Home ព័ត៌មានអន្តរជាតិ រក​ឃើញកូ​វីដ​...

រក​ឃើញកូ​វីដ​ចំនួន​២​ករណី នៅក្នុង​យន្តហោះ​ដឹក​កីឡាករ​មកកាន់​ការប្រកួត​Australian Open​នាំ​អោយ​ធ្វើ​ចត្តា​ឡីស័​កមួយ​យន្តហោះ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​មែ​ល​ប៊​ន (​រ៉​យ​ទ័រ​) ៖ ការឆ្លង​វីរុស​កូរ៉ូណា​ចំនួន​២​ករណី​ត្រូវបាន​រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅលើ​យន្តហោះ​នៃ​ជើងហោះហើរ​ទៅកាន់​ព្រឹត្តិការណ៍​វាយ​តេ​ន្នី​ស Australian Open ដោយ​បង្ខំ​ឱ្យ​ត្រូវ​ធ្វើ​ចត្តា​ឡីស័​ក​កីឡាករ​វាយ​តេ​ន្នី​ស​និង​អ្នកចូលរួម​ដំណើរ​ទាំងអស់​នៅ​សណ្ឋាគារ​រយៈពេល​ពីរ​សប្តាហ៍​។​

​ករណី​វិជ្ជមាន​នេះ​ត្រូវបាន​កត់ត្រា​បន្ទាប់ពី​ជើងហោះហើរ​ពាណិជ្ជកម្ម​ពី​ទីក្រុង​ឡូ​ស អែន​ជើ​ឡេស​ចុះចត​នៅ​ទីក្រុង​មែ​ល​ប៊​ន​សម្រាប់​ការប្រកួត​កីឡា​វាយ​តេ​ន្នី​ស​។​

​មន្ត្រី​សុខាភិបាល​នៅ​រដ្ឋ​វី​ក​តូ​រៀ ដែល​មាន​ទីក្រុង​មែ​ល​ប៊​ន​ជា​រដ្ឋធានី បាន​និយាយថា សមាជិក​យន្ដហោះ​ម្នាក់​និង​អ្នកចូលរួម​កម្មវិធី Australian Open​មិនមែន​ជា​កីឡាករ​ម្នាក់​ត្រូវបាន​ផ្ទេរ​​ទៅ​សណ្ឋាគារ​របស់​មន្ទីរពេទ្យ បន្ទាប់​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូរ៉ូណា​។​

​តំណាង​របស់​អាជ្ញាធរ​រដ្ឋ​វី​តូ​រៀ​ទទួលបន្ទុក​ចត្តា​ឡីស័​កកូ​វីដ​១៩​និយាយថា “​អ្នកដំណើរ ដែល​ត្រូវបាន​កំណត់ថា​បាន​ប៉ះពាល់​អ្នកជំងឺ នឹង​មិន​អាច​ចូល​ទៅ​កន្លែង​ហ្វឹកហាត់​បានឡើយ​ហើយ​នឹង​អនុវត្ត​ច​ត្តា​​ឡីស័​ក​រយៈពេល ១៤ ថ្ងៃ​”​។​

​អូស្ត្រាលី​បាន​យល់ព្រម​ទទួលយក​កីឡាករ មន្ត្រី និង បុគ្គលិក​ប្រមាណ ១.២០០ នាក់​លើ​ជើងហោះហើរ​ចំនួន​១៥ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នេះ ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែ​ក្រោយ​៕

​មនុស្ស​២​នាក់​តេស្ត​វិជ្ជមាន​លើ​យន្តហោះ​ដឹក​កីឡាករ​និង​អ្នកចូលរួម​ព្រឹត្តិការណ៍​វាយ​តេ​ន្នី​ស Australian Open

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular