ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ចុងសប្តាហ៍នេះនៅអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និង បារាំងនឹងមានការប្រកួតលីកកំពូលដូចសព្វមួយដង ប៉ុន្តែនៅអេស្ប៉ាញឯណោះវិញគឺធ្វើការប្រកួត Copa del Rey ជុំទី៣។
ក្រុមដែលរំពឹងទទួលបាន៣ពិន្ទុពេញនៅចុងសប្តាហ៍នេះរួមមាន ៖ Chelsea, PSG, Dortmund និង Marseille។ ប៉ុន្តែយើងសូមធ្វើការវិភាគជូននូវបាល់អង់គ្លេសចំនួន២គូដូចខាងក្រោម។
– EPL : Fulham vs Chelsea ៖ ក្រុមឈូកស Fulham គឺជាក្រុមអន់បំផុតមួយនៅលីកកំពូលអង់គ្លេស និងជាក្រុមទើបឡើងពីលីកទីពីររដូវកាលនេះផងដែរ។ ពួកគេសព្វថ្ងៃឈរនៅលេខ១៨ និងឈ្នះ២ប្រកួតគត់ក្នុង១៨ប្រកួត។ អ្វីដែលរឹតតែយ៉ាប់ គឺពួកគេលេងអន់ក្នុងទឹកដីសឹងតែពេញកន្លះរដូវកាលមកនេះ។
ទន្ទឹមនេះ ក្រុមតោខៀវ Chelsea គឺជាក្រុមល្អបំផុតមួយនៅក្នុងលីកក្នុងរយៈកាលជាច្រើនឆ្នាំមកនេះ។ ពួកគេជាក្រុមប្រជែងតំណែងកំពូលទាំង៤ជាប្រចាំទៅហើយ គួបផ្សំនឹងការចំណាយជាង២០០លានផោនថ្មីៗនេះទៀត បានន័យថាពួកគេជាក្រុមប្រជែងពានរដូវកាល ២០២០-២១។
តែទោះយ៉ាងណាក្តី ពួកគេបច្ចុប្បន្នកំពុងធ្លាក់ចុះទម្រង់លេង និង របូតពិន្ទុយ៉ាងច្រើន ត្បិតប៉ះក្រុមអន់ៗក៏ដោយ។ ពួកគេត្រូវធ្វើអ្វីម្យ៉ាងដើម្បីវិលត្រឡប់ទៅវិថីឈ្នះឈ្នះវិញ ហើយគ្មានពេលវេលាណាល្អជាងនេះទៀតឡើយ ពេលពួកគេទៅទឹកដីក្រុមយ៉ាប់ Fulham ដែលដឹកនាំដោយអតីតកីឡាករតោខៀវ លោក ស្កុត ផាកឃើ។
អ្វីដែលត្រូវកត់សម្គាល់គឺថាកូនក្រុមរបស់លោកហ្វ្រែង ឡាំផាត មានកំណត់ត្រាល្អដូចផ្កាពេលប៉ះក្រុម Fulham ដូច្នេះ Chelsea រំពឹងឈ្នះយ៉ាងតិចក៏២គ្រាប់ឡើងទៅដែរ។
– EPL : Liverpool vs Manchester United ៖ គូប្រជែងចាស់វស្សាទាំងពីរនឹងធ្វើឱ្យកក្រើកសង្វៀនដណ្តើមពាន Premier League សាជាថ្មីនៅថ្ងៃអាទិត្យ។ ក្រុមទាំងពីរបានគ្របដណ្តប់ឈុតឆាកដណ្តើមពានបែបនេះជាច្រើនទសវត្សរ៍មកហើយ មុនពេលពួកគេបាត់ស្រមោលពីពិភពគុននៅត្រឹមដើមទសវត្សរ៍ឆ្នាំ ២០១០។
ចាប់តាំងពីចុងទសវត្សរ៍ ២០១០ មក ក្រុមហង្សក្រហម Liverpool ចាប់ផ្តើមរើបខ្លាំងដូចដើមឡើងវិញ ហើយក្រុមបិសាចក្រហម Man Utd ក៏ទំនងជានឹងងើបខ្លាំងឡើងវិញដូចគ្នា។
គិតមកទល់ពេលនេះ កូនក្រុមរបស់លោកអូឡេ ហ្គាន់ន័រ សូលក្យែរ ឈរនៅកំពូលតារាង EPL និងនាំមុខ ៣ ពិន្ទុ ខណៈកូនក្រុមរបស់លោកជួហ្គិន ក្លប់ ឈរនៅលេខ២។
ប្រសិនបើបិសាចក្រហមឈ្នះការប្រកួតនេះ ពួកគេនឹងនាំមុខដាច់ ៦ ពិន្ទុ ហើយក្រុមហង្សក្រហមដែលពោរពេញដោយកីឡាកររបួស នឹងមិនងាយតាមទាន់បិសាចក្រហមនោះឡើយ។ ដូច្នេះនេះជាការប្រកួតដ៏សំខាន់បំផុតសម្រាប់ក្រុមម្ចាស់ជើងឯកអឺរ៉ុប ៦ សម័យកាលមួយនេះ។
ក្រុមទាំងពីរគឺពោរពេញដោយកីឡាករលេងបែបសម្រុកដូចគ្នា និងមានកីឡាករឡើងជើងច្រើនរូប។ លើសពីនេះទៀត ដោយហេតុថានេះជាការប្រកួតធំបំផុតរវាងគូប្រជែងធំទាំងពីរ នោះពួកគេនឹងប្រឹងលេងដើម្បីមោទនភាពរៀងៗខ្លួន។
ផ្អែកលើកត្តានេះច្បាស់ជាមានកាតនិងកំហុសច្រើនក្នុងការប្រកួតនេះ ហើយគ្រាប់បាល់ក៏នឹងមានស៊ុតចូលទាំងសងខាងផងដែរ។ លទ្ធផលរំពឹងទុក គឺភ្ញៀវស្មើ ២-២ ឬឈ្នះ ២-៣៕
តារាងការប្រកួតលីកអឺរ៉ុបចុងសប្តាហ៍ ៖