ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រជាជននៅរដ្ឋកាលីហ្វ័រនីញ៉ាច្រើនទៅៗបានស្លាប់ដោយសារវីរុសកូរ៉ូណា គឺខ្ទង់៥២៥ ជារៀងរាល់ថ្ងៃ ហើយខណៈចំនួនអ្នកស្លាប់រំពឹងកើនឡើងជាបន្តនោះក្រុមមន្ត្រីរបស់រដ្ឋនេះនិយាយកាលពីថ្ងៃសុក្រទី១៥មករាថា ពួកគេកំពុងបញ្ជូនរថយន្តកុងតឺន័រក្លាសេដើម្បីធ្វើជាកន្លែងដាក់សាកសពបណ្តោះអាសន្ន។
នាយកការិយាល័យសេវាកម្មគ្រាអាសន្នលោក ម៉ាក ហ្គីលឡាឌូស៊ី និយាយថា ឥឡូវនេះមានរថយន្តក្លាសេសពចំនួន ៩៨ គ្រឿងដើម្បីជួយដល់អ្នកធ្វើសពវិភាគ រក្សាទុកសាកសព”ជាមួយការគោរពនិងសេចក្តីថ្លៃថ្នូរ”។
នៅក្នុងតំបន់ទីក្រុងឡូស អែនជើឡេស ដែលជាមធ្យមមានមនុស្សស្លាប់ម្នាក់រៀងរាល់៦ នាទីម្តង កន្លែងទុកសពបណ្តោះអាសន្នត្រូវបានរៀបចំឡើងនៅក្នុងចំណតរថយន្តជាប់នឹងសាលខ្មោចតែម្តង។
ការិយាល័យសេវាកម្មសង្គ្រោះបន្ទាន់កំពុងប្រើប្រាស់ទិន្នន័យមន្ទីរពេទ្យរដ្ឋដើម្បីប៉ាន់ប្រមាណថាតើនឹងមានមនុស្សប៉ុន្មាននាក់អាចនឹងស្លាប់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ រដ្ឋបានវិភាគគំរូជាច្រើនដើម្បីព្យាយាមព្យាករណ៍អំពីអ្នកជំងឺកូវីដ១៩ដេកនៅមន្ទីរពេទ្យនិងការស្លាប់។ ការព្យាករណ៍បានប៉ាន់ស្មានឃើញថានឹងមានមនុស្សស្លាប់ ១ ម៉ឺននាក់ផ្សេងទៀតក្នុងរយៈពេល ៣ សប្តាហ៍ខាងមុខនេះ៕
ញាក់សាច់មួយថ្ងៃស្លាប់៥២៥នាក់នៅរដ្ឋកាលីហ្វ័រញ៉ា ដោយបង្ខំអោយអាជ្ញាធរប្រើទូរកុងតឺន័រដើម្បីដាក់សាកសព