បុក​ទៀតហើយ​! មិនដឹង​បើកបរ​យ៉ាងម៉េច​ទេ បុក​គ្នា​ដូចរ​ន្ទៈ នៅ​កណ្តាល​ក្រុងព្រះសីហនុ

1197
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: រថយន្ត​ពីរ​គ្រឿង​ព្រលះ​គ្នា​កណ្តាល​ទីក្រុង​ព្រះសីហនុ បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​រថយន្ត​ក្រឡាប់​ផ្ងារជើង នៅលើ​ដងផ្លូវ​ភ្លោះ​ខាងមុខ​សាលាសង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីប៉ូលិស​ចរាចរណ៍​បាន​ឲ្យ​ដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កូរ៉េ (​ប្រភេទ​រថយន្ត​ដឹកទំនិញ​) ពាក់​ស្លាក​លេខ សៀមរាប 2A 3253 បុក​ប៉ះ​ជាមួយ​រថយន្ត​បា​ឡែ​ន​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A 4511 បណ្តាល​ឲ្យ​រថយន្ត​កូរ៉េ​ក្រឡាប់ រីឯ​រថយន្ត​បា​ឡែ​ន​រង​ការខូចខាត​ផ្នែក​ខាងមុខ ហើយ​បុរស​ម្នាក់​ដែល​រួម​ដំណើរ​ជិះ​ក្នុង​រថយន្ត​កូរ៉េ រងរបួស​ធ្ងន់ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ករណីនេះ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ដោះស្រាយ​រក​ខុស ត្រូវ​តាមផ្លូវ​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម