Home ព័ត៌មានជាតិ សេដ្ឋកិច្ច ផ្លូវជាតិ​លេខ...

ផ្លូវជាតិ​លេខ​៥ ព្រំប្រទល់​ក្រុង​សិរីសោភ័ណ និង​ស្រុក​ម​ង្គ​l​បូរី ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ដោយ​ទឹកជំនន់ កន្លងមក ទទួល​ការជួសជុល​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ក្រុមការងារ​របស់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមាន ជ័យ បានចាប់ផ្ដើម​ជួសជុល ទ្រង់ទ្រាយ​មធ្យម និង​ធំ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ព្រំប្រទល់ ក្រុង​សិរីសោភ័ណ និង​ស្រុក​ម​ង្គ​បូរី ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ដោយ​ទឹកជំនន់ នាពេល​កន្លងទៅនេះ​។​

​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​នេះ បានអោយដឹង នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ថាៈ ការងារ​ជួសជុល​ផ្លូវជាតិ​លេខ​៥ ដែល​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង ដោយ​ចាក់ដី​ល្បាយ​ថ្ម រួច​កៀរ​កិន​បង្ហាប់ ស្ថិតនៅក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ និង​សម្អាត​រុក្ខជាតិ សងខាង​ផ្លូវ​។​ ​ឯ​ក្រុមការងារ​ផ្សេងទៀត ក៏បាន​បន្ត​ថែទាំ កំណាត់​ផ្លូវជាតិ​លេខ ៥៦D លុប​សំបុកមាន់ ដោយ​ល្បាយ​ថ្ម​ម៉ិច ស៊ីម៉ង់ត៍ និង​កៅស៊ូ ស្ថិតនៅ​ឃុំ​និមិត្ត ស្រុក​អូរជ្រៅ​។

​ចំណែក​ផ្លូវ​ខេត្ត​លេខ ១៥៦C ស្ថិតនៅ​ឃុំ​សំបួរ ស្រុក​មង្គល​បូរី ដែល​រងគ្រោះ ដោយសារ​ទឹកជំនន់​ទឹកភ្លៀង ក៏​ជួសជុល​ដែរ ដោយ​ចាក់​បំពេញ​ដី ស និង​ដី​ល្បាយ​ថ្ម រួច​កៀរ កិន បង្ហាប់ ។ ចំពោះ​កំណាត់​ផ្លូវ​ខេត្ត​លេខ ១៥៦D ស្ថិតនៅ​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ក៏ត្រូវ​បន្តការងារ​ថែទាំ ដោយ​លាបថ្នាំ​ថ្មី បង្គោល​សុវត្ថិភាព និង​បង្កាន់ដៃ លូ​ប្រអប់ ។ ទន្ទឹមនឹងនេះ ការងារ​ថែទាំ កំណាត់​ផ្លូវ​ខេត្ត​លេខ ២៦៨A ស្ថិតនៅ​ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ដោយ​ស្រោច​កៅស៊ូ កំទេច​ថ្ម​លើ​ផ្ទៃ​ថ្នល់ ប្រេះ​ពីរ​ជាន់ ។ ក្រុមការងារ ក៏​បន្តការងារ​ថែទាំ​ផ្លូវ​ខេត្ត លេខ ២៥៦៣B ដោយ​សម្អាត​រុក្ខជាតិ ផ្នែក​សងខាង​ផ្លូវ ស្ថិតនៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​។​

​មន្ត្រី​ដដែល បាន​បន្តថាៈ រីឯ​ផ្លូវ​ខេត្ត​ជុំវិញ​តំបន់​ច្រក អន្តរជាតិ​ស្ទឹង​បត់ ស្ថិតនៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ដែល​ត្រូវ​បើក​ច្រកព្រំដែន សម្រាប់​ដឹកជញ្ជូន​ធុន​ធ្ងន់ ឆ្លងកាត់​ព្រំដែន កម្ពុជា ថៃ ក្រុម​ស្ថាបនា នៃ​ក្រុមហ៊ុន បាន​បន្តការងារ​ជួសជុល ដោយ​កាយ​ពង្រីក​ទទឹងផ្លូវ និង​ចាក់​បំពេញ​ដីភ្នំ ៕/V​

ផ្លូវជាតិ​លេខ​៥ ព្រំប្រទល់​ក្រុង​សិរីសោភ័ណ និង​ស្រុក​ម​ង្គ​លបូរី ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ដោយ​ទឹកជំនន់ កន្លងមក ទទួល​ការជួសជុល​

ផ្លូវជាតិ​លេខ​៥ ព្រំប្រទល់​ក្រុង​សិរីសោភ័ណ និង​ស្រុក​ម​ង្គ​ល​បូរី ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ដោយ​ទឹកជំនន់ កន្លងមក ទទួល​ការជួសជុល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular