ប្រែសម្រួលៈវាសនា៖ទាហានប៊ុយរុនឌីម្នាក់ក្នុងកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានស្លាប់ក្នុងការឈ្លបវាយប្រហារដោយពួកឧទ្ទាម។នេះជាទាហានថែរក្សាសន្តិភាពទី៥ដែលត្រូវបានសម្លាប់ចាប់តាំងពីការវាយប្រហាររបស់ពួកឧទ្ទាមបានចាប់ផ្តើមនៅក្នុងប្រទេសនេះ។
អង្គការសហប្រជាជាតិបាននិយាយថា ទាហាននេះបានស្លាប់នៅក្នុងការឈ្លបវាយប្រហារដោយពួកឧទ្ទាមនៅក្បែរក្រុង ហ្គ្រីម៉ារី ចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីរដ្ឋធានីបាន់គ្វី។ការវាយប្រហារនេះបានកើតឡើងក្នុងពេលជនរងគ្រោះបំពេញបេសកកម្មសន្តិសុខនៅទីប្រជុំជន ហ្គ្រីម៉ារី ជាមួយទាហានថែរក្សាសន្តិភាពប៊ុយរុនឌីផ្សេងទៀតនិងទាហានបង់ក្លាដែស។
កងកម្លាំងថែរក្សាសន្តិភាពប្រចាំតំបន់នេះក៏បានអោយដឹងថា ទាហានបង់ក្លាដែស២នាក់បានរងរបួសក្នុងឧបទ្ទវហេតុនេះ។
ក្នុងសេចក្តីថ្លែងការណ៍ចេញពីស្នាក់ការនៅក្រុងញូវយ៉ក អគ្គលេខាងអង្គការសហប្រជាជាតិបានថ្កោលទោសការវាយប្រហារនេះ និងបានបញ្ជាក់ឡើងវិញអំពីការព្រួយបារម្ភរបស់លោកអំពីកិច្ចខិតខំធ្វើអោយបាត់បង់ស្ថិរភាពជាបន្តពីសំណាក់ក្រុមប្រដាប់អាវុធនៅទូទាំងប្រទេសអាហ្វ្រិកកណ្តាល៕
ទាហានថែរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល