ប្រែសម្រួល : កញ្ញាដាលីស ៖ សេណារីយ៉ូថ្ងៃអវសានពិភពលោកជាធម្មតាមានតែនៅក្នុងខ្សែភាពយន្តហូលីវូដប៉ុណ្ណោះ។ប៉ុន្តែអ្នកជំនាញជឿថាថ្ងៃអវសានគឺជាការពិតជាងរឿងប្រឌិតបែបវិទ្យាសាស្ត្រ ដោយជឿថាផែនដីនឹងត្រូវវិនាសសាបសូន្យក្នុងព្រឹត្តិការណ៍ផុតពូជដ៏ធំក្នុងរយៈពេល ៣០ លានឆ្នាំទៀត។
ពួកគេបានរកឃើញថា ឧបទ្ទវហេតុមហន្តរាយផែនដីបែបនេះកើតឡើងស្ទើរតែរៀងរាល់ ២៧ លានឆ្នាំម្តង។
ហើយដោយសារការរលាយផែនដីចុងក្រោយកើតឡើងកាលពី ៦៦ លានឆ្នាំមុន នៅពេលដែលសត្វដាយណូស័រងាប់ផុតពូជដោយសារអាចម៍ផ្កាយឬផ្កាយដុះកន្ទុយវាយប្រហារនោះ ពួកអ្នកវិទ្យាសាស្ត្រគិតថា ផែនដីកំពុងរំកិលទៅរកថ្ងៃអវសាន។
ព្រឹត្តិការណ៍មហន្តរាយដូចជាការវាយប្រហារពីអាចម៍ផ្កាយនិងការផ្ទុះផែនដីអាចកើតមានតាមវដ្តរបស់វា។
ជាមួយនឹងការវិភាគស្ថិតិថ្មី ក្រុមអ្នកស្រាវជ្រាវអាម៉េរិកមកពីសាកលវិទ្យាល័យញូវយ៉កសន្និដ្ឋានកាលពីថ្ងៃសុក្រទី១៥មករាថា ផ្កាយដុះកន្ទុយបង្កការផុតពូជជីវិតលើផែនដីគឺកើតឡើងរៀងរាល់ ២៦ ទៅ ៣០ លានឆ្នាំម្តង នៅពេលពួកវាឆ្លងកាត់កាឡាក់ស៊ី។
ប្រសិនបើពួកវាបុកផែនដី នោះផលប៉ះពាល់ដ៏មហន្តរាយអាចបង្កើតឱ្យមានភាពងងឹតនិងត្រជាក់ ភ្លើងឆេះព្រៃ ទឹកភ្លៀងទឹកអាស៊ីត និង ការថយចុះស្រទាប់អូហ្សូន។
ទាំងនេះអាចនឹងសម្លាប់អស់នូវជីវិតលើផែនដីនិងជីវិតក្នុងសមុទ្រ៕
អ្នកវិទ្យាសាស្ត្រអាម៉េរិកជឿថាផែនដីនឹងវិនាសរាល់២៦ទៅ៣០លានឆ្នាំម្តង