Home ព័ត៌មានជាតិ សន្តិសុខ ខ្សែភ្លើង​ឆក់...

ខ្សែភ្លើង​ឆក់​យុវជន​ពីរ​នាក់​ស្លាប់​ពេល​ចុះ​ជញ្ជាត់​ត្រី​ក្រឹម​

ដោយ​: បូកគោ​/​កំ​ពតៈ យុវជន​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយសារ​ខ្សែភ្លើង​ឆក់​ពេល​កំពុង​នាំ គ្នា​ជញ្ជាត់​ត្រី​ក្រឹម​ក្នុង​ស្រះ​ទឹក​មួយកន្លែង​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ ក្នុងភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​។​

​លោក​សេង សុគន្ធ​ចាត់ អធិការនគរបាល​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ ដែល​បាត់​បង់ជីវិត​ទាំងពីរ​នាក់ គឺ​១. ឈ្មោះ ទុំ ធារ៉ា អាយុ ២៣​ឆ្នាំ​, ២. ឈ្មោះ បៀ ថៃ អាយុ ២២​ឆ្នាំ​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​លក ឃុំ​ឫស្សី​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​លោក​អធិការ​បាន​រៀបរាប់ថា​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែមករា យុវជន​បីនាក់​បាននាំគ្នា​ទៅ​ជញ្ជាត់​ត្រី​ក្រឹម​នៅ​ស្រះ​ទឹក​នោះ​ខណៈ​ពេលនោះ​ជនរងគ្រោះ ទាំងពីរ​នាក់​ចុះ​ដល់​ក្នុង​ទឹក​ស្រាប់តែ​ជាន់​ប៉ះ​ខ្សែភ្លើង​បណ្តាលឱ្យ​ឆក់​ស្លាប់​ភ្លាមៗ​តែម្តង​។

​លោក​សុគន្ធ​ចាត់​បាន​បញ្ជាក់ថា កន្លែងកើតហេតុ​ជាទី​តាំង​ភូមិ​មួយ​ដែល​កន្លងមក​ថៅកែ សត្វ​ជ្រូក​បាន​ជួល​ដើម្បី​ស្តុក​ទុក​មុន​នាំចេញ​។ ប៉ុន្តែ​រយៈពេល​មួយឆ្នាំ​មកហើយ​មិនមាន សកម្មភាព​ស្តុក​ជ្រួក​ទេ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។ ចំណែក​កម្មករ​ធ្លាប់​បម្រើ​ការងារ​បាន ស្នាក់នៅ​បន្ត និង​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ​កើតហេតុ​ទោះបី​អ្នក​ជួល​ដី​បាន​ចេញទៅ​ប្រកបមុខរបរ ផ្សេងទៀត​ក៏ដោយ​។

លោក​អធិការ​បាន​បន្តថា​ហេតុការណ៍​នេះ​ជា​បន្ទុក​ទទួលខុសត្រូវ​របស់​ក្រុមកម្មករ​ទាំងនោះ​ដែល​ពេលនេះ​សមត្ថកិច្ច​កំពុង​តាមដាន​ស្រាវជ្រាវ​ដើម្បី​នាំមក​សាកសួរ​ព្រោះ​ពួកគេ​បានគេច​ខ្លួន​បន្ទាប់ពី​មាន​ករណី​បាត់បង់​អាយុជីវិត​យុវជន​ទាំងពីរ​នាក់​ខាងលើ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular