Home ព័ត៌មានជាតិ សន្តិសុខ ក្មេងស្រី​ម្ន...

ក្មេងស្រី​ម្នាក់ បាន​ស្លាប់ ដោយសារ​រថយន្ត និង​ម៉ូតូ បុក​គ្នា

ដោយៈ ប​.​ជ័យ / កំពង់ធំៈ មនុស្ស​ម្នាក់ បាន​ស្លាប់ នៅពេល​រថយន្ត និង​ម៉ូតូ​បាន​បុក​គ្នា កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ១​និង​២០​នាទី​រសៀល នៅលើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៩៧-១៩៨ ចំណុច​ភូមិ​ក្បិល ឃុំ​សា​ន់គ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​សា​ន់គ និង​នគរបាល​ចរាចរណ៍ ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ រថយន្ត​ម៉ាក​អ៉ី​ស៊ុយ​ស៊ុយ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3H-5555 (​ដឹក​រថយន្ត​ម៉ាក​ក្លា​រ៉ែ​ន ពណ៌​ទឹកក្រូច​) បើកបរ​ដោយ​ឈ្មោះ គឹម ប៊ុន​លីម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​សែន​សុខ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពេលមកដល់​កន្លែងកើតហេតុ បាន​បុក​ជាមួយ ម៉ូតូ​ម៉ាក​ហ​ហុងដា និ​ច ពណ៌​ស ពាក់​ផ្លាក លេខ ភ្នំពេញ 1HB-3392 បើកបរ​ដោយ ឈ្មោះ ហេង ស្រី​ពៅ ភេទ​ស្រី អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​ក្បិល ឃុំ​សា​ន់គ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរ​សិស្ស ស្លាប់​នៅ​នឹង កន្លែងកើតហេតុ ។ ជនរងគ្រោះ ធ្វើដំណើរ​ទៅ​សាលារៀន មិន​ពាក់មួក​សុវត្ថិភាព ។ ឯ​អ្នកបើកបរ​រថយន្ត គ្មាន​របួស​ទេ​។​

​ក្រោយពេល​កើតហេតុ អ្នកបើករថយន្ត ត្រូវបាន​នគរបាល ឃាត់ខ្លួន យកមក​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់ស្វាយ​។ ឯ​វ​ត្តុ​តាង ត្រូវបាន​យកមក រក្សាទុក នៅ​ទី​នោះដែរ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular