បុគ្គលិក​កាស៊ីណូ នៅ​ស្រុក​កំរៀង ជិត​២០០​នាក់ ស្ម័គ្រចិត្ត ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​កាស៊ីណូ

​ដោយៈ គ្រញូង / បាត់ដំបងៈ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ នៅក្នុង​កាស៊ីណូ ស្រុក​កំរៀង លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង បាន​ចុះ​សំណេះសំណាល ជាមួយ​បុគ្គលិក​កាស៊ីណូ ជិត ២០០ នាក់ នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​ស្ម័គ្រចិត្ត ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​កាស៊ីណូ​។​

​នៅក្នុង​ពិធី​នេះ លោក ងួន រតនៈ បាន​ថ្លែង​សង្កត់ធ្ងន់ និង​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ មេខ្យល់​ណា ដែល​ហ៊ាន​ញុះញង់ នាំ​ពលករ លួច​ឆ្លងដែន​ខុសច្បាប់​ដោយ​គ្មាន​ករណី លើកលែង​ឡើយ ពីព្រោះ​ការ​លួច​ឆ្លងដែន នាពេលនេះ អាច​ប្រឈម​នឹង​ការឆ្លង នូវ​ជំងឺ​កូ​វីដ ១៩ ដល់​បងប្អូន​ពលករ​ដទៃទៀត ក៏ដូចជា នាំ​ជំងឺ​ចូល ទៅក្នុង​សហគមន៍​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត ក៏បាន​នាំយក​អំណោយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមមានៈ ទឹក​សុទ្ធ មី ទៅ​ប្រគល់ជូន​ដល់​បុគ្គលិក កម្មករ កាស៊ីណូ ជិត​២០០​នាក់​ផង​។​

​សូម​ជម្រាបជូន​ថា បុគ្គលិក​កាស៊ីណូ ដែល​ស្ម័គ្រចិត្ត​ធ្វើ ច​ត្តា​ឡី​ស័ក ចំនួន ១៤ ថ្ងៃ នៅក្នុង បរិវេណ​កាស៊ីណូ ស្រុក​កំរៀង មាន​ប្រមាណ​ជិត ២០០ នាក់ ដោយ​អ្នកខ្លះ ធ្វើការ​បោះតង់ និង​អ្នក​ខ្លះទៀត ស្នាក់​នៅតាម​បន្ទប់​រៀងៗ​ខ្លួន​៕/V-PC

លោក​អភិបាលខេត្ត ចុះ​សំណេះសំណាល ជាមួយ​បុគ្គលិក​កាស៊ីណូ នៅ​ស្រុក កំរៀង ជិត ២០០ នាក់ ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​កាស៊ីណូ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular