Home ព័ត៌មានជាតិ សន្តិសុខ ​ម៉ូតូ​និង​រថ...

​ម៉ូតូ​និង​រថយន្ត​ធំ បុក​គ្នា ត្រង់​ផ្លូវ​កោង​៖ បុរស​ពីរ​នាក់ ស្លាប់​និង​របួស​, តៃកុង និង​ព្រូឡាន បាន​ត្រូវ​ឃាត់ខ្លួន​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ បុរស​ពីរ​នាក់ ម្នាក់​ស្លាប់ និង​ម្នាក់ទៀត របួសធ្ងន់ ដោយសារ​ម៉ូតូ និង​រថយន្ត​ធំ បាន​បុក​គ្នា ក្នុងទិសដៅ​បញ្ច្រាស​គ្នា ត្រង់​កន្លែង​ផ្លូវ​កោង នៃ​វិថី ៧ មករា ត្រង់ចំណុច​មុខ​ប៉ុស្តិ៍​យាម ប្រជា​ការពារ​ភ្នំ​បាក់ ស្ថិតក្នុង​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ នៅវេលា​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ ។ ចំណែក​តៃកុង និង​ព្រូឡាន បាន​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​បាន ក្រោយពេល​កើតហេតុ​ភ្លាមៗ​។​

ម៉ូតូ​និង​រថយន្ត​ធំ បុក​គ្នា ត្រង់​ផ្លូវ​កោង​៖ បុរស​ពីរ​នាក់ ស្លាប់​និង​របួស​, តៃកុង និង​ព្រូឡាន បាន​ត្រូវ​ឃាត់ខ្លួន​

​មន្ត្រីនគរបាល​ចរាច​រណ៍ ខេត្តបន្ទាយមានជ័យ បានអោយដឹងថាៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​រវាង​ម៉ូតូ​ហុងដា សេ ១២៥ ពាក់​ផ្លាកលេខ​1D-2517 បន្ទាយមានជ័យ បើកបរ​ក្នុងទិសដៅ ពី​ខាងលិច ទៅខាង​កើត ល្បឿន​លឿន ផ្លូវ​កោង បុក​ប៉ះ​រថយន្ត​ធុន​ធំ សឺ​មី​រ៉ឺម៉ក ពាក់​ផ្លាកលេខ មុខ 3A-7498 ព្រះសីហនុ និង​ផ្លាកលេខ​ក្រោយ 4A-0016 បន្ទាយមានជ័យ ក្នុងទិសដៅ​ពី​ខាងកើត មក​ខាងលិច (​ផ្ទុយគ្នា​) ។​

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​ឲ្យ​ស្លាប់ ១ នាក់ ភេទ​ប្រុស ជា​អ្នកបើកបរ​ម៉ូតូ និង​របួសធ្ងន់ ១ នាក់ ភេទ​ប្រុស ជា​អ្នករួមដំណើរ​ខាង​ភាគី​ម៉ូតូ ប៉ុន្តែ​មិនទាន់​ស្គាល់ឈ្មោះ ទាំងពីរ​នាក់​។​

​មន្ត្រីនគរបាល បាន​បន្តថាៈ ឯ​ការខូចខាត គឺ​ម៉ូតូ​ខូច​ធ្ងន់ ១​គ្រឿង មូលហេតុ ម៉ូតូ​បើកបរ ក្នុង​ល្បឿន​លឿន ត្រង់​ផ្លូវ​កោង និង​មិន​ប្រកាន់​ស្តាំ​។ ករណីនេះ នគរបាល បាន​ឃាត់ខ្លួន​អ្នកបើកបរ និង​ព្រូ​រថយន្ត មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​៕/V​

ម៉ូតូ​និង​រថយន្ត​ធំ បុក​គ្នា ត្រង់​ផ្លូវ​កោង​៖ បុរស​ពីរ​នាក់ ស្លាប់​និង​របួស​, តៃកុង និង​ព្រូឡាន បាន​ត្រូវ​ឃាត់ខ្លួន​

ម៉ូតូ​និង​រថយន្ត​ធំ បុក​គ្នា ត្រង់​ផ្លូវ​កោង​៖ បុរស​ពីរ​នាក់ ស្លាប់​និង​របួស​, តៃកុង និង​ព្រូឡាន បាន​ត្រូវ​ឃាត់ខ្លួន​

ម៉ូតូ​និង​រថយន្ត​ធំ បុក​គ្នា ត្រង់​ផ្លូវ​កោង​៖ បុរស​ពីរ​នាក់ ស្លាប់​និង​របួស​, តៃកុង និង​ព្រូឡាន បាន​ត្រូវ​ឃាត់ខ្លួន​

ម៉ូតូ​និង​រថយន្ត​ធំ បុក​គ្នា ត្រង់​ផ្លូវ​កោង​៖ បុរស​ពីរ​នាក់ ស្លាប់​និង​របួស​, តៃកុង និង​ព្រូឡាន បាន​ត្រូវ​ឃាត់ខ្លួន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular