ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្នុងកំឡុងពេលសិក្សាបឋមមួយដែលគេបានធ្វើឡើង ក្នុងឆ្នាំ ២០១៨ ដោយអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ បានរកឃើញថា ៦៦% នៃសំរាមក្នុង សមុទ្រ គឺជាមងខ្មោច ជាមងដែលអ្នកនេសាទបោះចោល។
អង្គការនេះបានអះអាងថា វាគឺជាសម្រាមដែលកំពុងតែជះឥទ្ធិពលដល់ធនធានជលផល សមុទ្រនៅកម្ពុជា ។
ប្រភពដដែលបានបន្តថា ក្រុមអ្នកមុជទឹកនៃអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ ខ្មែរដាយគ្រុប គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានប្រទះឃើញត្រីឆ្លាមឆ្មា (Atelomycterus marmoratus) ចំនួនបី ដែលបានជាប់នៅក្នុងមងខ្មោច នៅក្នុងពេលធ្វើការ សិក្សាបឋម នៅតំបន់កោះតាង ប្រមាណ ៥០គម ពីក្រុងព្រះសីហនុ។
ក្រុមអ្នកមុជទឹក បានដោះលែងឆ្លាមទាំងបីនេះ ភ្លាមៗ ចេញពីមងខ្មោចឱ្យពួកវាមាន សេរីភាព៕/PC