ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យមើល ការអនុវត្តគម្រោង ប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ៍ ប្រើប្រាស់ហិរញ្ញប្បទាន បានមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) ដែលធ្វើមិនបាន រួចរាល់តាមគម្រោង ទុកដោយសារវិបត្តិកូវិដ-១៩ ។
នៅក្នុងដំណើរចុះពិនិត្យ ការអនុវត្តគម្រោង ខាងលើ នៅព្រឹកថ្ងៃទី១៦ ខែមករានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងកោតសរសើរ ដល់ក្រុមការងារបច្ចេកទេស ដែលបានខិតខំធ្វើការងារ ទោះបីជួបឧបសគ្គ ក៏ដោយ។
លោក លឹម គានហោ បានណែនាំ ដល់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ដែលកន្លងទៅ ធ្វើការវិលជុំ តែម្តុំបឹងបួ ក្នុងស្រុកបាធាយ ឱ្យបន្តយកចិត្ត ទុកដាក់តាមដាន និងសហការជាមួយ អាជ្ញាធរដែនដី ធ្វើយ៉ាងណា ឲ្យសំណង់នេះ មានគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើដល់ ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹក ប្រើប្រាស់ជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់។
គម្រោងសាងសង់ ប្រព័ន្ធគធារាសាស្ត្រព្រែកពោធិ៍ ដែលគេចាត់ទុកថា ជាគម្រោងទំនើប ប្រើប្រាស់ហិរញ្ញប្បទាន បានមកពីធនាគារអភិវឌ្ឍន៍អាស៊ី នេះ តាមផែនការ គឺត្រូវរួចរាល់ហើយ តែដោយសារ ការរីករាលនៃជំងឺកូវីដ-១៩ បានបង្កឱ្យមានភាពយឺតយាវ ដែលរហូតមកដល់ពេលនេះ ទើបសម្រេចបាន លទ្ធផលការងារ ប្រមាណជា ៣០ ភាគរយ នៃផែនការ។
គម្រោងប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ៍ ស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រួមមាន ការងារត្រូវធ្វើដូចជា ប្រឡាយមេ ចំនួន ១២ ខ្សែ និងប្រឡាយរង ៤៦ ខ្សែ មានប្រវែងសរុប ១០៥,៣៧ គីឡូម៉ែត្រ ក្នុងនេះមានប្រឡាយបេតុង ប្រវែង ២៧,១៩ គីឡូម៉ែត្រ និងប្រឡាយដី ៧៨,១៧ គីឡូម៉ែត្រ, សំណង់សិប្បៈការតូចធំ ចំនួន ១៩៥ កន្លែង, ស្ថានីយបូមទឹក ពីទន្លេមេគង្គ ដាក់ចូលប្រឡាយមេ ដើរដោយចរន្តអគ្គិសនី បំពាក់ម៉ូទ័រ ៧ គ្រឿង ចំនួនមួយកន្លែង៕/V/សរន
រដ្ឋមន្ត្រីធនធានទឹក ទៅមើលគម្រោង ដែលគេអនុវត្ត មិនបានរួច តាមផែនការ