មន្ទីរពេទ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​សាងសង់​រួចរាល់​

ដោយ​: គ្រញូង​/​បាត់ដំបង​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន​ស្នងការ​នគរបាល​ខេត្ត បាត់ដំបង​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា​មន្ទីរពេទ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅពេលនេះ​កំពុងតែ​ដំណើរការ ។

​លោក​បាន​បន្តថា មន្ទីរពេទ្យ​មួយ នេះ​បានចាប់ផ្តើម​សាងសង់​នៅ​ព្ថ្ងៃ​ទី​៤​ខែវិច្ឆិកា​ឆ្នាំ ២០១៨ ហើយ​រួចរាល់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០២០​ដោយមាន​ការជួយឧបត្ថម្ភ ពី​លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង លោក ខាន់ ម៉ា ណេ រ រដ្ឋលេខា ធិ​ការ ក្រសួង​សាធារណៈការ និង ដឹក ជញ្ជូន និង បណ្តា​សប្បរ​សជន​មួយចំនួន ។

​លោកស្នងការ​ខេត្ត​បាន​បញ្ជាក់ថា អគារ​មន្ទីរពេទ្យ ១​ខ្នង​នេះ​មាន​កម្ពស់​២​ជាន់ ដែលមាន បណ្តោយ ប្រវែង ២១,៩ ម៉ែត្រ ទទឹង ប្រវែង ១៤,៥ ម៉ែត្រ​ចំណាយ ថវិកា​សាងសង់​ប្រមាណ ១៦ ម៉ឺន ដុល្លារ​៕/PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular