Home ព័ត៌មានសំខាន់ៗ ចំនួន​អ្នក​ស្...

ចំនួន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​លើ​ពិភពលោក​កើនឡើង​ដល់​២​លាន​នាក់​

​ប្រែ​សម្រួល : ញ្ញា​ដា​លី​ស ៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូ​ណា​នៅ​ទូទាំង​ពិភពលោក​បានកើនឡើង​ដល់​២​លាន​នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មករា​នេះ​បើ​យោង​តាម​ការរាប់​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​​រ៉​យ​ទ័រ ខណៈ​ប្រជាជាតិ​ជុំវិញ​ពិភពលោក​កំពុង​ព្យាយាម​ទិញ​វ៉ាក់សាំង​ចម្រុះ​និង​ស្វែងរ​កកូ​វីដ​១៩​ប្រភេទ​ថ្មី​។​

​វា​មាន​រយៈពេល ៩ ខែ​សម្រាប់​ពិភពលោក​កត់ត្រា​ការស្លាប់ ១ លាន​នាក់​ដំបូង​ពី​វីរុស​កូរ៉ូណា ប៉ុន្តែ​ត្រូវការ​ពេល​ត្រឹម​៣​ខែ​ប៉ុណ្ណោះ​ដើម្បី​កត់ត្រា​អ្នក​ស្លាប់​ពី ១​លាន​ទៅ ២ លាន​នាក់ ដែល​នេះ​បង្ហាញឱ្យឃើញថា អត្រា​ស្លាប់​កំពុង​បង្កើនល្បឿន​លឿន​បំផុត​។​

​មកទល់​ពេល​នេះ​ក្នុង​ឆ្នាំ ២០២១ ការស្លាប់​មាន​ជា​មធ្យម​ជាង​១១.៩០០ នាក់​ក្នុង​មួយ​ថ្ងៃ​ឬ​ជីវិត​មួយ​បាន​បាត់បង់​រៀងរាល់ ៨ វិនាទី នេះ​យោង​តាម​ការរាប់​សរុប​របស់​រ៉​យ​ទ័រ​។​

​ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​វីដេអូ​ថា​”​ពិភពលោក​របស់​យើង​បាន​ឈាន​ដល់​ដំណាក់កាល​ព្រួយបារម្ភ​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ​”​។​

​លោក​និយាយថា “​នៅ​ពីក្រោយ​ចំនួន​ស្លាប់​ដ៏​មិន​គួរ​ឱ្យ​ជឿ​នេះ គឺ​មាន​ឈ្មោះ​និង​មុខមាត់​មនុស្ស​ជាច្រើន ៖ ស្នាមញញឹម​ឥឡូវ​នៅសល់​តែ​ការចងចាំ កៅអី​ទំនេរ​ជា​រៀងរហូត​នៅ​តុ​អាហារ​ពេល​ល្ងាច បន្ទប់​​នៅតែ​មាន​ភាព​ស្ងៀមស្ងាត់​លែង​មាន​មនុស្ស​ជា​ទីស្រឡាញ់​” ដោយ​លោក​អំពាវនាវ​ឱ្យ​មាន​ការសម្របសម្រួល​និង​ថវិកា​ជា​សកល​បន្ថែមទៀត​សម្រាប់​ការខិតខំ​ប្រឹងប្រែង​ចាក់​ថ្នាំ​បង្ការ​។​

​យោង​តាម​ការព្យាករណ៍​ពី​វិទ្យាស្ថាន​វាស់វែង​សុខភាព​និង​វាយតម្លៃ​សុខភាព នៅត្រឹម​ថ្ងៃទី ១ ខែ​មេសា ចំនួន​អ្នក​ស្លាប់​ទូទាំង​ពិភពលោក​អាច​ឈាន​ដល់ ២,៩ លាន​នាក់​។​

​ដោយ​ផ្អែក​លើ​របៀប​ដែល​មេរោគ​កូរ៉ូ​ណា​រីក​រាលដាល​យ៉ាង​លឿន​ដោយ​សារ​វីរុ​សបំលែងខ្លួន អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា​រឿង​អាក្រក់​បំផុត​អាច​នឹង​កើត​ឡើង​នៅ​ពេល​ខាងមុខ​។​

​លោក ម៉ៃ រ៉ា​យ​អែ​ន មន្ត្រី​គ្រាអាសន្ន​កំពូល​របស់ WHO និយាយថា “​យើង​នឹង​ឈាន​ចូល​ដល់​ឆ្នាំ​ទី ២ នៃ​វីរុស​កូរ៉ូណា​។​វា​នឹង​រឹតតែ​ពិបាក​ថែមទៀត​ដោយសារ​តែ​ការឆ្លង​ដ៏​រហ័ស​និង​បញ្ហា​មួយចំនួន​ដែល​​យើង​កំពុង​មើល​ឃើញនឹងភ្នែក​”៕

​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​កើន​ដល់​២​លាន​នាក់​ត្រឹម​ថ្ងៃ​សុក្រ នៅពេល​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​កំពុង​រួសរាន់​ចាក់​វ៉ាក់សាំង​អោយ​ពលរដ្ឋ​ខ្លួន​ទាំង​មិនដឹងថា​តើ​វ៉ាក់សាំង​ទាំងនោះ​នឹង​ផ្តល់​ផលវិបាក​​រយៈពេល​វែង​យ៉ាងណា ដោយសារ​តែ​វា​ត្រូវបាន​ស្រាវជ្រាវ​ផលិត​ចេញ​រហ័ស​ពេក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular