Home ព័ត៌មានជាតិ សន្តិសុខ ស្ត្រី​ជនជាតិ...

ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់ ភ្លេច​បាត់​នាឡិកា ២ គ្រឿង តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ ពេល​ទៅលេង​កោះរ៉ុង​

ដោយៈ ទេព មង្គល / ព្រះសីហនុៈ ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់ បាន​ភ្លេច​បាត់​នាឡិកា ២ គ្រឿង តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ នៅពេល​គាត់ បាន​ទៅលេង​កោះរ៉ុង កាលពីដើម ខែមករា នេះ​។​ នេះបើយោងតាមពាក្យបណ្ដឹងរបស់ស្ត្រី ជនជាតិ​កូរ៉េម្នាក់នេះ តាមរយៈអ្នកបកប្រែភាសាកូរ៉េ គឺលោក អៀម សំអុន ហើយបានត្រូវបង្ហើបឱ្យដឹង ដោយ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សុខសាន្ត។

​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សុខសាន្ត បានឱ្យដឹងថាៈ ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់ ឈ្មោះ Kim leeseul វ័យ ៣០ ឆ្នាំ រួមទាំង​ដៃគូ​វិនិយោគ ជនជាតិ​កូរ៉េ ជាច្រើន​អ្នក​ទៀត បាន​ទៅលេង​កម្សាន្ត នៅ​កោះរ៉ុង ដោយ​ស្នាក់នៅ​សណ្ឋាគារ រ៉ូយ៉ាល់​សេន (​រី​សត​) កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១​។ បន្ទាប់ពី​បានបញ្ចប់ ការដើរ​កម្សាន្ត​លើ​កោះ គាត់​ចាក​ចេញពី​សណ្ឋាគារ រ៉ូយ៉ាល់​សេន ដោយ​ជិះទូក​ឡើង ទៅ​ក្រុងព្រះសីហនុ​វិញ គឺ​ក្នុង​គោលបំណង ចេញមក​បន្ត​កម្សាន្ត នៅ​ទីនោះ ។ ប៉ុន្តែ​ពេលមកដល់ សណ្ឋាគារ​ក្រុងព្រះសីហនុ ក្រោយពី​ងូតទឹក​រួច គាត់​បាន បាន​រើ​យក​សម្លៀកបំពាក់ និង​រក​នាឡិកាដៃ ដើម្បី​ពាក់​ទៅ បរិភោគ​អាហារ ពេល​ល្ងាច ជាមួយ​ក្រុមការងារ ទើប​ដឹងថា បាត់​កាបូប ក្នុងនោះ មាន​នាឡិកា ចំនួន ២ គ្រឿង រក​មិនឃើញ​ឡើយ​។​

​ប្រភព​ដដែល បាន​បន្តថាៈ ដោយ​សង្ស័យថា ភ្លេច​ក្នុង​ទូដែក នៅ​សណ្ឋាគារ ឬ​ភ្លេច​លើ​ឆ្នេរ​លើ​កោះរ៉ុង គាត់​ក៏បាន​ជួល​ទូក បក​ទៅ​សាកសួរ រួច​ខាង​អ្នកគ្រប់គ្រង សណ្ឋាគារ បាន​រុករ​កលើ​កោះ នា​ថ្ងៃ​ដដែល នៅតែ​មិនមាន​ដំណឹង នៅឡើយ​ទេ​។ លុះ​រហូតដល់​ថ្ងៃទី ៧ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ១១ ព្រឹក គាត់​បានមក ដាក់ពាក្យ​បណ្តឹង នៅ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សុខសាន្ត ដើម្បី​ជួយ​ស្វែងរក​សម្ភារៈ ដែល​បាន​បាត់បង់​នោះ ដោយ​គាត់​បាន​សន្យាថា បើសិន​ជាមាន ការរកឃើញ ពី​បងប្អូន សូម​ទាក់ទង លេខ​ទូរ​សព្ទ 087 552 211 , 097 555 2211 ទៅកាន់​គាត់ គាត់​នឹងមាន​ជូន​ជា​សារ​គុណ ចំនួន ៥០.០០០ ដុល្លារ​៕/V

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular