រថយន្ដ Mazda ថយក្រោយ កិន​កុមារី​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​

ដោយៈ សម្បត្តិ / ភ្នំពេញៈ កុមារី អាយុ​៣​ឆ្នាំ​ម្នាក់ ត្រូវ​រថយន្ដ​ម៉ាក Mazda ថយក្រោយ​កិន បណ្ដាល​ឲ្យ​ស្លាប់ ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទី​ពេទ្យ​។ ហេតុការណ៍​នេះ បានកើត​ឡើង នា​វេលា​ម៉ោងជាង ១ រសៀល ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ ស្ថិតក្នុង​បុរី​លឹម ឈាង​ហាក់ ចំការ​ដូង ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​២ ស្ថិត​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ក្មេងស្រី​រងគ្រោះ មានឈ្មោះ អូ អាត​នី​តា អាយុ ៣ ឆ្នាំ មាន​លំនៅ នៅ​កន្លែងកើតហេតុ​។ ចំណែក​អ្នកបើករថយន្ដ មានឈ្មោះ នូ សានិ​ត ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មាន​លំនៅ នៅផ្ទះ​លេខ​១៣ ក្បែរ​កន្លែងកើតហេតុ​។​

​បើតាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​ម៉ាក Mazda មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BG-0831 បាន​បើករថយន្ដ ចេញពីផ្ទះ នៅក្បែរ​ផ្ទះ​កន្លែងកើតហេតុ​ខាងលើ ហើយ​បានរ​យ៉ែ​ថយក្រោយ ដើម្បី​ដាក់​ឡាន នៅក្បែរនោះ ស្រាប់តែ​កុមារី រងគ្រោះ បាន​រត់​មក​បុក​កង់​រថយន្ដ​ខាងមុខ ខណៈ​អ្នកបើកបរ មើលមិនឃើញ ក៏​បណ្ដាលឱ្យ​កិន​ស្លាប់​តែម្ដង​។​

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន បញ្ជូនទៅ​ប៉ុស្ដិ៍នគរបាល រដ្ឋបាល​សង្កាត់​ដង្កោ ខណៈ​ភាគី​ទាំងសងខាង កំពុង​ចរចា​គ្នា និង​ដោះស្រាយ តាម​នីតិវិធី​៕/V​

រថយន្ដ Mazda ថយក្រោយ កិន​កុមារី​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​

រថយន្ដ Mazda ថយក្រោយ កិន​កុមារី​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​

រថយន្ដ Mazda ថយក្រោយ កិន​កុមារី​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​

រថយន្ដ Mazda ថយក្រោយ កិន​កុមារី​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​

រថយន្ដ Mazda ថយក្រោយ កិន​កុមារី​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​

រថយន្ដ Mazda ថយក្រោយ កិន​កុមារី​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular