Home ព័ត៌មានអន្តរជាតិ WHO បន្ទោស​ឥរ...

WHO បន្ទោស​ឥរិយាបថ​មនុស្ស​ជាជាង​ការបំលែង​ខ្លួន​របស់​មេរោគ ខណៈ​កូវី​ដ​១៩​បន្ត​រាលដាល​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធាន​ផ្នែក​គ្រាអាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក​និយាយថា ផល​ប៉ះពាល់​នៃ​ការបំលែង​ខ្លួន​ថ្មី​នៃ​កូវី​ដ​១៩​នៅក្នុង​ទីកន្លែង​ដូចជា​អង់គ្លេស អាហ្វ្រិក​ខាងត្បូង​និង​ប្រេ​ស៊ីល​​នៅតែ​បន្ត​កើតមាន ហើយ​ស្តីបន្ទោស​ឥរិយាបថ​របស់​មនុស្ស​ចំពោះ​ការកើនឡើង​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មីៗ​។​

​វេជ្ជបណ្ឌិត ម៉ៃ​ឃើ​ល រ៉ា​យ​អែ​ន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​វា​ជា​ការងាយស្រួល​ណាស់​ក្នុង​ការស្តីបន្ទោស​ទៅលើ​វីរុ​សបំលែងខ្លួន ហើយ​និយាយ​ថា វា​ជា​វីរុស​ដែល​បង្ក​ឱ្យ​ឆ្លង​រាលដាល​។ គួរ​ឱ្យ​ស្តាយ​វា​ក៏​​ជា​អ្វី​ដែល​យើង​មិន​បាន​ធ្វើ​ផងដែរ​ដើម្បី​ទប់ស្កាត់​វា​”​។​

​ការកត់សម្គាល់​នេះ​គឺជា​ការនិយាយ​ចំៗ​សំដៅ​ដល់​ការរីករាយ​ថ្ងៃ​ឈប់សម្រាក​បុណ្យទាន​និង​ទំនាក់ទំនង​សង្គម​ផ្សេងៗ​បូក​រួម​ទាំង​ការលែង​សូវ​ប្រកាន់ខ្ជាប់​នូវ​ការអំពាវនាវ​ពី​មន្ត្រី​សុខ​ភាព​សាធារណៈ​ឱ្យ​ប្រជាជន​គោរព​នូវ​វិធានការ​ដូចជា ការរក្សា​គម្លាត​សង្គម អនាម័យ​ដៃ​ទៀងទាត់ និង​ការពាក់​ម៉ាស់​។​

​កាលពី​ថ្ងៃ​សុក្រ​ផងដែរ គណៈកម្មាធិការ​គ្រាអាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ចេញ​នូវ​អនុសាសន៍​ណែនាំ​ថ្មី​ថា​ប្រទេស​នានា​មិន​ចាំបាច់​ត្រូវការ​ភស្តុតាង​នៃ​ការចាក់​វ៉ាក់សាំង​ដោយ​អ្នកធ្វើដំណើរ​​ចូលមក​ក្នុង​សម័យ​ជំងឺ​រាតត្បាត​នោះទេ ដោយ​និយាយថា ការសម្រេចចិត្ត​លើ​ការធ្វើដំណើរ​អន្តរជាតិ​គួរតែ​ត្រូវបាន​សម្របសម្រួល មាន​ចំនួន​កំណត់​ក្នុង​ពេលបច្ចុប្បន្ន និង ផ្អែក​លើ​ហានិភ័យ​និង​វិទ្យាសាស្ត្រ​។​

​លោក​ចង្អុលបង្ហាញ​ថា អនុសាសន៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​កត់សម្គាល់ថា វ៉ាក់សាំង​នៅ​មិនទាន់​ចាក់​ទូលំទូលាយ​ទេ​និង​ថា​គេ​មិន​ទាន់​ច្បាស់​ថា​តើ​វា​អាច​ទប់ស្កាត់​ការឆ្លង​រវាង​មនុស្ស​បាន​​ឬក៏​អត់​នោះទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular