Home ព័ត៌មានសំខាន់ៗ ទំហំ​ពាណិជ្ជក...

ទំហំ​ពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា​-​ថៃ ធ្លាក់ចុះ ២២ ភាគរយ ក្នុង​ឆ្នាំ​២០២០

ដោយៈ ពៅ​និមល / ភ្នំពេញៈ គិត​ត្រឹម​រយៈពេល ១១ ខែ ឆ្នាំ​២០២០ ទឹកប្រាក់​នៃ​ការដោះដូរ ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា​-​ថៃ សម្រេចបាន​តម្លៃ ៦,៦ ប៊ី​លាន ដុល្លារ​អាម៉េរិក ធ្លាក់ចុះ ២២ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩ ដែលមាន​តម្លៃ ៨,៦ ប៊ី​លាន ដុល្លារ​អាម៉េរិក ។​

​នៅក្នុង​របាយការណ៍ ប្រចាំ​ខែធ្នូ ឆ្នាំ​២០២០ ស្តីពី​សកម្មភាព​ការងារ របស់​អនុព័ន្ធពាណិជ្ជកម្ម អម​ស្ថាន​ឯកអគ្គរាជទូត ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ ព្រះ​រា​ណា​ចក្រ​ថៃឡង់​ដ៏ និង​ស្ថានភាព​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម ប្រទេស​ថៃ ដែល​ទទួលបាន កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ កន្លងទៅ បានលើកឡើង​ថាៈ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា ទៅ​ថៃ មានតម្លៃ​ជាង ១,១ ប៊ី​លាន​ដុល្លារ (​ធ្លាក់ចុះ ៥២ ភាគរយ​) ធៀប​នឹង​ឆ្នាំ​២០១៩ ដែលមាន​តម្លៃ ២,២ ប៊ី​លាន​ដុល្លារ​។ ចំណែកឯ​ការនាំ​ចូល​ពី​ថៃ មានតម្លៃ ៥,៦ ប៊ី​លាន​ដុល្លារ (​ធ្លាក់ចុះ ១២​ភាគរយ​) ធៀប​នឹង​ឆ្នាំមុន ដែលមាន​ទឹកប្រាក់ ៦,៣ ប៊ី​លាន​ដុល្លារ បណ្តាលឱ្យមាន​ឱនភាព ជញ្ជីងពាណិជ្ជកម្ម ដល់​ទៅ ៤,៥ ប៊ី​លាន​ដុល្លារ​។​

​ដោយឡែក សម្រាប់​ខែវិច្ឆិកា ឆ្នាំ​២០២០ ទឹកប្រាក់​នៃ​ការដោះដូរ ពាណិជ្ជកម្ម​ទ្វេរ​ភាគី កម្ពុជា​-​ថៃ សម្រេចបាន ៥៧២ លាន​ដុល្លារ ក្នុងនោះ ការនាំ​ចេញពី​កម្ពុជា ទៅ​ថៃ មានតម្លៃ ៥៩ លាន​ដុល្លារ (​ធ្លាក់ចុះ ៥៦ ភាគរយ​) ធៀប​នឹង​រយៈពេល​ដូចគ្នា នៅក្នុង​ឆ្នាំ​២០១៩ ដែលមាន​តម្លៃ ១៣៥ លាន​ដុល្លារ ចំណែក​ការនាំ​ចូល​ពី​ថៃ មានតម្លៃ ៥១៣ លាន​ដុល្លារ (​ធ្លាក់ចុះ ២៨ ភាគរយ​) ធៀប​នឹង​ឆ្នាំមុន ដែលមាន​តម្លៃ ៧១០ លាន​ដុល្លារ​អាម៉េរិក​៕/V​

ទំហំ​ពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា​-​ថៃ ធ្លាក់ចុះ ២២ ភាគរយ ក្នុង​ឆ្នាំ​២០២០

ទំហំ​ពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា​-​ថៃ ធ្លាក់ចុះ ២២ ភាគរយ ក្នុង​ឆ្នាំ​២០២០

ទំហំ​ពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា​-​ថៃ ធ្លាក់ចុះ ២២ ភាគរយ ក្នុង​ឆ្នាំ​២០២០

ទំហំ​ពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា​-​ថៃ ធ្លាក់ចុះ ២២ ភាគរយ ក្នុង​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular