ដោយ: ប.ជ័យ / កំពង់ធំ: ប៊ិះស្លាប់លោកយាយអាយុ៩៤ឆ្នាំ ក្នុងករណីទុស្សេខ្សែភ្លើងឆេះផ្ទះ២ខ្នកាលពីវេលាម៉ោងប្រមាណ៧និង៣០ នាទី ព្រឹកថ្ងៃទី១៦ខែមករា ឆ្នាំ២០២១ នៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
យោងម្ចាស់ផ្ទះអ្នកស្រីគល់ រិន្ទ អាយុ៥១ឆ្នាំ បានឲ្សសមត្ថកិច្ចដឹងថ្ងៃទី១៦ខែមករាថា មុនឆេះនេះ គឺមានសូរផ្ទុះនៅខាងលើផ្ទះ រួចក៏ឃើញផ្សែងខ្មួលខ្មៅនិងអណ្តាតភ្លើងឡើងសន្ធោសន្ធៅ។ ក្នុងភាពកលាហលនេះ អ្នកស្រីក៏ស្ទុះរទៅត្រកងគ្រាម្តាយចាស់ជរាសង្គ្រោះចេញពីក្រោមផ្ទះនិងភ្លើង។ ហើយខំស្រែកបង្កូកឆោឡោហៅអ្នកជិតខាងអោយជួយ។ ប៉ុន្តែដោយផ្ទះឃ្លាតឆ្ងាយពីគេដែរ ភ្លើងក៏បន្តឆេះផ្ទះនិងទ្រព្យសម្បត្តិខ្ទេចខ្ទីរ។
លោកនាយប៉ុស្តិ៍ឃុំប្រាសាទ បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកសន្ទុក ដឹកនាំកម្លាំងដោយលោក ស៊ីវ វណ្ណា អធិការរងស្រុក បានចេញរថយន្តពន្លត់អគ្គិភ័យមកជាបន្ទាន់ផងដែរ តែរថយន្តពន្លត់អគ្គិភ័យមិនអាចជួយទាន់ពេលបានទេ៕