Home ព័ត៌មានជាតិ សេដ្ឋកិច្ច ភូមិ​ចំនួន​ប្...

ភូមិ​ចំនួន​ប្រាំមួយ របស់​ស្រុក​កំពង់សៀម នឹង​ទទួលបាន ផ្លូវ​ក្រាល​កៅស៊ូ​

ដោយៈ គង់​ហេង / កំពង់ចាមៈ ប្រជាពលរដ្ឋ​ចំនួន ប្រាំមួយ ភូមិ របស់​ឃុំ​អម្ពិល ស្រុក​កំពង់សៀម នឹង​ទទួលបាន​ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទ ឌី​ប៊ី​អេស​ធី ( DBST ) ចំនួន​មួយ​ខ្សែ ប្រវែង ប្រាំបី គីឡូម៉ែត្រ ក្នុងពេល​ឆាប់ៗ ខាងមុខនេះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹក​ជ​ញ្ជួ​ន​កសិផល របស់​ប្រជាពលរដ្ឋ មកកាន់​ទីផ្សារ​។​

​លោក រ័ត្ន គឹម​ហៃ មេឃុំ​អម្ពិល បានឱ្យដឹង នៅ​ថ្ងៃទី​១៦ មករា​នេះ​ថាៈ នៅ​ថ្ងៃទី ១៥ មករា ម្សិលមិញ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម អមដំណើរ​ដោយ​លោក ប៊ិន ឡា​ដា អភិបាលស្រុក​កំពង់ចាម និង​មន្ត្រី​ជំនាញ បាន​ចុះ​សិក្សា​គម្រោង ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទ DBST ប្រវែង​ប្រមាណ ៨.០០០ ម៉ែត្រ ដែល​បច្ចុប្បន្ន ជា​ប្រភេទ​ផ្លូវលំ​។​

​លោក​មេឃុំ​អម្ពិល បានឱ្យដឹង​ទៀតថាៈ ផ្លូវ​មួយ​ខ្សែ​នេះ នឹង​ស្ថាបនា​ចេញពី​ផ្លូវ​បេតុង ដែល​ទើបបាន​ស្ថាបនា ជុំវិញ​ប្រាសាទ នគរ​បា​ជ័យ ហើយ​នោះ ឆ្លងកាត់ ភូមិ​អម្ពិល​លើ ភូមិ​ស្យា ភូមិ​រមាស ភូមិ​បន្ទាយ​ថ្ម ភូមិ​រលៀក និង​ភូមិ​ក្រឡា គឺ​តោង​ភ្ជាប់​ផ្លូវ​ក្រាល​កៅស៊ូ របស់​ឃុំ​ក្រឡា ស្រុក​កំពង់សៀម​។​

​លោក គឹម​ហៃ បាន​បន្តថាៈ បន្ទាប់ពី​សាងសង់​ហើយ ផ្លូវ​មួយ​ខ្សែ​នេះ ក្រៅពី​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ចំនួន ប្រាំមួយ ភូមិ​ខាងលើ គឺ​នឹង​បម្រើ​ដល់ ការដឹក​ជ​ញ្ជួ​ន​កសិផល ជា​ដំណាំ​ដាំ​ដុះ មកកាន់​ផ្សារ បាន​ឆាប់រហ័ស ងាយស្រួល​ដល់​ការដឹក​ជ​ញ្ជួ​នក​ម្មករ កម្មការិនី មកកាន់​រោងចក្រ​តម្បាញ ពិសេស​ប្រជាពលរដ្ឋ ឃុំ​វិហារ​ធំ ហើយក៏​អាច​បម្រើ​ដល់ វិស័យ​ទេសចរណ៍​ផងដែរ​៕/V​

ភូមិ​ចំនួន​ប្រាំមួយ របស់​ស្រុក​កំពង់សៀម នឹង​ទទួលបាន ផ្លូវ​ក្រាល​កៅស៊ូ​

ភូមិ​ចំនួន​ប្រាំមួយ របស់​ស្រុក​កំពង់សៀម នឹង​ទទួលបាន ផ្លូវ​ក្រាល​កៅស៊ូ​

ភូមិ​ចំនួន​ប្រាំមួយ របស់​ស្រុក​កំពង់សៀម នឹង​ទទួលបាន ផ្លូវ​ក្រាល​កៅស៊ូ​

ភូមិ​ចំនួន​ប្រាំមួយ របស់​ស្រុក​កំពង់សៀម នឹង​ទទួលបាន ផ្លូវ​ក្រាល​កៅស៊ូ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular