ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បាននាំយកថវិកា ដែលជាអំណោយ ដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ឧបត្ថម្ភដល់ បងប្អូនពលករ ត្រឡប់មកពី ប្រទេសថៃ ដែលមានជំងឺធ្ងន់ និងស្រាល និងស្ត្រីសម្រាលកូន នៅមន្ទីរពេទ្យបង្អែក ក្រុសិរីសោភ័ណ និងមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។
យោងមន្ត្រីក្រុមការងារ បានអោយដឹងថាៈ អំណោយទាំងនោះ មានៈ ១.នៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ជូនពលករខ្មែរ ចំនួន ៥ នាក់ ក្នុងនោះមាន អ្នកជំងឺធ្ងន់ ត្រូវវះកាត់ ១ នាក់ ទទួលបានថវិកា ១.០០០.០០០ រៀល អ្នកដែលមានជំងឺស្រាល ៤ នាក់ ក្នុងមួយនាក់ បានថវិកា ២០០.០០០ រៀល។ ២.នៅមន្ទីរ ពេទ្យបង្អែកខេត្ត មិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ពលករខ្មែរ ជាស្ត្រី ២ នាក់ សម្រាលកូន ក្នុងនោះ ស្ត្រីម្នាក់ ត្រូវវះកាត់ ទទួលបានថវិកា ២.០០០ .០០០ រៀល ។ ស្ត្រីរលូតកូន ទទួលបានថវិកា ១.០០០.០០០ រៀល៕/V-PC