទាននានា។យើងទទួលបាននូវវ៉ាក់សាំងនេះយើងក៏បានចំណេញប្រាក់មួយចំនួនសម្រាប់ដោះស្រាយបញ្ហាផ្សេងទៀតនៅក្នុងប្រទេសរបស់យើងហើយខ្ញុំសង្ឃឹមថានេះជាលើកទីមួយហើយក៏មិនមែនជាលើកចុងក្រោយដែរក្នុងសមត្ថភាពរបស់ចិនក្នុងការជួយដល់ព្រះរាជាណាចក្រកម្ពុជា៕