Home ព័ត៌មានសំខាន់ៗ ​កម្ពុជា ត្រៀ...

​កម្ពុជា ត្រៀម​នាំមុខ​ទំនិញ ៦៥ ដើម្បី​នាំចេញ ទៅ​ទីផ្សារ​ចិន នា​ដំណាច់​ខែមករា​នេះ

ដោយៈ ពៅ​និមល / ភ្នំពេញៈ នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ កន្លងទៅនេះ បាន​រៀប​កិច្ចប្រជុំ​លើក​ទី​៧ ស្តីពី​ការរៀបចំ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ដើម្បី​ទាញយក​ប្រយោជន៍ ជា​អតិបរមា ពី​កិច្ចព្រម​ព្រៀង ពាណិជ្ជកម្ម​សេរី (FTA) ដែល​ដឹកនាំ​ដោយ​លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម​។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថាៈ ជា​លទ្ធផល​នៃ​អង្គប្រជុំ បាន​ឯកភាព​ដាក់​របៀបវារៈ លើ​ការសិក្សា​លើ​តារាង ម៉ា​ទ្រិ​ច (Matrix) ដោយមាន​រាយ​មុខទំនិញ សក្តានុពល ចំនួន ៦៥ ទៅក្នុង​កិច្ចប្រជុំ លើក​ក្រោយ​ទៀត និង​បាន​ឯកភាពគ្នា ត្រូវ​បញ្ចប់​តារាង ម៉ា​ទ្រិ​ច​ទំនិញ​ទាំងនោះ សម្រាប់​ទំនិញ​នាំចេញ ទៅកាន់​ទីផ្សារ​ចិន នា​ដំណាច់​ខែមករា ឆ្នាំ​២០២១ នេះ​។​

​នៅក្នុង​អង្គប្រជុំ​នេះ លោក​រដ្ឋលេខាធិការ ស៊ា​ង ថៃ បានលើកឡើង​ថាៈ ដោយ​ផ្អែក​តាម​ការណែនាំ​របស់ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ឱ្យ​ក្រុមការងារ​សិក្សា ស្រាវជ្រាវ លើ​តារាង ម៉ា​ទ្រិ​ច ដោយមាន​រាយ​មុខទំនិញ សក្តានុ​ពល​​ពី ៥០ មុខ ទៅជា ៦៥ មុខទំនិញ ដោយ​ត្រូវ​សិក្សា​លើ របាំង​បច្ចេកទេស របាំង​ពន្ធគយ ភាពអនុគ្រោះ​ពន្ធ​នានា ដែល​ប្រទេស​ចិន ផ្តល់ជូន​កម្ពុជា ដើម្បី​ជំរុញ​ការនាំចេញ ទៅ​ប្រទេស​ចិន ឱ្យ​បានជា​អតិបរមា​។ ការសិក្សា លើ​ទំនិញ​ទាំង ៦៥ មុខ​នេះ ដោយ​ផ្អែកលើ ឯកសារ​គោល ដែល​បាន​ដកស្រង់​ចេញ ពី​ឯកសារ​គោលនយោ​បាយ ពាណិជ្ជកម្ម និង​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​មូលដ្ឋាន ច្បាស់លាស់ និង​មាន​មូលដ្ឋាន សម្រាប់ធ្វើ​ការនាំចេញ​។​

​ជាមួយគ្នានេះ លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក៏បាន​ស្នើ​ឲ្យ​ក្រុមការងារ លេខា​ធិការដ្ឋាន សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត លើ​ទំនិញ​គោល ១ មុខ ដែល​អាចធ្វើ​ការកែច្នៃ ទៅជា​ទំនិញ​ជាច្រើន​មុខ (​ទំនិញ​ដេ​រី​វ៉េ​) តាមរយៈ​ផលិតកម្ម ការកែច្នៃ​បង្កើត​តម្លៃបន្ថែម ដោយ​ត្រូវ​សិក្សា អំពី​លេខ​បន្ទាត់​ពន្ធគយ (HS code) របស់​ទំនិញ​ដេ​រី​វ៉េ ទាំងនោះ ដែល​អាច​ទទួលបាន ភាពអនុគ្រោះ ក្នុងការ​នាំចេញ ទៅកាន់​ប្រទេស​ចិន​។​

​លោក​បានផ្តល់​អនុសាសន៍ ឱ្យ​ក្រុមការងារ​ពិនិត្យ ការសិក្សា​ស្រាវជ្រាវ លើ​ទំនិញ​សំលៀកបំពាក់ ដែល​ផលិត​ពី​រោមសត្វ សម្រាប់ធ្វើ​ការនាំចេញ ទៅកាន់​ប្រទេស​ចិន​។​

​សូមបញ្ជាក់ថាៈ ឯកសារ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ដើម្បី​ទាញយក​ប្រយោជន៍ ជា​អតិបរមា ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដើម្បី​ជំរុញ​ការនាំចេញ ទៅ​ប្រទេស​ចិន ឱ្យ​បានជា​អតិបរមា គឺជា​ឯកសារ​រស់ ដែល​នឹង​ត្រូវធ្វើ​ការសិក្សា ស្រាវជ្រាវ​លើ​មុខទំនិញ សក្តានុពល ជា​បន្តបន្ទាប់​ទៀត និង​ត្រូវ​ពង្រីក ការសិក្សា​ស្រាវជ្រាវ ឯកសារ​នេះ ជាមួយ​បណ្តា​ប្រទេស ដែល​កម្ពុជា មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ទាំង​ថ្នាក់​តំបន់ និង​ទ្វេភាគី ដើម្បី​ជំរុញ​ការនាំចេញ ឱ្យ​បានជា​អតិបរមា ទៅតាម​បណ្តា​ប្រទេស ជា​សមាជិក នៃ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​នីមួយៗ​៕/V​

កម្ពុជា ត្រៀម​នាំមុខ​ទំនិញ ៦៥ ដើម្បី​នាំចេញ ទៅ​ទីផ្សារ​ចិន នា​ដំណាច់​ខែមករា​នេះ

កម្ពុជា ត្រៀម​នាំមុខ​ទំនិញ ៦៥ ដើម្បី​នាំចេញ ទៅ​ទីផ្សារ​ចិន នា​ដំណាច់​ខែមករា​នេះ

កម្ពុជា ត្រៀម​នាំមុខ​ទំនិញ ៦៥ ដើម្បី​នាំចេញ ទៅ​ទីផ្សារ​ចិន នា​ដំណាច់​ខែមករា​នេះ

កម្ពុជា ត្រៀម​នាំមុខ​ទំនិញ ៦៥ ដើម្បី​នាំចេញ ទៅ​ទីផ្សារ​ចិន នា​ដំណាច់​ខែមករា​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular