Home ព័ត៌មានសំខាន់ៗ វីរុស​កូរ៉ូណា...

វីរុស​កូរ៉ូណា​ប្លែ​ង​រូប​ថ្មី​ផ្ទុះ​ចេញពី​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៅ​ប្រេ​ស៊ីល ឆ្លង​ខ្លាំង​ជាង​មុន​និង​អាច​បង្ក្រាប​វ៉ាក់សាំង​

​ប្រែ​សម្រួលៈ​វាសនា​/​ឡុង​ដ៍​(​ដេល្លី​ម៉េល​)៖​វីរុស​កូរ៉ូណា​ប្លែ​ង​រូប​ថ្មី​មួយ​ដែល​បាន​ផ្ទុះ​ចេញ​ពី​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៃ​ប្រទេសប្រេ​ស៊ីល​កំពុងធ្វើអោយ​អ្នកវិទ្យាសាស្ត្រ​ព្រមាន​។​ពួកគេ​បារម្ភ​ថា វីរុស​ប្រភេទ​ថ្មី​ហៅថា​B.1.1.248 ឬ P.1 អាច​គេច​ចេញពី​វ៉ាក់សាំង​កូវី​ដ​១៩​និង​ចម្លង​សាហាវ​ជាង​វីរុស​កូរ៉ូ​ណាមុនៗ​ដែល​បាន​សម្លាប់​មនុស្ស​លើ​ផែនដី​អស់​២​លាន​នាក់​ហើយ​។​

​អ្នកវិទ្យាសាស្ត្រ​ឥឡូវ​កំពុង​បារម្ភ​ថា​តើ​វីរុស​ថ្មី​នេះ​អាច​ធ្វើអោយ​វ៉ាក់សាំង​បច្ចុប្បន្ន​មាន​ប្រសិទ្ធភាព​តិច​ទៅ ឬក៏​ចម្លង​អ្នក​ចាក់​វ៉ាក់សាំង​រួចហើយ​និង​សម្លាប់​មនុស្ស​ដែល​បាន​រួច​ជីវិត​ពី​ការ​វាយប្រហា​របស់​​វី​រូស​កូរ៉ូណា​ប្រភេទ​មុន​។​

​ពួក​វេជ្ជបណ្ឌិត​ជឿថា វីរុស​ប្រភេទ​នេះ​បាននិងកំពុង​វាយប្រហារ​ទីប្រជុំជន ម៉ា​ណូស ដែល​មាន​ប្រជាជន​២​លាន​នាក់​នៅ​កណ្តាល​ព្រៃ​អា​ម៉ា​ហ្សូ​ន​។​

​ស្ថានភាព​គ្រាអាសន្ន​មួយ​ត្រូវបាន​ប្រកាស​ឡើង​នៅពេល​បណ្តា​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ជោរជន់​ដោយ​អ្នកជំងឺ​និង​កំពុង​ខ្វះ​ខ្យល់​អុកស៊ីសែន​។​មនុស្ស​១.៥២៤​នាក់​បាន​ចូល​ដេកពេទ្យ​កាលពី​ថ្ងៃ​សៅរ៍​មុន​តែ​មួយ​ហើយ​អាជ្ញាធរ​សុខាភិបាល​ក្នុង​ក្រុង​បាន​និយាយថា​ខ្លួន​ជិត​លែង​ទ្រាំទ្រ​បាន​ហើយ ដោយ​បង្ខំ​អោយមាន​ការជម្លៀស​អ្នកជំងឺ​ចេញពី​ក្រុង​ទៅ​កាន់​កន្លែង​ផ្សេងៗ​នៅ​ប្រេ​ស៊ីល ដែល​ជាប់​ចំណាត់ថ្នាក់​ទី​២​ខាង​​ស្លាប់​ខ្ពស់បំផុត​ដោយកូវី​ដ​១៩ បន្ទាប់​ពី​អាម៉េរិក​។​

