ចិន​សាកល្បង​យន្តហោះ​ប្រយុទ្ធ​ស្រោប​វត្ថុ​ធាតុ​រ៉ា​ដា​ចាប់​មិន​បាន​

1717
ចែករម្លែក

ចិន​កំពុង​សាកល្បង​យន្តហោះ​ប្រយុទ្ធ​ស្រោប​វត្ថុ​ធាតុ​ដែល​រ៉ា​ដា​ចាប់​មិន​បាន​។​ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​លើ​គំរោង​នេះ​និយាយថា បច្ចេកវិទ្យា​នេះ​នឹង​បង្កើន​កម្លាំង​ប្រ​​យុទ្ធ​របស់​យន្តហោះ​យោធា​ដែល​មិនមែន​ជា​ប្រភេទ​យន្តហោះ​បំបាំងកាយ​យ៉ាង​ឆាប់រហ័ស​។​

​ទោះជា​យ៉ាងណា ពួក​អ្នក​រិះគន់​និយាយថា បច្ចេកវិទ្យា​នេះ​ពិបាក​ផលិត​ទ្រង់ទ្រាយ​ធំ​និង​ត្រូវ​កំហិត​សំរាប់​រលកសញ្ញា​រ៉ា​ដា​។​

​វា​ពាក់ព័ន្ធ​នឹង​ការប្រើ​វត្ថុ​ធាតុ​ម្យ៉ាង ដែល​អាច​ផ្លាស់ប្តូរ​វិធី​ដែល​រលក​វិទ្យុ​បាញ់​ត្រឡប់​ពី​ផ្ទៃ​ដើម្បី​កំហិត​រលក​ចាំ​ត្រឡប់​លើ​រ៉ា​ដា​ដើម្បី​ធ្វើ​អោយ​ពិបាក​ចាប់​រូបភាព​ឬ​សញ្ញា​រប​​ស់​យន្តហោះ​។​

​វត្ថុ​ធាតុ​នេះ​ត្រូវបាន​ផលិត​ដោយ​ក្រុម​មួយ​នៅ​មន្ទីរពិសោធន៍​រលកសញ្ញា​នៅ​សកល​វិទ្យាល័យ​មួយ​ក្នុង​ក្រុង​ណាន​ជី​ញ ។​អ្នកសិក្សា​ស្រាវជ្រាវ​ម្នាក់​បាន​និយាយថា វាកំ​​ពុង​ត្រូវគេ​សាកល្បង​លើ​យន្តហោះ​នៅ​មូលដ្ឋាន​យោធា​ក្នុង​ក្រុង​សេន​យ៉ាង​។​

​ទោះ​ជា​មិន​ត្រូវ​បាន​បញ្ជាក់ថា​តើ​វា​ត្រូវ​យក​ទៅ​ពិសោធន៍​លើ​យន្តហោះ​ប្រភេទ​អ្វី ក៏​គេ​មូលដ្ឋាន​ខាងលើ​ផលិត​យន្តហោះ​ប្រយុទ្ធ​ធុន​J-11 និង J-15​។​

​ព័ត៌មាន​នេះ​កើត​ឡើង​ក្រោយ​ពី​សារព័ត៌មាន​ចិន​បាន​បញ្ចេញ​អោយដឹងថា ចិន​បាន​សាងសង់​ខ្សែសង្វាក់​ផលិតកម្ម​មួយ​សំរាប់​ផលិត​”​កំពូល​វត្ថុ​ធាតុ​”​ដែល​អាច​កំបាំង​កាយ​​វត្ថុ​នានា​។​

​J-20អាចត្រូវបានគេប្រៀបប្រដូចទៅនឹងយន្តហោះF-22 Raptor របស់អាមេរិក

​សារព័ត៌មាន​ចិន​Sina​បាន​និយាយ​ថា​កំពូល​វត្ថុ​ធាតុ​នេះ​ទំនងជា​នឹង​យក​ទៅប្រើ​លើ​យន្តហោះ​ចម្បាំង​របស់​ចិន ជាពិសេស​យន្តហោះ​J-20៕​ដោយ​៖​វាសនា​