ប្រែសម្រួលៈវាសនា/ប្រាស៊ីលីយ៉ា៖ប្រេស៊ីលកាលពីថ្ងៃសុក្រទី១៥មករាបានឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៦៩.១៩៨នាក់ទៀតនៅ២៤ម៉ោងកន្លងទៅ និង១.១៥១នាក់បានស្លាប់ដោយជំងឺកូវីដ១៩។វាជាថ្ងៃទី៤ជាប់ៗគ្នា ដែលមនុស្សជាង១.០០០នាក់បានបាត់បង់ជីវិតដោយកូវីដ១៩នៅក្នុងប្រទេសនៅអាម៉េរិកខាងត្បូងមួយនេះ។
ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយថាមានអ្នកឆ្លងថ្មី៣.១៥១នាក់និងស្លាប់១១៣នាក់បន្ថែមកាលពីថ្ងៃសុក្រនៅទីក្រុងម៉ាណូស ដែលកំពុងអស់អុកស៊ីសែននៅតាមមន្ទីរពេទ្យនៅពេលការវាយប្រហារដោយជំងឺកូវីដ១៩នៅរលកទី២កំពុងនាំអោយបណ្តាមន្ទីរពេទ្យជោរជន់ទៅដោយអ្នកជំងឺ។
ប្រេស៊ីលឥឡូវមានអ្នកឆ្លងវីរុសកូរ៉ូណាសរុប៨.៣៩០.៣៤១នាក់ និង២០៨.១៣៣នាក់បានស្លាប់ដោយកូវីដ១៩។
កាលពីថ្ងៃសុក្រនេះដែរ កងទ័ពអាកាសប្រេស៊ីលបានដឹកខ្យល់អុកស៊ីសែនទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋអាម៉ាហ្សូនណាសដែលកំពុងរងការវាយប្រហារដោយជំងឺនេះខ្លាំងក្លាក្នុងពេលរដ្ឋាភិបាលខិតខំចាត់ចែងចាក់វ៉ាក់សាំងនៅទូទាំងប្រទេស តែប្រធានាធិបតី ហ្ស៊ែរ បុលសូណារ៉ូ បែរជានិយាយថាលោក«នឹងនៅឯឆ្នេរសមុទ្រល្អជាង»៕
អ្នកជីកផ្នូរនៅកន្លែងបញ្ចុះសពមួយនៅក្រុងម៉ាណូស កាលពីថ្ងៃ៣១ធ្នូ ឆ្នាំ២០២២០។ចំនួនស្លាប់គរជើងដោយកូវីដ១៩នាំអោយទីក្រុងខ្លះអស់កន្លែងបញ្ចុះសព ហើយឥឡូវមន្ទីរពេទ្យខ្លះអស់អុកស៊ីសែនដោយសារឆ្លងមួយថ្ងៃរាប់ម៉ឺននាក់