​មន្ទីរពេទ្យ​ក្នុង​ក្រុង​ម៉ាណូស​ក្នុងព្រៃ​អាម៉ា​ហ្សូ​ន​លេង​អាច​ទទួល​អ្នកជំងឺ​កូវី​ដ​១៩​តទៅទៀតបាន នាំ​អោយមាន​ការជម្លៀស​អ្នកជំងឺ​ទៅ​កាន់​ទីក្រុង​ផ្សេងៗ​នៅ​ប្រេ​ស៊ីល​

សាច់ញាតិអ្នកជំងឺដឹកធុងអុកស៊ីសែនពីក្រុងផ្សេងទៅកាន់ក្រុងម៉ាណូស ដោយសារមន្ទីរពេទ្យអស់ឧស្ម័នជំនួយដង្ហើមនេះ

​សូមបញ្ជាក់​ថា វីរុស​កូរ៉ូណា​ថ្មី​នៅ​ប្រេ​ស៊ីល​នេះ​ផ្ទុក​ប្រូតេអ៊ីន​រាង​បន្លា​ដូច​វីរុស​ដែល​គេ​រកឃើញ​នៅ​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង​ដែរ ។​នេះ​មានន័យថា​វា​ឆ្លង​ចូល​ក្នុង​កោសិកា​មនុស្ស​លឿន​និង​ងាយស្រួល​​ជាង​។​

​វីរុស​កូរ៉ូណា​ប្លែ​ង​រូបនេះ​ត្រូវបាន​ក្រុម​វេជ្ជបណ្ឌិត​ជប៉ុន​រកឃើញ​កាលពី​ថ្ងៃ​០២​មករា​ឆ្នាំ​២០២១ នៅ​ពេល​ពួកគេ​ព្យាបាល​អ្នកដំណើរ​កើតកូ​វីដ​១៩​មក​ពី​ក្រុង​ម៉ា​ណូស​។​តែ​អ្វី​គួរអោយ​ព្រួយបារម្ភ​នោះ​គឺថា វីរុស​ថ្មី​​នេះ​ចេះ​ការពារ​ខ្លួន​ទល់​នឹង​វ៉ាក់សាំង ។​

​បើ​តាម​អ្នកវិទ្យាសាស្ត្រ នៅ​ទូទាំង​ពិភពលោក​មាន​ការវិវត្ត​ន៍​ប្រែ​រូប​របស់​វីរុស​កូរ៉ូណា​ដល់​ទៅ​២០.០០០​ដង​តាំងពី​មុន​មក​។​នៅពេល​ការវិវត្តន៍​ប្តូរ​សណ្ឋាន​នេះ​ភាគច្រើន​មិន​ប៉ះពាល់​ដល់​ការឆ្លង​និង​កំរិត​នៃ​​ការសម្លាប់​មនុស្ស​របស់​វា ក៏​ការពិត​គឺថា​មុខ​ជា​មាន​ការវិវត្តន៍​ណាមួយ​ដែល​នឹងំ​ផ្លា​ញ​ប្រសិទ្ធភាព​វ៉ាក់សាំង ឬ​ឆ្លង​ខ្លាំង​និង​តិច​ជាង​វីរុស​មុន​ជា​មិន​ខាង​ទេ​។​វីរុស​ប្លែង​រូប​ប្រភេទ​នេះ ទំនង​ជា​វីរុស​កូរ៉ូណា​B.1.1.248​ដែល​ក្រុមគ្រូពេទ្យ​ជប៉ុន​បាន​រកឃើញ​លើ​អ្នកដំណើរ​ទៅ​ពីប្រេ​ស៊ីល​កា​ពីថ្ងៃ​០២​មករា​៕

​ទោះ​ជា​ការស្លាប់​និង​ឆ្លងកូវី​ដ​១៩​កើន​ឡើង​ខ្លាំង ក៏​ប្រជាជន​ប្រេ​ស៊ីល​ខ្លះ​មិន​ខ្វល់​និង​នាំគ្នា​សប្បាយ​យ៉ាង​កកកុញ​នៅ​ឆ្នេរសមុទ្រ​ដោយ​មិន​គោរព​វិធានការ​សុខាភិបាល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular