ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: ពលករខ្មែរវិលមកពីប្រទេសថៃ ហើយធ្វើចត្តាឡីស័ក យកវត្ថុសំណាករកជំងឺកូវីត១៩ និងពិនិត្យព្យាបាលនៅក្នុងមន្ទីរពេទ្យនានា នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ខែមករា កើនដល់២៥នាក់។ លុះដល់ថ្ងៃទី១៦ខែមករាឆ្នាំ២០២១ កើនដល់៣៥នាក់។ នេះបើយោងលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ឲ្យដឹងនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២១។
លោកបន្ថែមថា ពោលគឺថ្ងៃទី១៥ខែមករា សមរភូមិកូវីដ១៩ វិជ្ជមាន៥នាក់។ សរុបពីមុន ផងកើនដល់២៥នាក់។ និងថ្ងៃទី១៦ខែមករា កើន១០នាក់ទៀត សរុប៣៥នាក់។
លោកបានបន្តថា៖ មកទល់ពេលនេះ អ្នកវិជ្ជមានចំពោះជំងឺកូវីដ១៩ ទាំងនោះ បាននិងកំពុងសម្រាកព្យបាល ថែទាំសុខភាពនៅមន្ទីរពេទ្យ៕