ព្រៃវែង៖លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការ ងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវេងបានលើកឡើងនូវពាក្យពេជ្រមួយឃ្លាដែលបានឆ្លុះបញ្ចាំងអំពីទង្វើលល្អរបស់មេដឹកនាំគណបក្សប្រជាជនដែលតែងមានវត្តមានគ្រប់កាលៈទេសៈនៅពេលប្រជាពល រដ្ឋជួបការលំបាកនោះគឺពាក្យ ៖«ស្គាល់មិត្តពិតក្នុងគ្រាក្រ ស្គាល់មេដឹកនាំល្អក្នុងគ្រាលំបាក!» ខណៈពេលដែលរូបលោកនិងក្រុមការងារបានអញ្ជើ្ញញនាំយកអង្ករនិងសម្ភារៈប្រើប្រាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោ ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែងនិងលោកជំទាវទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតខាងជីវភាពចំនួន៤៥៦ គ្រួសារបន្ថែមនៅក្នុងស្រុកកំចាយមារនាព្រឹកថ្ងៃទី ១៦ ខែ មករា ២០២១ ។
នៅក្នុងពិធីដែលធ្វើឡើងនៅក្នុងសាលាបឋមនិងអនុវិទ្យាល័យមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ីច្រេសស្ថិតក្នុងឃុំត្របែក លោក ស្តើង សុខុមបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា,សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកនិងជាមួយការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនទាំងអស់។
ក្នុងឋានៈជាមន្ត្រីជាន់ខ្ពស់របស់គណបក្សលោក ស្តើង សុខុម បានលើកឡើងថាដោយបានគិតគូរខ្ពស់បំផុតចំ ពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋសម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនក្នុងតួនាទីជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែងបានខិតខំគៀងគរជំនួយពីសប្បុរសជននានាដើម្បីចែកជូនដល់បងប្អូនដែលមានការខ្វះខាតស្បៀងអាហារនៅក្នុងដំណាក់កាលកូវីដ១៩ ។
លោក ស្តើង សុខុម បានបន្តថារាជរដ្ឋាភិបាលពុំបានទុក្ឲឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយ ដោយយើងបានដឹងមិនបានដោះស្រាយនោះទេនៅក្នុងកាលៈទេសៈដែលប្រទេសកំពុងរងគ្រោះដោយសារការរាតត្បាតនៃកូវីដ១៩ រាជរដ្ឋាភិបាលបានជួយដោះស្រាយបញ្ហាខ្វះខាតជូនប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ រួមជាមួយគោលនយោបាយគាំពារសង្គម ដើម្បីជួយដល់ កម្មករ កម្មការិនីដែលត្រូវបាត់បង់ការងារផងដែរ ។ លោ កបានសង្កត់ធ្ងន់ថានេះមិនមែនជាលើកទី១ទេនៅពេលប្រជាជនមានទុក្ខមានមុខមេដឹកនាំគណបក្សប្រជាជននោះ។ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណងនិងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជនពុះពារជម្នះគ្រប់ឧបសគ្គហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹតនិងវឌ្ឍនភាពសង្គម ។
លោក ស្តើង សុខុម បានលើកឡើងជាសំណួរទៅកាន់បងប្អូនប្រជាពលរដ្ឋដែលចូលរួមថាៈ លោកអុំ លោកពូ អ្នកមីង ទាំងអស់ពិតជានៅចាំបានព្រោះខួប៤២ឆ្នាំនៃការរំដោះ ប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតទើបតែកន្លងទៅប្រមាណជាង១សប្តាហ៍ប៉ុណ្ណោះគឺថ្ងៃ ៧មករា។លោកអុំ លោកពូ អ្នកមីង ពិតជានៅចាំបានថាពេលនោះ ប្រជាជនកម្ពុជាទាំងអស់ម្នាក់ៗរស់ចាំតែសេចក្តីស្លាប់ប៉ុណ្ណោះហើយម្នាក់ៗបានបន់ស្រន់សុំឲ្យមានអ្នកមកជួយសង្គ្រោះជីវិតនឹងដឹកគុណអស់មួយជីវិត។លោកបានសួរទៅប្រជាជនថាតើអ្នកណាបានជួយសង្គ្រោះបងប្អូននៅពេលនោះ ? ចម្លើយតបមកវិញដោយគ្មានស្ទាក់ស្ទើរគឺគណបក្សប្រជាជនកម្ពុជា ។
លោកស្តើង សុខុម ក៏បានបន្តទៀតថាតើអ្នកជួយបងប្អូនឲ្យរស់ចាកផុតពីភាពអត់ឃ្លាន ជួយបងប្អូនឲ្យរស់នៅក្នុងភាពសុខដុមក្រោមម្លប់សន្តិភាព តើអ្នកណាជួយធ្វើផ្លូវ ធ្វើ ស្ពាន ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ តើអ្នកណាជួយទាក់ទាញវិនិយោគពីបរទេសមកបង្កើតការងារឲ្យបងប្អូនធ្វើជួយឲ្យបងប្អូនមានជីវភាពធូធារ ?តើអ្នកណាដែល តែងតែជួយបងប្អូនរហូតមកនៅពេលមានការលំបាកដូចជាជួបគ្រោះរាំងស្ងួត ទឹកជំនន់ ភាពខ្វះខាត អ្នកជួយបងប្អូនគឺមុខដដែលៗគឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានេះឯង ដែលតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈទាំងអស់មិនមែនរួមតែពេលសុខនោះទេ ។ កន្លងមកបងប្អូនមានដែលឃើញគណបក្សជ្សេងមក ជួយបងប្អូនទេពេលដែលបងប្អូនជួបបញ្ហាដូចជាករណីកូវីដ ១៩ ជាដើម គឺគេរត់យករួចខ្លួន,គេមកតែពេលបងប្អូនបានសុខ គេមកតែពេលគេត្រូវការឲ្យបងប្អូនបោះឆ្នោតឲ្យគេតែប៉ុណ្ណោះ ។ដូចនេះត្រូវចាំថាក្នុងគ្រាលំបាកគឺមានតែគណបក្សប្រជាជនទេដែលបានជួយបងប្អូនរហូតមក ។ លោកបន្តទៀតថាយើងទាំងអស់គ្នាជាអ្នកកាន់ព្រះពុទ្ធសាសនា ព្រះពុទ្ធបានអប់រំយើងឲ្យធ្វើអំពើល្អ ចេះស្គាល់បុណ្យស្គាល់បាប ចេះដឹងគុណអ្នកដែលធ្លាប់ជួយជីវិតយើងអ្នក ដែលធ្លាប់ជួយយើងក្នុងគ្រាលំបាក សូម្បីបាយមួយចានក៏គុណមួយជីវិតដែរ ។ ដូចនេះការតបស្នងរបស់ បងប្អូនចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជន គឺគ្រាន់តែបងប្អូនបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន,គឺបងប្អូននូវតែមានអ្នកចាំបីបាច់ថែរក្សាដូចបងប្អូនធ្លាប់បន់ស្រន់សុំឲ្យទេវតាជួយនៅពេលជួបការលំបាកហើយទេវតាតែងជួយបងប្អូនជានិច្ចរហូតដូចពាក្យថា៖«ស្គាល់មិត្តពិតក្នុងគ្រាក្រ ស្គាល់មេដឹកនាំល្អក្នុងគ្រាលំបាក!» ។
នៅក្នុងឱកាសនោះលោកប្រធានក្រុមការងារបក្សចុះស្រុកកំចាយមារក៏បានជម្រាបជូនបងប្អូនអំពីសភាពការណ៍វិវត្តន៍នៃជំងឺកូវីដ១៩ ក្នុងនោះលោកក៏បានស្នើឲ្យបងប្អូនប្រជា ពលរដ្ឋត្រូវតែបន្តអនុវត្តន៍វិធាន ៣ការពារគឺពាក់ម៉ាស លាងដៃនិងរក្សាគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះ។លោកបានពន្យល់ថាហេតុអីបានជាត្រូវបន្តរក្សាវិធាន៣ការពារដោយ សារថា មេរោគកូវីដ ១៩ នេះវាងាយក្នុងការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការនិយាយគ្នា ការប៉ះពាល់គ្នាហេតុដូចនេះហើយបានជាតម្រូវឲ្យពាក់ម៉ាក់រក្សា គម្លាត១ម៉ែត្រកន្លះនិងលាងដៃជាមួយសាប៊ូឲ្យបានញឹកញ៉ាប់ ។
លោក ស្តើង សុខុម ក៏បានជម្រាបជូនបងប្អូនអំពីសភាពការណ៍សេដ្ឋកិច្ចរបស់ប្រទេសពាក់ព័ន្ធនិងការរាតត្បាតនៃកូវីដ១៩ដែលបានធ្វើឲ្យវិស័យមួយចំនួនត្រូវបានផ្អាកសកម្មភានដូចជាវិស័យកាត់ដេរ វិស័យទេសចរណ៍ វិស័យសេវ៉ាដែលមានការប៉ះពាល់ខ្លាំង ។ ជាមួយការប៉ះពាល់នេះរាជរដ្ឋាភិបាលក៏បានខិតខំដាក់ចេញនូវវិធានការសេដ្ឋ កិច្ចជា បន្តបន្ទាប់ដើម្បីជួយរក្សាស្ថានភាពសេដ្ឋកិច្ច និងរក្សានូវដំណើរការរោងចក្រក៏ដូចជាជួយការងារការងាររបស់ប្អូនកម្មករ កម្មការិនីផងដែរ ។ពាក់ព័ន្ធបញ្ហាព្យួរ អេប៊ីអេ របស់ សហគមន៍អឺរ៉ុបលោកបានបញ្ជាក់ថាវាលែងជាបញ្ហាសម្រាប់កម្ពុជាទៀតហើយដោយសារតែចក្រភពអង់គ្លេសដែលបានចាកចេញពីសហគមន៍អឺរ៉ុបនៅតែផ្តល់ការអនុគ្រោះសម្រាប់កម្ពុជា ព្រោះទីផ្សារនាំចេញធំរបស់កម្ពុជាទៅកាន់សហគមន៍អឺរ៉ុបដែលមានសមាជិក២៨ ប្រទេ សនោះគឺចក្រភពអង់គ្លេស ។
ពាក់ព័ន្ធនិងជំនួយឧបត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង នៅពេលនេះលោក ស្តើង សុខុម ក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនបានទទួលអំណោយដោយសារថាអំណោយមានចំនួនតិចតួចដូចនេះចាំបាច់ត្រូវជ្រើសរើសយកគ្រួសារណាដែលក្រីក្រខ្វះខាតជាងគេ ។ លោកបានពន្យល់ថាបងប្អូនមួយឃុំ ៗមានរាប់ ពាន់គ្រួសារចំណែកអង្ករចែកជូនបានតែជាង ២០០ គ្រួសារប៉ុណ្ណោះក្នុងមួយឃុំៗ។ ដូចនេះសូមបងប្អូនដែលមានលទ្ធភាពជាងកុំមានការថ្នាំងថ្នាក់ ការផ្តល់ជំនួយនេះមិនបានសេចក្តីថាគណបក្សប្រជាជនមានការរើសអើងនោះទេ ។ការចេះចែករំលែកគ្នារស់ក្នុងគ្រាអាសន្នគឺជាសិល្បៈនិងជាវប្បធម៌ដ៏ល្អផូរផង់របស់សមាជិកគណបក្សប្រជាជនកម្ពុជាក្នុងការសាមគ្គីគ្នានិងជួយគ្នាក្នុងគ្រាអាសន្ន ។
បើតាមការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រទូទាំងស្រុកកំចាយមារមានគ្រួសារក្រីក្រចំនួន៥,១៧៦គ្រួសារលើគ្រួសារសរុបក្នុងស្រុកចំនួន២៥,៨០១គ្រួសារ។ក្នុងនោះគ្រួសារក្រ១និងក្រ២មុនកូវីដ១៩មានចំនួន ៣,៨៤២ គ្រួសារ និងគ្រួសារក្រ១និងក្រ២ក្នុងពេលកូវីដ១៩កើនចំនួន១,៣៤៦គ្រួសារថែមទៀត។ដោយមើលឃើញពីការលំបាក រប ស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ.១៩និងរងគ្រោះផ្សេងៗសម្តេចក្រឡាហោម ស ខេងនិង លោកជំទាវបានឧបត្ថម្ភអង្ករចំនួនៈ ៤៥.៦៨០ គីឡូក្រាម ដល់ស្រុកកំចាយមារដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតដើម្បីជួយសម្រួលក្នុងជីវភាពប្រចាំថ្ងៃ ។
អំណោយសម្តេចក្រឡាហោម ស ខេង និង លោកជំទាវនាពេលនេះត្រូវបានចែកជូនប្រជាពលរដ្ឋមួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាមសាប៊ូ១ដបនិង អាវយឺត១ សម្រាប់ប្រជាពលរដ្ឋចំនួនប្រមាណ៤៥៦ គ្រួសារនៅក្នុងឃុំចំនួន២ គឺឃុំត្របែកនិង សៀងឃ្វាង ៕