នាវា LE QUY DON របស់​កងទ័ពជើងទឹក​វៀតណាម ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​

1507
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: មន្ត្រី​កងទ័ពជើងទឹក​កម្ពុជា​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ នាវា​កងទ័ពជើងទឹក​ប្រជាជន​វៀតណាម​មួយគ្រឿង​មានឈ្មោះ LE QUY DON លេខ​286 ជា​ប្រភេទ​នាវា​ក្តោង (​សំពៅ​) បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច និង​ដឹកនាំ​សិក្ខាកាម​មក​ទស្សនកិច្ច​សិក្សា នៅ​កម្ពុជា​រយៈពេល​៤​ថ្ងៃ ពីថ្ងៃ​២៥​ដល់​២៨​មេសា​២០១៨​។​

​មន្ត្រី​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ ដែល​អញ្ជើញ​ទៅធ្វើ​បដិសណ្ឋារកិច្ច នាពេល​នាវា​ចូល​ចត​ដល់​កំពង់ផែ​ក្រុងព្រះសីហនុ ថ្លែងថា នាវា​កងទ័ពជើងទឹក​វៀតណាម​នេះ មាន​បណ្តោយ​ប្រវែង​៦៧​ម៉ែត្រ ទទឹង​ប្រវែង​១០​ម៉ែត្រ​មាន​ទម្ងន់ ៧៤៧​តោន និង​មាន​នា​វឹក​ចំនួន ១២១​នាក់ ដឹកនាំ​ដោយ​លោក​អនុនាវីឯក Kao Xuna Long ៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម