ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរសុខាភិបាលខេត្ត បានសម្រេចរៀបចំ បំពាក់សម្ភារៈបរិធានរួចរាល់ ហើយបានបើក មណ្ឌលចត្តាឡីស័កថ្មី មួយកន្លែងទៀត នៅវិទ្យាល័យសម្តេចឪ នាភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលអាចទទួល អ្នកធ្វើចត្តាឡីស័ក បានជាង ៦០០ នាក់ ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តនេះ ក៏បានសម្រេចយក មណ្ឌលចត្តាឡីស័ក កម្រិត ២ (QC2) នៅអគារមហាវិទ្យាល័យ សុខាភិបាល នៃសាកលវិទ្យាល័យ ជាតិមានជ័យ នាផ្លូវជាតិលេខ៥ ក្នុងភូមិ/សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ធ្វើជាមន្ទីរពេទ្យ សម្រាប់ពិនិត្យ ថែទាំ និងព្យាបាល អ្នកវិជ្ជមាន មេរោគកូវីដ ១៩ វិញ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធជំងឺកូវីដ ១៩ បានអោយដឹង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ថាៈ វិទ្យាល័យសម្តេចឳ នាកណ្តាលប្រជុំជនខេត្ត ស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាមណ្ឌលចត្តាឡីស័ក កម្រិត២ (QC2) ដ៍ធំមួយទៀត របស់ខេត្ត ចាប់ផ្តើមដំណើរការទទួល និងដាក់បងប្អូនត្រឡប់ មកពីប្រទេសថៃ រយៈពេល ១៤ ថ្ងៃ ពិនិត្យសុខភាព យកវត្ថុសំណាក រកមេរោគកូវីដ ១៩ ។
លោកបានអំពាវនាវបន្ថែមថាៈ សូមបងប្អូនពលរដ្ឋទូទៅ ពិសេសពលករខ្មែរ ដែលវិលត្រឡប់ ពីប្រទេសថៃ ចូលរួមអនុវត្តវិធាន របស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ លាងដៃ ជាមួយសាប៊ូ ជែល អាល់កុល ឱ្យបានញឹកញ៉ាប់ ដើម្បីគេចផុត ពីការឆ្លងមេរោគកូវីដ -១៩ ទាំងអស់គ្នា។
សូមរំលឹកថា នៅខេត្តបន្ទាយមានជ័យ បានទទួលពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃ ចូលមកពិនិត្យ ធ្វើចត្តាឡីស័កច្រើនជាងគេ បើប្រៀបធៀបនឹងបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា ថៃ ។ ក្នុងនោះ មានពលករពី ១៥០ ទៅ ២០០ នាក់ ជាមធ្យមបានចូលមក។ ឯចេញទៅវិញ ក្រោយធ្វើចត្តាឡីស័ក ក្នុងនោះមាន ៩ (មិនគិតអ្នកវិជ្ជមានកូវីត ១៩) មានតែពី ៣០ ទៅក្រោម ១០០ នាក់ ប៉ុណ្ណោះ ។ ហេតុនេះ មណ្ឌលចត្តាឡីស័កនីមួយៗ បានហៀរហូរដោយពលករ ស្នាក់នៅ ទទួលការធ្វើចត្តាឡីស័ក ថែទាំ និងព្យាបាល ។
សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ មានមណ្ឌលចត្តាឡីស័ក និងមន្ទីរទទួលពិនិត្យ ព្យាបាលពលករ ទាក់ទិនកូវីដ ១៩ ចំនួន ១៣ កន្លែង រួមមានៈ ១.វិទ្យាល័យម៉ាឡៃ ស្រុកម៉ាឡៃ , ២.វិទ្យាល័យនិមិត្ត ក្រុងប៉ោយប៉ែត, ៣. វិទ្យាល័យកូប ស្រុកអូរជ្រៅ , ៤.វិទ្យាល័យមង្គលបូរី ស្រុកមង្គលបូរី , ៥.វិទ្យាល័យ ស្វាយចេក ស្រុកស្វាយចេក , ៦.វិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះ, ៧.វិទ្យាល័យស្រះជីក ស្រុកភ្នំស្រុក , ៨.សាលាបឋមសិក្សាថ្មពួក ស្រុកថ្មពួក , ៩.វិទ្យាល័យ សម្តេចឳ ក្រុងសិរីសោភ័ណ (ទាំង ៩ ទីតាំងនេះ ជាសាលារៀន) , ១០.មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត , ១១. មណ្ឌលចត្តាឡីស័ក កម្រិត២ (QC2) នៅអគារមហាវិទ្យាល័យ សុខាភិបាល នៃសាកលវិទ្យាល័យ ជាតិមានជ័យ នាផ្លូវជាតិលេខ៥ ក្នុងភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, ១២.មន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី , ១៣.មណ្ឌលចត្តាឡីស័ក កម្រិត២ (QC2) កងវ៉ា ផ្លូវជាតិលេខ៥៦ ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៕/V
បើកមណ្ឌលចត្តាឡីស័កថ្មី ១ទៀត នៅវិទ្យាល័យសម្តេចឪ និងយកមណ្ឌលទឹកថ្លា ធ្វើជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ ១៩