Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ បីនាក់ ពាក់ព័ន្ធ​គ្រឿងញៀន នៅ​ពីរ ក្រុង​-​ស្រុក​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​បង្ក្រាប​ករណី​គ្រឿងញៀន នៅ​ពីរ ក្រុង​-​ស្រុក ឃាត់ខ្លួន​ជនសង្ស័យ​បាន បីនាក់ និង​រឹបអូស​វត្ថុតាង​មួយចំនួន កាលពី​ថ្ងៃទី​១៤ និង ១៥ ខែមករា ឆ្នាំ​២០២១​។​

​លោក​វរសេនីយ៍ទោ ធៀ​ម ភក្ដី ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ កងកម្លាំង​ប្រឆាំង គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង​សិរីសោភ័ណ បាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ពីរ​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ព្រមទាំង​ដកហូត​វត្ថុតាង រួមមានៈ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ១ កូន​ថង់ ទម្ងន់ ៣,៥៨ ក្រាម​, ថ្នាំ​គ្រាប់ WY ចំនួន ១,៥ គ្រាប់ ទម្ងន់ ០,៤៨ ក្រាម​, ម៉ូតូ ២ គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត នៅ​ចំណុច​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ហើយ​បញ្ជូនមក​បញ្ជាការដ្ឋាន អាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។

​លោក​វរសេនីយ៍ទោ ធៀ​ម ភក្តី បានឱ្យដឹងថាៈ ជនសង្ស័យ​ពីរ​នាក់​នេះ ១-​ឈ្មោះ ថា​ន់ ប៊ុន​ធា ហៅ ធុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ ជាង​ឡាន រស់នៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ និង​២-​ឈ្មោះ ហិន ហាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ គ្មាន រស់នៅ​ភូមិ​ពីរ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។ ក្រោយពី​សាកសួរ និង​បាន​ចម្លើយ​បន្ថែម ទើប​កម្លាំង​អាវុធហត្ថ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ ស្រុក​មង្គល​បូរី បន្តទៅ​ឃាត់ខ្លួន​បក្ខពួក របស់​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ណាន់ ផុន ហៅ គា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​ក្រោយពី​ជនសង្ស័យ ទាំងបី​នាក់ បាន​ឆ្លើយ​សារភាព​រួចមក នៅ​ថ្ងៃទី​១៦ ខែមករា នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត ចាត់​ការបន្ត​តាមច្បាប់​៕/V​

ឃាត់ខ្លួន​ជនសង្ស័យ បីនាក់ ពាក់ព័ន្ធ​គ្រឿងញៀន នៅ​ពីរ ក្រុង​-​ស្រុក​

ឃាត់ខ្លួន​ជនសង្ស័យ បីនាក់ ពាក់ព័ន្ធ​គ្រឿងញៀន នៅ​ពីរ ក្រុង​-​ស្រុក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular