ដោយៈ ប.ជ័យ / កំពង់ធំៈ បុរសម្នាក់ បានបើកម៉ូតូ ដែលផ្ទុកដោយដើមត្រាវច្រើន ហើយបានយេកយោក រេចង្កូតធ្លាក់ចូលក្នុងប្រឡាយ ហើយបានត្រូវម៉ូតូ សង្កត់ពីលើ បណ្ដាលឱ្យឈ្លក់ទឹក ស្លាប់តែម្តង។ ឧបទ្ទវហេតុនេះ បានកើតឡើង កាលពីវេលាម៉ោងជាង ៦ ល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុច អាងទឹកជីវភាព ក្នុងភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ។
លោក ហម ថុល អាយុ ៥៨ ឆ្នាំ ជាប្រជាការពារ នៅភូមិជីវភាព ឃុំអណ្តូងពោធិ៍ បានអោយដឹងថាៈ បុរសរងគ្រោះ ឈ្មោះ ទឹម យ៉ាន់ អាយុ ៦២ ឆ្នាំ មានលំនៅ នៅភូមិបុស្សស្បែង ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោកបានបន្តថាៈ លោកមិនបានឃើញហេតុការណ៍ផ្ទាល់ទេ តែក្មេងៗ បេះពុទ្រាក្បែរកន្លែងកើតហេតុ បានឃើញ ហើយប្រាប់អោយលោក និងអ្នកស្រុក ទៅជួយជនរងគ្រោះ។ ប៉ុន្តែនៅពេលកម្លាំងប្រជាការពារ ៣ នាក់ និងពលរដ្ឋផ្សេងទៀត ទៅតស៊ូស្រង់បាននោះ ជនរងគ្រោះ បានស្លាប់ យ៉ាងគួរអោយសង្វេគ ទៅហើយ ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន ក៏បានអោយដឹងថាៈ ជនរងគ្រោះ ត្រូវម៉ូតូ និងដើមត្រាវសង្កត់លើ បណ្ដាលឱ្យឈ្លក់ទឹក ស្លាប់តែម្តង៕/V
បុរសម្នាក់ ត្រូវម៉ូតូផ្ទុកដើមត្រាវច្រើន សង្កត់លើឈ្លក់ទឹកប្រឡាយស្លាប់
បុរសម្នាក់ ត្រូវម៉ូតូផ្ទុកដើមត្រាវច្រើន សង្កត់លើឈ្លក់ទឹកប្រឡាយស្លាប់
បុរសម្នាក់ ត្រូវម៉ូតូផ្ទុកដើមត្រាវច្រើន សង្កត់លើឈ្លក់ទឹកប្រឡាយស្លាប់