Home ព័ត៌មានសំខាន់ៗ រឿងរ៉ាវ​នៃ​កា...

រឿងរ៉ាវ​នៃ​ការស្លាប់​របស់​ខ្មាន់កាំភ្លើង​ដែល​លាក់ខ្លួន​នៅក្នុង​ព្រៃ​អស់​ពេល​កន្លះ​ខែ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​កាលពី​ព្រលប់​ម្សិលមិញ​ថ្ងៃទី​១៥​ខែមករា​ខ្មាន់កាំភ្លើង​ដែល​សមត្ថកិច្ច​តាមរក​ចាប់ខ្លួន​បំផុត​អស់​ពេល​ជាច្រើន​ថ្ងៃ​មកហើយ​នោះ ត្រូវបាន​ប្រកាសថា ជនសង្ស័យ​ពុំ​អាច​ចាប់បាន​ទាំង​រស់​ទេ​។​ជននេះ​បាន​ស្លាប់​ក្នុង​ការបាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ដែលព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​ជនសង្ស័យ​ប្រគល់​ខ្លួនតាម​សម្រួល​។​

សមត្ថកិច្ចពេលឡោមព័ន្ធខ្មានើកាំភ្លើងកាលពីថ្ងៃទី១៥ខែមករា(រូបថតប៉ូលិស)

​ខ្មាន់កាំភ្លើង​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ។ ជននេះ​បាន​បាញ់សម្លាប់​ឈ្មោះ រ៉េត ស៊ី​ណែ​ត ហៅ ញ៉​ក់​ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក្នុងជម្លោះចរាចរណ៍​កាលពី​ម៉ោងជាង ១២ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មុខផ្ទះ​សំណាក់​សាំង​ហ័​រ​ទៀន មហាវិថី​សហព័ន្ធ​រុស្សី​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​របាយការណ៍​សង្ខេបរ​បស់​ប៉ូលិស​បានបញ្ជាក់​ក្រោយពី​មាន​ហេតុការណ៍​បាញ់សម្លាប់​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ឈ្មោះ កែ ចាន់​មាន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ (​អ្នកបើករថយន្ត​)​នៅ​ផ្ទះជួល​មួយកន្លែង​ក្បែរ​វត្ត​ទួល​តា​ឯក ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ចំណែក​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ បានគេច​ទៅ​លាក់ខ្លួន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី​, ខេត្តមណ្ឌលគិរី​, ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ​។​

ខ្មាន់កាំភ្លើង​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ(រូបថតប៉ូលិស)

​ប្រភព​ដដែល​បន្តថា រហូតដល់​ថ្ងៃទី ១៥ ខែមករា​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បានធ្វើការ​ស្រាវជ្រាវ​រហូត​ដល់កំណត់​បាន​ទី តាំង​លាក់ខ្លួន​របស់​ជនសង្ស័យ ហើយ​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, ស្នងការដ្ឋាន​គរ​បាល​ខេត្តក្រចេះ អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ០៣២ វ ដ វ ន ចុះ​ថ្ងៃទី ១២ ខែមករា ឆ្នាំ​២០២១ របស់លោក លិ សុ​ផា​ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​រាជធានី​ភ្នំពេញ​។​នៅវេលា​ម៉ោង​៥:៤៦​ព្រលប់​ថ្ងៃទី​១៥​ខែមករា​កម្លាំង​សមត្ថកិច្ច​បាន​ប្រទះឃើញ​ជនសង្ស័យ​នៅ​ចំណុច​មាត់​អូរ​ជាប់ជើង​ភ្នំ អូរ​កណ្តៀរ ក្នុង​ដីចំការ​ស្វាយចន្ទី ស្តិ​ត​ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ខេត្តក្រចេះ​។​សមត្ថកិច្ច​បាន​បញ្ចុះបញ្ចូល​ឲ្យ ជនសង្ស័យ​ប្រគល់​ខ្លួន​តាម​សម្រួល ។​ប៉ុន្តែ​អ្វីដែល​មិន​នឹកស្មាន​ដល់​គឺ​ពេលនោះ​ជនសង្ស័យ​រឹងរូស​មិន​ព្រម​ប្រគល់​ខ្លន​និង​បាន​បាញ់ មកលើ​សមត្ថកិច្ច​។ ភ្លាមនោះ​សមត្ថកិច្ច​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដោយ​បាញ់​តបត​គ្នា​ទៅវិញទៅមក​បណ្តាល​ឲ្យ​ជនសង្ស័យ​ឈ្មោះ អ៊ា ណា​រ៉េ​ន ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ ។

