ប្រែសម្រួលៈវាសនា/បាងកក(បាងកកប៉ុស្តិ៍)៖បុរសនៅក្រុងបាងកកម្នាក់បានស្លាប់ដោយជំងឺកូវីដ១៩ និងមនុស្ស២៣០នាក់ទៀតបានឆ្លងវីរុសកូរ៉ូណានៅថ្ងៃសៅរ៍ទី១៦មករានេះ នាំអោយចំនួនឆ្លងវីរុសផ្លូវដង្ហើមនេះសរុបនៅថៃឡើងដល់១១.៦៨០នាក់។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃ បានអោយដឹងថា បុរសអាយុ៦៧ឆ្នាំដែលស្លាប់នេះធ្លាប់បានកន្លែងកម្សាន្ត២ដងនៅថ្ងៃ២១និង២៣ធ្នូ។ចាប់ពីថ្ងៃ២៤ដល់២៧ធ្នូ គាត់បានធ្លាក់ខ្លួនឈឺ ដូចជាក្តៅខ្លួននិងក្អក។
ក្រោយពីដឹងថា និយោជិតម្នាក់នៅកន្លែងកម្សាន្តនេះឆ្លងកូវីដ១៩ បុរសវ័យចំណាស់នេះបានទៅពិនិត្យសុខភាពនិងឃើញកូវីដ១៩កាលពីថ្ងៃ៣០ធ្នូ។កាលពីថ្ងៃ១៤មករា គាត់បានវិវត្តទៅរលាកសួតនិងខូចក្រលានធ្ងន់ធ្ងរ ហើយបានស្លាប់នៅក្នុងថ្ងៃដដែលនោះ។
អ្នកនាំពាក្យបានបញ្ជាក់ថា ក្នុងចំណោមការឆ្លងក្នុងស្រុកថ្មី មាន១៦៥ករណីនៅខេត្តសាមុត សាខន និង១២ករណីនៅក្រុងបាងកក ។
នៅទូទាំងពិភពលោកករណីឆ្លងបានកើន៧៦១.៥៥៤ករណីរហូតដល់៩៤,៣លាននាក់ ហើយការស្លាប់បានកើន១៤.៨១៦នាក់ទៀតរហូតដល់ចំនួន២,០១លាននាក់។ អាម៉េរិកនាំមុខគេ ដោយករណីឆ្លងកើនដល់២៤,១លាននាក់ និងឥណ្ឌានៅចំណាត់ទី២ គឺ១០,៥៤លាននាក់ ៕