ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញពិនិត្យការកែ លម្អបរិវេណមុខព្រះលានជល់ដំរី កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។
នាឱកាសនោះ លោកស្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សា ភិបាលអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងតាមដានការអនុវត្តការងាររបស់អាជ្ញាធរជាតិ អប្សរា បានអញ្ជើញចុះពិនិត្យសកម្មភាពលើកតម្លៃបរិវេណក្រុងអង្គរធំទាំងមូលដែលរួម មានការកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរីការរៀបចំជាផ្លូវថ្មើរជើងនិងប្រព័ន្ធ រំដោះទឹក ព្រមទាំងដាំស្មៅឲ្យមានភាពបៃតងស្រស់បំព្រងជាប្រចាំ។
ក្នុងឱកាសនោះ លោកស្រី បានពិនិត្យមើលរណ្តៅកំណាយបុរាណវិទ្យាបង្ការ និងលទ្ធផល ស្រទាប់ដីដែលអ្នកជំនាញបុរាណវិទ្យាកំពុងតែបំពេញដើម្បីស្វែងយល់អំពីទំនាក់ទំនងប្រវត្តិសាស្ត្រនៃបរិវេណមុខព្រះលានជល់ដំរីជាមួយនឹងប្រាង្គប្រាសាទដែលនៅទីនោះ៕/PC