​ក្រោយ​ការស្លាប់​នៃ​ជនសង្ស័យ​សមត្ថកិច្ច​ដ​ក​ហូត​បាន អាវុធខ្លី​មួយ​ដើម ម៉ាក CZ 75B លេខ 5493V ពណ៌​ទឹកប្រាក់ ។ សាកសព​បានប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ដើម្បី​ចាត់ចែង​តាម​នីតិវិធី ។​

ជនសង្ស័យ​ឈ្មោះ កែ ចាន់​មាន ដែលជា​បក្ខពួក​និង​ជា​អ្នក​បើកឡាន​ក្នុង​យប់កើតហេតុ​(រូបថតប៉ូលិស)

​គួរបញ្ជាក់​ថា​តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ កែ ចាន់​មាន ដែលជា​បក្ខពួក​និង​ជា​អ្នក​បើកឡាន​ក្នុង​យប់កើតហេតុ​បាញ់ប្រហារ​បាន​សារភាពថា កាលពី​យប់​ថ្ងៃ​២៩ ខែធ្នូ​ឆ្នាំ​២០២០ ខ្លួន​បាន​ចេញពី​ផឹកស៊ី​ហើយ​បើ​កក​រថយន្ត​ជូន​ឈ្មោះ​រ៉េ​ន​ទៅផ្ទះ​នៅ​ម្តុំ​កំបូល​ទាំង​ស្រវឹង​។​ពេលមកដល់​កន្លែង​កើត​ត​ហេតុ​ខ្លួន​បាន​បើករថយន្ត​បុក​គូទ​រថយន្ត​ជនរងគ្រោះ​ពីក្រោយ​។​បន្ទាប់មក​ជនរងគ្រោះ​បាន​បើករ​ថយ​ន្ក​ស្ទាក់​រថយន្ត​របស់ខ្លួន​និង​បាន​យក​កាំភ្លើងខ្លី​ភ្ជង់​មកលើ​ខ្លួន​ដើម្បីឱ្យ​អែប​កៀន​ព្រមទាំង​ប្រើពាក្យ​សម្តី​ជេរប្រមាថ​មកលើ​ខ្លួន ទើប​ឈ្មោះ រ៉េ​ន មាន​កំហឹង ហើយ​ប្រាប់​ខ្លួន​ឱ្យនៅ​ស្ងៀម​ចាំ​ធ្វើ​តែ​តាម​គេ​ប្រាប់​បាន​ហើយ ។ ពេល​កំពុង​ចរចា​គ្នា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​ឃើញ​ជនរងគ្រោះ​ធ្វេសប្រហែស ឈ្មោះ រ៉េ​ន​ក៏បាន​ដក​កាំភ្លើងខ្លី​ដែល​សៀត​នៅ​នឹង​ចង្កេះ​បាញ់​ទៅលើ​ជនរងគ្រោះ​រួច​ប្រាប់​ឲ្យ​ខ្លួន​បើករថយន្ត​គេច​ពី​កន្លែងកើតហេតុ​តែម្តង​។​

​នៅពេលនេះ​រឿងរ៉ាវ​ឃាតកម្ម​ដោយសារតែ​ជម្លោះ​ចរាចរណ៍​បន្តិចបន្តួច​បានបញ្ចប់​ដោយ​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​មិនដឹង​ខ្លួន​ថា​ខ្លួន​ត្រូវគេ​បាញ់ប្រហារ​ដូច​ចាប​។​ចំណែក​ជនដៃដល់​បាន​ស្លាប់​ដោយ​ការមិន​ប្រគល់​ខ្លួន​និង​បាញ់​តបត​ជាមួយ​សមត្ថកិច្ច​។​ចំណែក​បក្ខពួក​កំពុងស្ថិត​នៅក្នុង​ពន្ធនាគារ​រង់ចាំ​ពេល​កាត់ទោស​៕​សរន​

ជនរងគ្រោះរ៉េត ស៊ីណែត ហៅ ញ៉ក់(រូបថតប៉ូលិស)

វត្ថុតាងដែលខ្មាន់កាំភ្លើងបន្សល់ទុក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular